Posts tagged as "Nicolas Sarkozy"

អតីត​ប្រធានាធិបតី​បារាំង វាយ​បក​ទៅ​ក្រុម កាដាហ្វី វិញ

អតីត​ប្រធានាធិបតី​បារាំង វាយ​បក​ទៅ​ក្រុម កាដាហ្វី វិញ

ការថ្លែង របស់លោកអតីតប្រធានាធិបតី នីកូឡា សារកូហ្សី (Nicolas Sarkozy) នៅតាមកញ្ចក់ទូរទស្សន៍ ប៉ុស្ដ៍លេខ១ (TF1) របស់បារាំង ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរូបលោក បានចេញពីការឃាត់ខ្លួន ដើម្បីការអង្កេត រយៈពេល៤៨ម៉ោង ក្នុងសំនុំរឿងសង្ស័យ ទទួលថវិកាពីរបបលោក មូអាម៉ារ កាដាហ្វី (Mouammar Kadhafi) យកមកផ្គត់ផ្អង់ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០០៧នោះ។

លោក សារកូហ្សី បានថ្លែងឡើងថា៖ «ខ្ញុំត្រូវនិយាយការពិត ទៅកាន់ពលរដ្ឋបារាំង ថាខ្ញុំមិនដែលក្បត់ការទុកចិត្ត របស់ពួកគេ [មកលើខ្ញុំ] នោះ ទាល់តែសោះ»។ អតីតប្រធានាធិបតី បានថ្លែងខ្លាំងៗ តែខំទប់មិនឲ្យញ័រមាត់ ពីការបង្ហាញ នូវ«ជម្រៅដ៏សែនជ្រៅ នៃការផ្ទះកំហឹង» របស់លោក នៅក្នុងសំនុំរឿងនេះ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរក «ជ័យជំនះ សម្រាប់កិត្តិយស» របស់លោកឡើងវិញ។

លោកបានវាយបក ទៅក្រុមមនុស្ស [...]

អតីត​ប្រធានាធិបតី​បារាំង ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ជា​ថ្មី​ដើម្បី​អង្កេត

អតីត​ប្រធានាធិបតី​បារាំង ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ជា​ថ្មី​ដើម្បី​អង្កេត

មុននេះបន្តិច អតីតប្រធានាធិបតីបារាំង ត្រូវបានដាក់ក្នុងការឃុំខ្លួន ជាបណ្ដោះអាសន្ន ដោយនគរបាលយុត្តិធម៌ «OCLCIFF» នៃក្រសួងមហាផ្ទៃបារាំង ដែលមានការិយាល័យ ក្នុងក្រុង ណង់ទែរ (Nanterre) ខាងលិចជាប់រដ្ឋធានី ប៉ារីស។ លោក នីកូឡា សារកូហ្សី (Nicolas Sarkozy) ត្រូវបាននគរបាលអង្កេត ពីសំណុំរឿងទទួលថវិកា ពីប្រទេសលីប៊ី ដើម្បីយកមកផ្គត់ផ្គង់ ដល់យុទ្ធនាការរកសម្លេងឆ្នោត ក្នុងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០០៧។

សម្រាប់សំណុំរឿងមួយនេះ លោកអតីតប្រធានាធិបតី ទើបនឹងរងការឃុំខ្លួន ជាលើកទីមួយ តែលោកត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្នម្ដងហើយ នៅក្នុងការិយាល័យដដែលនេះ ពាក់ព័ន្ធនឹងសំនុំរឿងផ្សេងទៀត កាលពីឆ្នាំ២០១៤ ដែលសង្ស័យថា លោកបានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីរកផលប្រយោជន៍។

សំណុំរឿងថ្មី ទទួលថវិកាពីប្រទេសលីប៊ីនេះ ត្រូវបានអាជ្ញាធរបារាំង បើកការស៊ើបអង្កេត តាំងពីឆ្នាំ២០១៣ [...]

