Posts tagged as "Intoxication"

កូន​ប្រុស ឈុត វុទ្ធី ថា​​ចំណី​អាហារ​មាន​សារជាតិ​គីមី ជា​កំហុស​អ្នក​ដឹកនាំ

កូន​ប្រុស ឈុត វុទ្ធី ថា​​ចំណី​អាហារ​មាន​សារជាតិ​គីមី ជា​កំហុស​អ្នក​ដឹកនាំ

«វាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារការប្រើប្រាស់នោះទេ។ កំហុសដ៏ធំ គឺជាកំហុសរបស់អ្នកដឹកនាំ។» នេះ ជាការលើកឡើងរបស់យុវជន ឆឺយ ឧត្ដមរស្មី សកម្មជនការពារបរិស្ថាន ដែលបន្តវេនពីឪពុករបស់លោក ឈ្មោះ ឈុត វុទ្ធី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅកណ្ដាលទ្រូងព្រៃ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។

ការលើកឡើងរបស់លោក ឆឺយ ឧត្ដមរស្មី បានធ្វើឡើងមួយថ្ងៃ ក្រោយការថ្លែងជាថ្មីទៀត របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា ដែលបានបន្ទោសពលរដ្ឋខ្លួនឯង ពីបញ្ហាបន្លែផ្លែឈើសាច់ ដែលមានសារជាតិគីមី និងដែលនៅតែមានវត្តមាន នៅលើទីផ្សារក្នុងប្រទេស រហូតមកដល់សព្វថ្ងៃ។ 

សកម្មជនការពារបរិស្ថានវ័យក្មេងរូបនេះ បានចោទសួរជាដំបូងឡើងថា៖ «បញ្ហានិមួយៗ វាតែមានការចាប់ផ្តើមជានិច្ច ដូចរឿងសារជាតិគីមី ដែលប្រជាពលរដ្ឋបានរងគ្រោះ ដោយសារ បន្លែ ផ្លែឈើ សាច់ និងគ្រឿងកំប៉ុង។ល។ អ្វីទាំងនេះ [...]

របៀប​ពិសោធន៍​ដើម្បី​ដឹង​ថា ជា​អង្ករ​ផ្លាស្ទីក ឬ​មិន​មែន?

របៀប​ពិសោធន៍​ដើម្បី​ដឹង​ថា ជា​អង្ករ​ផ្លាស្ទីក ឬ​មិន​មែន?

បច្ចុប្បន្ននេះ អង្ករផ្លាស្ទីក បានក្លាយជាប្រធានបទមួយ ដែលក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយក​មក​ជជែកគ្នា យ៉ាច្រើនផុលផុស ហើយបានបង្កឲ្យមានការព្រួយបារម្ភមិនតិចទេ ពីសំណាក់ពលរដ្ឋមួយចំនួន ដែល​ទិញអង្ករមកពីទីផ្សារ ដើម្បីធ្វើជាអាហារប្រចាំថ្ងៃរបស់ខ្លួន។ ពត័មាន ដែលទាក់ទង់ទៅនឹងអង្ករផ្លាស្ទីកនេះ ក៏​ត្រូវបានសារព័តឥមានមួយចំនួន ធ្វើការផ្សាព្វផ្សាយដែរ កាលពីពេលថ្មីៗនេះ។

យ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួន មិនទាន់បានគិត និងជឿជាក់ថា ពិតជាមានអង្ករផ្លាស្ទីក លក់​នៅលើទីផ្សារកម្ពុជានោះទេ។ បើអញ្ចឹង តើគេធ្វើដូចម្ដេចទៅ ដើម្បបែងចែកឲ្យដឹង ថាតើអង្ករនេះ ជាអង្ករ​ពិត​ស្រិតចេញពីធម្មតា និងអង្ករនោះ ជាអង្ករផ្លាស្ទីក?

ម្ចាស់គណនេយ្យហ្វេសប៊ុកមួយរូប ដែលដាក់ឈ្មោះ Rayuth Thea នៅលើបណ្ដាញសង្គម បានបង្ហាញពី​ការ​ពិសោធន៍អង្កររបស់លោក ដោយថតជាវីដេអូផង ទៅកាន់ប្រិយមិត្តទាំងអស់ ដើម្បីឲ្យដឹងទាំងអស់គ្នាថា [...]

អភិបាល​ខេត្ត​សៀមរាប បដិសេធ​មិន​បាន​និយាយ ថា​ការ​ពុល​នេះ មក​ពី​ត្រសក់​ទេ

អភិបាល​ខេត្ត​សៀមរាប បដិសេធ​មិន​បាន​និយាយ ថា​ការ​ពុល​នេះ មក​ពី​ត្រសក់​ទេ

អភិបាលខេត្តសៀមរាប បានបដិសេធថា លោកមិនបានលើកឡើង ពីបញ្ហាពុលរបស់ពលរដ្ឋ មកពីបញ្ហាផ្លែត្រសក់​ឡើយ។ នេះជាការអះអាង របស់លោកអភិបាល ឃឹម ប៊ុន សុង តាមទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃទី២៩ ខែមីនា ម្សិលម៉ិញនេះ។ ដើម្បីជៀសវាង នូវការភាន់ច្រលំ របស់អ្នកសារព័ត៌មានមួយចំនួន លោកបានបញ្ជាក់តាម​ទូរទស្សន៍​នោះថា៖ «ដោយយោងការសាកសួរ នឹងការរៀបរាប់ប្រាប់ឲ្យដឹង ពីសំណាក់បងប្អូន ដែលរងគ្រោះជាច្រើននាក់ បាន​ប្រាប់ស្រដៀងៗគ្នាថា ពួកគេបានផ្ដោតការសង្ស័យ ទៅលើជ្រក់ត្រសក់ដែល ពួកគាត់បាននាំគ្នា បរិភោគជាមួយនំប៉័ង​នោះ។»

