យ៉ង់ គឹមអេង៖ ប្រជាធិបតេយ្យ«ពិត» ត្រូវ«គោរព»ការទាមទារ
ករណីតវ៉ាជាច្រើន បានផ្ទុះឡើង រាប់តាំងពីករណីពលរដ្ឋ ដែលរងគ្រោះនឹងដីធ្លី ឬក្រុមអ្នកការពារព្រៃ។ល។ ហើយករណីខ្លះ ក៏គេនិយាយដល់ ពីការតវ៉ាដែលកើតមាន នៅក្នុងផ្ទៃក្នុងគណបក្សនយោបាយដែរ។ ប៉ុន្តែជានិច្ចជាកាល ដំណោះស្រាយវិញ ដូចជាស្ថិតក្នុងសភាពមិនជាក់លាក់ ហើយករណីមួយចំនួន ត្រូវបានតបតរវិញ ដោយការគម្រាមកំហែង ឬចាប់ដាក់ពន្ធនាគារ និងការបណ្ដេញចេញពីគណបក្សជាដើម។
ខាងលើនេះ ត្រូវបានលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព អះអាងថា ដោយសារតែ ប្រទេស សង្គម ឬគណបក្សនោះ មិនបានគោរពលិទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះ បានធ្វើការបកស្រាយ ទៅលើការដឹកនាំរបស់គណបក្សនយោបាយ ក្នុងស្រុកខ្មែរមួយ ដែលកំពុងមានវិបត្តិផ្ទៃក្នុង របស់ខ្លួនជាបន្តបន្ទាប់ និងនៅមិនទាន់មាន [...]