Posts in ‘បរិស្ថាន ផែនដី’ Category

តុល្យភាព​មនុស្ស​ស្លាប់​ដោយ​រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី ឡើង​ដល់​១២៣៤នាក់

តុល្យភាព​មនុស្ស​ស្លាប់​ដោយ​រលក​យក្ស​នៅ​ឥណ្ឌូនេស៊ី ឡើង​ដល់​១២៣៤នាក់

បួនថ្ងៃក្រោយគ្រោះរលកយក្ស តុល្យភាពនៅតែបន្តបង្ហាញតួលេខ ធ្ងន់ធ្ងរឡើងៗ។ មនុស្សប្រមាណជា ២០០ ០០០នាក់ កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ខណៈជនរងគ្រោះដល់ជីវិត ត្រូវបានរកឃើញបន្ថែម ជាបន្តបន្ទាប់ ដែលធ្វើឲ្យតុល្យភាព នៅពេលនេះកើនឡើង ដល់ចំនួន ១២៣៤នាក់។ នេះ គេនៅមិនទាន់និយាយដល់ផងទេ ពីជនបាត់ខ្លួនជាច្រើនសិបនាក់ទៀត។

អ្នកភូមិមួយរូប ឈ្មោះ «Muzair» បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «ក្នុងគ្រួសារខ្ញុំ មានសមាជិកបាត់ខ្លួន ៥នាក់។ ខ្ញុំត្រូវការស្នើទៅរដ្ឋាភិបាល ឲ្យជួយរកពួកគេ។»។

ក្នុងភូមិ «Poboya» ដែលស្ថិតនៅលើតំបន់កូនភ្នំ នៃក្រុង «Palu» ក្រុមអ្នកជួយសង្គ្រោះ ចាប់ដើម្បីបញ្ចុះសពជនរងគ្រោះ ទៅក្នុងរណ្ដៅកប់សពរួមដ៏ធំមួយ ដែលអាចដាក់សពបានរហូតដល់ទៅ ១៣០០០នាក់។ រថយន្ដដឹកសពជាច្រើន បាននាំយកសព ដែលរំដោយកំណាត់ផ្លាស្ទិកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខ្មៅ យកមកដាក់នៅទីបញ្ចុះ [...]

ការរញ្ជួយដី​បង្ក​រលក​យក្ស​ដ៏​សម្បើម​នៅ​ឥណ្ឌូនេស៊ី ស្លាប់​៣៨៤នាក់

ការរញ្ជួយដី​បង្ក​រលក​យក្ស​ដ៏​សម្បើម​នៅ​ឥណ្ឌូនេស៊ី ស្លាប់​៣៨៤នាក់

រលកសមុទ្រ ដែលមានកំពស់៦ម៉ែត្រ បានបោកបក់ទៅលើតំបន់ឆ្នេរ នៃក្រុង «Palu» ស្ថិតនៅលើកោះ «Sulawesi ឬជាភាសាបារាំង Célèbes» ភាគកណ្ដាល នៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង ក្នុងកម្រិត ៧,៥រិចឆ្ទ័រ បានកើតឡើង កាលពីថ្ងៃសុក្រម្សិលម៉ិញ។ រហូតមកដល់ព្រឹកថ្ងៃសៅរ៍នេះ តំបន់រងគ្រោះទាំងនេះ នៅទទួលរងការរញ្ជួយដីនេះ នៅឡើយ។

បើតាមតួលេខដែលផ្ដល់ដោយអាជ្ញាធរ ទទួលបន្ទុកគ្រោះធម្មជាតិ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា មនុស្ស៣៨៤នាក់ បានស្លាប់បាត់បង់ជីវិត។ អ្នកនាំពាក្យរបស់ស្ថាប័ននេះ លោក «Sutopo Purwo Nugroho» បានថ្លែងក្នុងសន្និសីទកាសែត ក្នុងថ្ងៃសៅរ៍នេះថា៖ «នៅពេលដែលមានការគម្រាម ដោយរលកយក្ស កាលពីម្សិលម៉ិញ មនុស្សម្នាកំពុងស្ថិត នៅលើឆ្នេរខ្សាច់នៅឡើយ។ ពួកគេមិនទាន់រត់ ភៀសខ្លួនភ្លាមទេ ហើយក៏រងគ្រោះ ព្រោះរលកយក្សទាំងនោះតែម្ដង។»

បើតាមស្ថាប័នដដែល បានអះអាងថា មនុស្ស៥៤០នាក់ផ្សេងទៀត បានរងរបួស [...]

បាក់​ទំនប់​នៅ​ភូមា​បណ្ដាល​ឲ្យ​មនុស្ស​៤នាក់​ស្លាប់ ៣នាក់​បាត់​ខ្លួន

បាក់​ទំនប់​នៅ​ភូមា​បណ្ដាល​ឲ្យ​មនុស្ស​៤នាក់​ស្លាប់ ៣នាក់​បាត់​ខ្លួន

លោក «Phyu Lei Lei Tun» អ្នកទទួលខុសត្រូវមួយរូប ពីក្រសួងសង្គមកិច្ច នៃប្រទេសភូមា ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» ស្រង់សំដីយកមកចុះផ្សាយថា៖ «មនុស្សបួននាក់ បានស្លាប់ និង៣នាក់ទៀត បានបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់»។

ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តកិច្ចការរបស់ខ្លួន ក្នុងការជួយសង្គ្រោះអ្នកស្រុក ដែលជាប់ខ្លួន នៅក្នុងផ្ទះ របស់ពួកគេ កណ្ដាលទឹកជំនន់ ល្ហល្ហាច។ អាជ្ញាធរបានបញ្ជាក់ថា ការបាក់ទំនប់ «Swar Chaung» កាលពីព្រឹកថ្ងៃពុធ បណ្ដាលមកពីការហូតច្រោះដី នៃទឹកភ្លៀង ដែលបានធ្លាក់យ៉ាងជោគជាំ ក្នុងសប្ដាហ៍នេះ។

ក្រសួងសង្គមកិច្ចភូមា បានបញ្ជាក់ថា អ្នកស្រុកច្រើនជាង ៣៦០០០នាក់ ត្រូវបានដឹក មកដាក់ក្នុងជម្រកបណ្ដោះអាសន្ន ប្រមាណជា៦៨ជម្រក។

សារព័ត៌មានក្នុងស្រុក បានរាយកាណ៍ថា អ្នកស្រុកចំនួនមិនតិចជាង ៦៣០០០ បានរងការប៉ះពាល់ ពីគ្រោះមហន្តរាយខាងលើ ខណៈអ្នកស្រុកមួយភាគ [...]

ភាគ​កណ្ដាល​ប្រទេស​ក្រិច​រង​ការរញ្ជួយ​ដី កម្រិត​៥,២​រិចឆ្ទ័រ

ភាគ​កណ្ដាល​ប្រទេស​ក្រិច​រង​ការរញ្ជួយ​ដី កម្រិត​៥,២​រិចឆ្ទ័រ

ទូរទស្សន៍របស់អ៊ឺរ៉ុប ឈ្មោះ អ៊ឺរ៉ូញូ (Euronews) ដែលមានការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសក្រិច បានរាយការណ៍ ពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសក្រិច ដែលបានកើតឡើង កាលក្នុងព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហានេះ ក្បែរបឹង «Plastiras» ដែលស្ថិតនៅខាងលិចក្រុង «Karditsa» ភាគកណ្ដាលប្រទេស។

រីឯទីភ្នាក់ងារព័ត៌មាន​ក្រិច «Ana» បានបញ្ជាក់បន្ថែមថា ការរញ្ជួយដី មានកម្លាំងខ្លាំង និងបានជះឥទ្ធិពល រហូតដល់ក្នុងក្រុង «Karditsa» និងក្រុង «Trikala» (ស្ថិតនៅខាងជើងបឹង)។ បណ្ដាជន​អ្នករស់នៅ ក្នុងក្រុងធំៗទាំងពីរ បាននាំគ្នា ចេញពីលំនៅដ្ឋាន និងពីអាគារការិយាល័យរបស់ផងខ្លួន មកនៅតាមដងផ្លូវទាំងអស់។

មកដល់ពេលនេះ វាហាក់ដូចជាលឿនពេក ក្នុងការនិយាយពីតុល្យភាពផ្លូវការ នៃគ្រោះថ្នាក់ធម្មជាតិមួយនេះ។ [...]

បាក់​ទំនប់​នៅ​ឡាវ៖ «ពលរដ្ឋ​ខ្មែរ​វិល​ចូល​លំនៅដ្ឋាន​វិញ​ហើយ»

បាក់​ទំនប់​នៅ​ឡាវ៖ «ពលរដ្ឋ​ខ្មែរ​វិល​ចូល​លំនៅដ្ឋាន​វិញ​ហើយ»

ប្រធានមន្ទីរព័ត៌មានខេត្ត ស្ទឹងត្រែង លោក អ៊ុក ធាវី បានតាមដាន ជាមួយនឹងមន្ត្រីខេត្ត ជាច្រើននាក់ ជុំវិញស្ថានភាពកំពស់ទឹក នៅក្នុងស្រុក សៀមប៉ាង ដែលនៅជាប់ជាមួយ ព្រំដែនកម្ពុជា-ឡាវ ក្នុងយប់ថ្ងៃអង្គារ ចូលមកព្រឹកថ្ងៃពុធនេះ ហើយបានអះអាងថា កំពស់ទឹក​នៅក្នុងទន្លេសេកុង ដែលអាច​ទទួលទឹកបាក់ទំនប់ ពីប្រទេសឡាវមកនោះ បានឡើងកំពស់ ត្រឹមតែ ០,៤៤ម៉ែត្រប៉ុណ្ណោះ និងទំនងជាមិនបានប៉ះពាល់អ្វី សម្រាប់ភូមិឋាន របស់ប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់នោះឡើយ។

លោក អ៊ុក ធាវី បានសរសេររបាយការណ៍ ពីកំពស់ទឹកឡើង ប្រាប់មកលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយគូសបញ្ជាក់ថា៖ «ការបាក់ទំនប់វ៉ារីអគ្គីសនី "Xe - pian Xe Nam Noi" នៅ ក្នុងខេត្ត អត្តពឺ ប្រទេសឡាវ មកដល់ព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៨ ស្ថានភាពទឹក នៅក្នុងស្រុកសៀមប៉ាង ជាប់នឹងព្រំប្រទល់ដែន ប្រទេសឡាវ គិតត្រឹមម៉ោង ១ និង ៣០នាទី ទឹកមានកំពស់ ១១,០០ ម៉ែត្រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...