រតនគីរី៖ អភិបាលស្រុកលំផាត់ អាចនឹងត្រូវនាំខ្លួន ពីបទកាប់បំផ្លាញព្រៃ
បើតាមការអះអាររបស់មន្ត្រីតុលាការ បានឲ្យដឹងថា លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី អាចនឹងប្រឈមទៅនឹងការនាំខ្លួន ពីតុលាការខេត្ត ប្រសិនបើគាត់មិនចូលខ្លួន ឆ្លើយបំភ្លឺតាមកាលកំណត់ ពាក់ព័ន្ធករណីកាប់រានដីព្រៃ ក្នុងតំបន់តំបន់ការពារធម្មជាតិ និងជាតំបន់អេកូរ ទេសចរណ៍អូរស៊ិនលែរ ។
ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី ដែលរកដើមឈើមួយដើមគ្មាន។ (រូបថតឯកសារ២០០៦ MONOROOM.info/ Bunthoeun C)
ប្រព័ន្ធច្បាប់ - លោក សួស ឡា ប្រធានតុលាការខេត្តរតនគីរី បានថ្លែងថា តុលាការបានចេញដីការកោះអញ្ជើញ លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី ឲ្យចូលបំភ្លឺជុំវិញបទ«សង្ស័យ បញ្ជាការកាប់រានដីព្រៃតំបន់ការពារធម្មជាតិ [...]