កម្ពុជា៖ ផ្ដាសាយបក្សីបានសម្លាប់មនុស្សបួននាក់ទៀត នៅដើមឆ្នាំនេះ
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្រកាសពីករណីជម្ងឺផ្ដាសាយបក្សី ចំនួនបួនទៀត ថាត្រូវបានឆ្លងទៅលើមនុស្ស ដោយមេរោគ ប្រភេទ អា (A ឬ H5N1)។ ការបង្ការ និងការស្រាវជ្រាវបន្ត ពីជម្ងឺផ្ដាសាយ ត្រូវបានធ្វើភ្លាមៗ ទៅលើបុគ្គលិកពេទ្យដែលមានទំនាក់ទំនងផ្ទាល់ ជាមួយអ្នកជំងឺទាំងនេះ។ រហូតមកទល់ឥឡូវនេះ មិនមានចំណោទណាផ្សេង ស្ដីពីការចម្លង ត្រូវបានគេរកឃើញពីការរុករកមេរោគ ឃើញលទ្ធផលជាវិជ្ជមាននោះទេ។
សត្វស្លាបសមុទ្រ។ MONOROOM.info Photo/ D.KEO
ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា កុមារខ្មែរពីរនាក់ ក្នុងនោះទារកម្នាក់អាយុ១៧ខែ និងក្មេងស្រីម្នាក់អាយុ ៩ឆ្នាំ បានស្លាប់នឹងជម្ងឺផ្ដាសាយបក្សីនេះ កាលពីថ្ងៃច័ន្ទ ដែលធ្វើអោយចំនួនអ្នកស្លាប់ បានកើនឡើងដល់ទៅបួននាក់ [...]