ជាមួយគ្នានេះ លោកបានស្នើ ដល់អ្នកសារព័ត៌មាន មេត្តាកុំយល់ច្រឡំ និងបញ្ឃប់នូវការលើកឡើងថា ការពុលនេះ មក​ពីផ្លែត្រសក់នោះទៀតអី ដ៍រាបណាមិនទាន់ចេញលទ្ធផល ពីការពិសោធន៍ជាផ្លូវការនោះ។

សាធារណៈមតិ បានយល់ច្រឡំថា «លោកអភិបាលខេត្ត ជាអ្នកអះអាងថា ពុលមកពីត្រសក់នោះ»! នេះបើតាមការ​អះអាងរបស់លោក ឡី វាសនា [...]

អាជីវករ​នៅ​កោះ​ធំ រង​ការ​បង្ខំ​ពី​អាជ្ញាធរ ឲ្យ​ទៅ​កាប់​ជ្រូក​នៅ​កុងស៊ី

អាជីវករ​នៅ​កោះ​ធំ រង​ការ​បង្ខំ​ពី​អាជ្ញាធរ ឲ្យ​ទៅ​កាប់​ជ្រូក​នៅ​កុងស៊ី

ប្រជា​ពលរដ្ឋ​ដែល​ប្រកប​របរ​លក់​ដូរ​សាច់​ជ្រូក នៅ​តាម​ផ្សារ​ក្នុង​ស្រុក​កោះ​ធំ ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឲ្យ​យក​ជ្រូក​ទៅ​កាប់ នៅ​ក្នុង​កុងស៊ី​វិញ ដែល​តម្រូវ​ឲ្យ​បង់​ថ្លៃ​ឈ្នួល​កុងស៊ី​នោះ ក្នុង​តម្លៃ​ជ្រូក​មួយ​ក្បាល ៧០០០​រៀល និង​តម្រូវ​ឲ្យ​ពួក​គាត់​ជួល​កម្មករ​កាប់​ជ្រូក​ដោយ​ខ្លួន​ឯង​ទៀត។ ចំពោះ​អាជីវករ​ណា ដែល​មិន​ព្រម​បញ្ឈប់​ការ​កាប់​ជ្រូក​នៅ​តាម​ផ្ទះ​ខ្លួន​ឯង​ទេ​នោះ អាជ្ញាធរ​នឹង​ធ្វើ​ការ​ចាប់​យក​សាច់​ជ្រូក​នោះ​ទុក​ មិន​ឲ្យ​លក់​ចេញ​ឡើយ។

អ្នកស្រី ទ្រី សៀវម៉ី អាជីវករ​លក់​សាច់​ជ្រូក​មួយ​រូប​នៅ​ផ្សារ​កោះ​ធំ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា អាជ្ញាធរ​បាន​បង្គាប់​ឲ្យ​ពួក​គាត់ យក​ជ្រូក​ទៅ​កាប់​នៅ​កុងស៊ី ដែល​ទើប​តែ​បង្កើត​រួច​ហើយ​​វិញ និង​ហាម​ឃាត់​មិន​ឲ្យ​កាប់​ជ្រូក​នៅ​ក្នុង​ផ្ទះ​ទៀត​ទេ។

អាជីវកររូនេះបានថ្លែងបន្តថា រឿងនេះបានកើតឡើងជិតមួយឆ្នាំទៅហើយ កាលពី ខែ ២ [...]

ឥណ្ឌា៖ កុមារ​២២​នាក់​ស្លាប់ដោយ​ពុល​អាហារ​ពេល​ថ្ងៃ នៅ​សាលា​រៀន

ឥណ្ឌា៖ កុមារ​២២​នាក់​ស្លាប់ដោយ​ពុល​អាហារ​ពេល​ថ្ងៃ នៅ​សាលា​រៀន

កុមារជាច្រើនសិបនាក់ នៅក្នុងភូមិមួយក្នុងប្រទេសឥណ្ឌា បានពុលអាហារដែលផ្ដល់ជូនដោយឥតគិតថ្លៃ នៅសាលា​របស់ពួកគេ។ មួយចំនួនពីចំណោមនោះ បានរងគ្រោះស្លាប់បាត់បង់ជីវិត។ ការពុលនេះ ទំនងបណ្ដាលមកពីថ្នាំ ដាក់​សម្រាប់សម្លាប់សត្វល្អិត។


ភាពសោកសង្រេងរបស់ឪពុកម្ដាយនៃកុមាររងគ្រោះ។ (រូបថត AFP PHOTOSTR/AFP/Getty Images)

ភាពសប្បាយរីករាយ សំណើចក្អាកក្អាយនៃកុមារទាំងនោះកាលពីម្សិលម៉ិញ តែបានក្លាយជាទុក្ខហូហៀរជាទឹកភ្នែក សម្រាប់ក្រុមគ្រួសារនៅថ្ងៃនេះ។

នៅថ្ងៃពុធទី១៧ខែកក្កដានេះ កុមារជាង២០នាក់ពីក្នុងភូមិដ៏តូចមួយផ្នែកខាងជើងនៃប្រទេសឥណ្ឌា បានពុលចំណីអាហារ ដែលពួកគេបានទទួលទានមិនឆ្ងាយប៉ុន្មានពីសាលរៀន។ កុមារទាំងនោះមានអាយុប្រមាណជា៤ទៅដល់១០ឆ្នាំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...