![អាមេរិក និងស្ថាប័នផ្សេងៗ ស្វាគមន៍ការដោះលែងមន្រ្តីទាំង៥](http://monoroom.info/uploads/2017/07/20170630-twitter_free5kh.jpg)
អាមេរិក និងស្ថាប័នផ្សេងៗ ស្វាគមន៍ការដោះលែងមន្រ្តីទាំង៥
មុនគេបំផុតនោះ គឺសមាគមការពារសិទ្ធិមនុស្ស អាដហុកខ្លួនឯង ដែលបានសំដែងការសាទរ ចំពោះការដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយហៅការសម្រេចចិត្ត របស់ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានីភ្នំពេញ ថាជា«ជំហានដ៏វិជ្ជមាន»មួយ។ លោក ធន សារាយ ប្រធានសមាគមនេះ បានមានប្រសាសន៍ដូច្នេះ ពីប្រទេសកាណាដាមក និងបានបញ្ជាក់ថា ការសម្រេចនេះ មិនទាន់បានធ្វើឲ្យបុគ្គលិករបស់លោក មិនទាន់ទទួលបានយុត្តិធម៌ ទាំងស្រុងនៅឡើយ។
លោក ធន សារាយ បានថ្លែងបន្ត នៅក្នុងវីដេអូឃ្លីបមួយថា លោកនៅតែមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពផ្ទាល់ របស់បុគ្គលិកលោកទាំងនេះ ដោយសារពួកគេ ស្ថិតក្នុងការជាប់ចោទ នៅឡើយ។ លោកថា ពួកគេអាចនឹងត្រូវសមត្ថកិច្ច ចាប់ខ្លួនឃុំឃាំងឡើងវិញ នៅពេលរដ្ឋាភិបាល មិនពេញចិត្តចំពោះកិច្ចការតស៊ូមតិរបស់ពួកគេ ហើយបានអំពាវនាវ ទៅកាន់តុលាការ ស្នើសុំឲ្យទម្លាក់ចោល នូវរាល់ការចោទប្រកាន់ [...]