សង្គ្រាមមហាយក្ស៖ ស៊ាមស៊ុង ប្ដឹង អិលជី ពីបទធ្វើឲ្យផលិតផលរបស់ខ្លួនខូច
ស៊ាមស៊ុង បានប្រកាសកាលពីថ្ងៃអាទិត្យនេះ ថាខ្លួនបានស្នើរទៅការិយាល័យរដ្ឋអាជ្ញា នៃរដ្ឋធានី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឲ្យបើកការស៊ើបអង្កេតមួយ ប្រឆាំងនឹងប្រធាន និងអ្នកទទួលខុសត្រូវមួយចំនួនទៀត នៃក្រុមហ៊ុនកូរ៉េខាងត្បូងមួយទៀត ពីបទបង្ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងរំខានដល់សកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន។
ស៊ាមស៊ុង បានលើកឡើងថា កាលពីដើមខែកញ្ញានេះ មានម៉ាស៊ីនបោកគក់ជាច្រើន នៅក្នុងស្តង់ដាក់គ្រឿងអេឡិកត្រូនិកចំនួនពីរ បានរងនូវការខូតខាត នៅពេលដែលម៉ាស៊ីនទាំងនេះ កំពុងត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិពណ៌ដ៏ធំហៅថា IFA នៃរដ្ឋធានីប៊ែរឡាំង។ ការតាំងពិពណ៌នោះ បានប្រមូលនូវផលិតផលអេឡិកត្រូវនិក និងបច្ចេកវិទ្យាថ្មីៗជាច្រើន រួមទាំងផលិតផល ស៊ាមស៊ុង និងអ៊ិលជី ផង មកដាក់តាំងបង្ហាញ។
រូបភាពដែលថតបានដោយម៉ាស៊ីនថតសុវត្ថិភាព នៅក្នុងមណ្ឌលតាំងពិពណ៌នេះ បានបង្ហាញឲ្យឃើញ [...]