បាក់ទំនប់នៅភូមាបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ ៣នាក់បាត់ខ្លួន
លោក «Phyu Lei Lei Tun» អ្នកទទួលខុសត្រូវមួយរូប ពីក្រសួងសង្គមកិច្ច នៃប្រទេសភូមា ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» ស្រង់សំដីយកមកចុះផ្សាយថា៖ «មនុស្សបួននាក់ បានស្លាប់ និង៣នាក់ទៀត បានបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់»។
ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តកិច្ចការរបស់ខ្លួន ក្នុងការជួយសង្គ្រោះអ្នកស្រុក ដែលជាប់ខ្លួន នៅក្នុងផ្ទះ របស់ពួកគេ កណ្ដាលទឹកជំនន់ ល្ហល្ហាច។ អាជ្ញាធរបានបញ្ជាក់ថា ការបាក់ទំនប់ «Swar Chaung» កាលពីព្រឹកថ្ងៃពុធ បណ្ដាលមកពីការហូតច្រោះដី នៃទឹកភ្លៀង ដែលបានធ្លាក់យ៉ាងជោគជាំ ក្នុងសប្ដាហ៍នេះ។
ក្រសួងសង្គមកិច្ចភូមា បានបញ្ជាក់ថា អ្នកស្រុកច្រើនជាង ៣៦០០០នាក់ ត្រូវបានដឹក មកដាក់ក្នុងជម្រកបណ្ដោះអាសន្ន ប្រមាណជា៦៨ជម្រក។
សារព័ត៌មានក្នុងស្រុក បានរាយកាណ៍ថា អ្នកស្រុកចំនួនមិនតិចជាង ៦៣០០០ បានរងការប៉ះពាល់ ពីគ្រោះមហន្តរាយខាងលើ ខណៈអ្នកស្រុកមួយភាគ [...]