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ជាប់​ជា​បេក្ខជន​ផ្លូវការ​សម្រាប់​តំណែង​ប្រធានាធិបតី

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ជាប់​ជា​បេក្ខជន​ផ្លូវការ​សម្រាប់​តំណែង​ប្រធានាធិបតី

ពីក្នុងចំណោមអ្នកឈរឈ្មោះ នៅក្នុងការបោះឆ្នោតបឋម នៃក្របខណ្ឌគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - LR - មាននិន្នាការស្ដាំ និងកណ្ដាលនិយម) ដើម្បីឈាន​ទៅ​ជ្រើសរើស​បេក្ខជនផ្លូវការ តែ​ម្នាក់​គត់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧នោះ មានដូចជាលោក នីកូឡា សាកូហ្សី (Nicolas Sakozi) អតីតប្រធានាធិបតី លោក អាឡាំ ហ្សីពប៉េ (Alain Juppé) អតីតនាយករដ្ឋមន្ត្រី និង​លោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង (François Fillon)។

ប៉ុន្តែលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង បានបង្កការភ្ញាក់ផ្អើល តាំងពីការបោះឆ្នោតបថម ជុំទីមួយ ដែលបាន​ប្រព្រឹត្តិទៅ នៅថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ ដោយ​សារ​តែ​នៅ​ក្នុង​ការស្ទង់មតិ ជាច្រើន​នាពេលកន្លងមក មិនបាន​បង្ហាញ​ថា លោកមានសម្លេងគាំទ្រ ពីសំណាក់សមាជិកគណបក្ស យ៉ាងភ្លូកទឹក​ភ្លូកដី​ដូច្នេះ​ឡើយ។

អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ជាប់​ចោទ​ពី​បទ​«លាង​ប្រាក់​»

អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ជាប់​ចោទ​ពី​បទ​«លាង​ប្រាក់​»

លោក ក្លូដ ហ្គេអង់ (Claude Guéant) ត្រូវបានចៅក្រមស៊ើបអង្កេតបារាំង ចោទប្រកាន់ក្នុងជំហានដំបូង កាលពី​យប់​ថ្ងៃ​សៅរ៍នេះ ដើម្បីសាកសួរចម្លើយ ពីបទ«កុហក លាងសម្អាតការលួចបន្លំប្រាក់បង់ពន្ធ និងបន្លំប្រាក់បង់ពន្ធ»។ នេះបើ​តាមសម្ដីផ្ទាល់ របស់លោក ហ្វីលីព ប៊ូឆេ អែល-ហ្គូហ្សី (Philippe Bouchez el-Ghozi) មេធាវីការពារក្ដីឲ្យលោក ក្លូដ ហ្គេអង់។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតដៃស្ដាំ របស់អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី ត្រូវ​បាន​ចៅក្រមសាកសួរ នៅក្នុងថ្ងៃដដែល និងត្រូវបានឃាត់ខ្លួន កាលពីថ្ងៃម្សិលម៉ិញ ដោយនគរបាលយុត្តិធម៌បារាំង។

នគរបាលបារាំង កំពុងធ្វើការអង្កេត ទៅលើសំនុំរឿងសង្ស័យមួយ ទាក់ទងនឹងការផ្ដល់ថវិការ ពីសំណាក់អតីតមេដឹកនាំ​របបផ្ដាច់ការ លោក មូអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi) នៅប្រទេសលីប៊ី មកផ្គត់ផ្គង់យុទ្ធនាការបោះឆ្នោត ជ្រើស​រើស​ប្រធានាធិបតី របស់បេក្ខជនលោក នីកូឡា សាកូហ្សី [...]

សាកូហ្សី វាយ​បក​ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​១៥​ម៉ោង

សាកូហ្សី វាយ​បក​ដើម្បី​ការពារ​ខ្លួន បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​១៥​ម៉ោង

អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ដែលត្រូវបានប្រព័ន្ទយុត្តិធម៌បារាំង ធ្វើការ​ឃាត់​ខ្លួន​ចំនួន​១៥​ម៉ោង ដើម្បីធ្វើការសិក្សាសាកសួរ ក្នុងសំនុំរឿងដ៏រសើបយ៉ាងហោចចំនួនបីនោះ បានធ្វើការ​វាយ​បក​វិញ នៅយប់​ថ្ងៃ​អង្គារតាមកញ្ចាក់ទូរទស្សន៍  ដោយបានចង្អុលចំៗខ្លាំងដាក់ស្ថាប័ននិតិប្រតិបត្តិ ថាជាអ្នកនៅពី​ក្រោយ​ហេតុការណ៍​ទាំងនេះ។ ការវាយបករបស់លោក សាកូហ្សី បានធ្វើឲ្យអ្នកផងកាន់តែយល់ថា ស្ថានភាព​នយោបាយ​របស់បារាំង ហាក់ដូចជាមានភាពស្មុគ្រស្មាញកាន់តែខ្លាំងទៅៗ។


លោក នីកូឡា សាកូហ្សី នៅក្នុងកិច្ចអន្តរាគមន៍តាមកញ្ចាក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតផ្តិតពីទូរទស្សន៍)

នយោបាយបារាំង - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...