សន ផល្លិកា ហៀបនឹងប្តឹង ស្រាប់តែ វីជេរតនា យល់ព្រមសុំទោស
រឿងរ៉ាវកាន់តែតានតឹង រវាងពិធីកររបស់ទូរទស្សន៍ ស៊ីធីអ៊ីន វីជេរតនា និងតារាចម្រៀងវ័យក្មេង ដែលទើបឈានជើងចូលផលិតកម្មហង្សមាស នាង សន ផល្លិកា រហូតដល់ខាងប្រុស សម្រេចចិត្តសុំទោសជាសាធារណៈដើម្បីបញ្ចប់រឿង បន្ទាប់ពីមើលឃើញកំហឹងគូជម្លោះ កាន់តែរីកធំ និងពិបាកទប់។
លោក វីជេរតនា និងនាង សន ផល្លីកា។ (រូបថតហ្វេសប៊ុក)
តារា - ប្រភពចុងក្រោយ បានបង្ហើបថា នាងសន ផល្លិកា និងក្រុមគ្រួសារបានប្រកាសប្ដឹង បើ វីជេរតនា មិនព្រមសុំទោស ហើយនៅបន្តអុកឡុកផ្លូវចិត្ត និងបរិហាររឿងរ៉ាវឯកជន របស់នាងបន្ថែមទៀត។ គម្រោងប្តឹងរបស់តារាចម្រៀងវ័យក្មេងរូបនេះ ធ្វើឡើងបន្ទាប់ពី វីជេរតនា បានទម្លាយព័ត៌មាន របស់អតីតតារាចម្រៀងរបស់ផលិតកម្ម ហង្សមាស នាង សន [...]