Posts tagged as "Milk"

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

ខណៈនាងកំពុងថត​ការប្រកួតបាល់បោះមួយ រវាងក្រុមកីឡាពីរ នៅក្នុងក្រុង «Changxing» នៃខេត្ត «Zhejiang» ភាគខាងកើតប្រទេសចិន យុវតីជំទង់ម្នាក់នេះ បានឈឺពោះឆ្លងទន្លេ។ នាងបានចូលទៅបង្គន់ របស់​សាលប្រកួតកីឡាតែម្នាក់ឯង ហើយបង្កើតបានទារិកាដ៏តូចមួយ។ បន្ទាប់ពីនោះមក នាង​បាន​យក​ទារិកា​ខ្លួនឯងនេះ ទៅបោះចោល នៅក្នុងគុម្ភផ្កា ខាងក្រៅសាលប្រកួតកីឡា មុននឹងត្រឡប់​ចូលមក​ទស្សនា​ការ​ប្រកួត ជា​បន្ត​ទៅ​ទៀត។ នេះជាការអះអាង នៅក្នុងរបាយការណ៍មួយ របស់សារព័ត៌មានតំបន់ ឈ្មោះ «Hangzhou Daily» ដែលបានលើកហេតុផល នៃទង្វើរបស់យុវតីខាងលើ ថាបណ្ដាលមកពី «នាង​ភ័យ​ខ្លាំង​ពេក»។

របាយការណ៍ដដែលនោះ បានសរសេរទៀតថា ទារិកាដ៏អភ័ព ត្រូវបាន​បុរសអ្នកដំណើរ​ម្នាក់​​ប្រទះឃើញ។ បុរសម្នាក់នោះ ថែមទាំងបានរកឃើញអ្នកម្ដាយវ័យក្មេង ដោយបានដើរតាមដានឈាម ដែលស្រក់ប្រលាក់ នៅលើដី។

ផ្ដល់កិច្ចសម្ភាសទៅឲ្យ «Quotidien du peuple» ដែលជា​សារព័ត៌មានចិន​មួយ​ទៀត [...]

សង្គ្រោះ​ទារក​ម្នាក់ ដែល​រក​ឃើញ​ជាប់​គាំង​​ក្នុង​«បំពង់​លូ​បង្គន់»

សង្គ្រោះ​ទារក​ម្នាក់ ដែល​រក​ឃើញ​ជាប់​គាំង​​ក្នុង​«បំពង់​លូ​បង្គន់»

ក្រុមអ្នកជួយសង្គ្រោះបានកាត់ កែងបំពង់លូ ទីកន្លែងដែលទារកនេះជាប់ ដើម្បីសង្គ្រោះទារកដ៏កំសត់។ អ្នក​ដែល​បាន​សង្ស័យដឹងរឿងដ៏រន្ធត់នេះមុនគេ ជាអ្នកជួលផ្ទះម្នាក់នៅក្នុងអាគារស្នាក់នៅនេះ ដែលបានជូន​ដំណឹង​ភ្លាមទៅអាជ្ញាធរ នៅក្រោយពេលដែលគាត់បានលឺសម្លេងក្មេងយំ យ៉ាងចម្លែងចេញពីក្នុងបំពង់លូ។

រូបភាពជួយសង្គ្រោះជាង២ម៉ោងជាវីដេអូ  ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើន នៅតាមបណ្ដាញទូរទស្សន៍ និង​តាម​អាំងធើណែត ជាពិសេសនៅក្នុងខេត្តជេជៀន (Zhejiang) ផ្នែកខាងកើតនៃប្រទេសចិន កាលពី​ថ្ងៃច័ន្ទ​និង​ថ្ងៃ​អង្គារ។

ទារកដែលទើបនឹងកើតតូចនេះ ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ខណៈដែលសុខភាពរបស់ទារក បានចុះខ្សោយ​ខ្លាំង តែនៅមានសង្ឃឹមនៅឡើយ។ ទារកមានទម្ងន់២,៨គីឡូក្រាម មានស្នាមរលាត់បន្តិចបន្តួច និងមានដំណើរបេះដូង​បាន​ចុះខ្សោយខ្លាំង តែគេហទំព័រផ្លូវការនៃខេត្តជេជៀន បានអះអាងថា ស្ថានភាព​របស់​ទារកនៅអាចសង្គ្រោះបាន។

[...]
ការផ្សាយពាណិជ្ជកម្ម របស់នំប៊ីស្គី Oreo ជាមួយនឹង ទារកបៅដោះ

ការផ្សាយពាណិជ្ជកម្ម របស់នំប៊ីស្គី Oreo ជាមួយនឹង ទារកបៅដោះ

ភ្នាក់ងារទទួលបន្ទុក ខាងផ្សាយពាណិជ្ជកម្ម របស់ប្រទេសកូរេខាងត្បូង ឈ្មោះ Cheil Worldwide បានគិតថា នឹងមានភាព ជោគជ័យ ក្នុងការផ្សាយពាណិជ្ជកម្មអោយនំប៊ីស្គី ដែលមានឈ្មោះហៅថា «basic instinct», ដែលបង្ហាញដោយ ទារក កំពុងតែបៅដោះម្ដាយរបស់វា។

រូបនេះគេចង់និយាយថា ពិសានំប៊ីស្គី Oreo basic instinct ដែលផលិតចេញពីទឹកដោះ លោកអ្នកនឹងទទួលបាន ភាពឆ្ងុយ ឆ្ងាញ់ដ៏អស្ចារ្យមួយ ពីម៉ាកនំដ៏ល្បីល្បាញក្នុងពិភពលោកមួយនេះ ប្រៀបបាននឹងទារកបានដោះម្ដាយវាបៅអញ្ចឹង។ ប៉ុន្តែ រូបផ្សាយពាណិជ្ជកម្មនេះ បែរជាបានធ្វើអោយ សាធារណជន នៅក្នុងប្រទេសនេះឆ្ងល់ និងបានចោទសួរទៅភ្នាក់ងារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...