កម្ពុជា៖ ជំងឺមិនស្គាល់មួយ បានសំលាប់កុមារ៦០នាក់ ក្នុងរវាងបីខែ
អង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃអង្គារទី៣កក្កដា កន្លងមកនេះថា ជំងឺមួយដែលក្រុមគ្រូពេទ្យ មិនទាន់ ស្គាល់ថាជាជំងឺអ្វីនៅឡើយ បានសំលាប់កុមារក្នុងប្រទេសកម្ពុជា ប្រមាណជា៦០នាក់រួចមកហើយ នៅត្រឹមតែរយះពេល ៣ខែកន្លងមកនេះតែប៉ុណ្ណោះ។ អង្គការសុខភាពពិភពលោកនេះ បានកំពុងនឹងធ្វើការរួមជាមួយនឹង អាជ្ញាធរខ្មែរផ្នែក សុខាភិបាល នៅលើសំនុំរឿង ដ៏គួរអោយព្រួយបារម្ភនេះ។
ការត្រួតពិនិត្យជំងឺ របស់ក្រុមគ្រួពេទ្យស្ម័គ្រចិត្ត នៅតំបន់ដាច់ស្រយ៉ាលខ្មែរ។ Photo: freuderic.canalblog.com
ទីភ្នាក់ងារពត៌មានបារាំង AFP បានលើកឡើងពីតួលេខមួយផ្សាយដោយ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គារី (Dr. Nima Asgari) អោយដឹងថា «កុមារដែលស្លាប់នឹងជំងឺនេះ [...]