គន់ គីម នៅពីក្រោយក្រុមហ៊ុនចិន «UDG» ដែលប្ដឹងឈូសផ្ទះពលរដ្ឋនៅកោះកុង?
ពលរដ្ឋ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ ព្រោះការឈូសឆាយទន្ទ្រាន រំលោភយកដីផ្ទះសម្បែង ពីសំណាក់ក្រុមហ៊ុនចិន ឈ្មោះ «UDG (Union Development Group)» និងដែលកំពុងរស់នៅ សេសសល់ចុងក្រោយ នៅលើដីដែលមានជម្លោះ បានថ្លែងថា អតីតអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោក គន់ គីម និងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុក ម៉ារេត ធ្លាប់បានចុះ ទៅចាត់ចែងគម្រោងអភិវឌ្ឍ នៅលើតំបន់មានជម្លោះ មុននឹងតំបន់នោះ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ផ្ដល់ទៅឲ្យក្រុមហ៊ុនចិនខាងលើ សម្រាប់ការអភិវឌ្ឍរយៈពេល៩៩ឆ្នាំ ដែលបង្កឲ្យមានការឈូសឆាយ និងការប្ដឹងផ្ដល់ យ៉ាងចម្រូងសម្រាស់។
អ្នកស្រី ជៀន ក្រៀប ត្រូវបានអង្គការមាតាធម្មជាតិ ធ្វើកិច្ចសម្ភាសមួយ ថតជាវីដេអូ និងបង្ហោះតាមសម្លេងដើម ទាំងស្រុងថា៖ «មុនដំបូងហ្នឹង មាន ម៉ុក ម៉ារេត មកវត្តពយជប៉ុនហ្នឹង លើកទីមួយ។ លើកទីពីរ មាន គន់ គីម - [...]