នាយករដ្ឋមន្ត្រីចិនទៅទស្សនកិច្ចនៅឥណ្ឌា បន្ទាប់ពីភាពតានតឹងនៅព្រំដែន
តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីភាពរអាក់រអួលខាងការទូតនោះមក នាយករដ្ឋមន្ត្រីចិនថ្មី បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌា ក្នុងថ្ងៃអាទិត្យនេះ ដែលជាថ្ងៃដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងគេបង្អស់នៅបរទេសរបស់លោក។ ជាដំណើរទស្សនកិច្ចមួយ ដើម្បីបង្ហាញឲ្យឃើញពីបំណងនៃការដាក់ជម្លោះទៅដោយឡែក តែបានស្វែងរកភាពប្រសើរឡើងវិញ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីទាំងពីរ ។
លោកលី កេគៀង នាយករដ្ឋមន្ត្រីចិន (រូបខាងឆ្វេង) ទៅទស្សនកិច្ចនៅឥណ្ឌាថ្ងៃទី១៩ខែឧសភានេះ។
កាលពីខែកន្លងទៅ ហេតុការណ៍មួយបានកើតឡើងនៅព្រំដែនរវាងប្រទេសជិតខាងទាំងពីរ ដែលបានធ្វើឲ្យមានមន្ទិលដល់ដំណើរទស្សនកិច្ចរបស់លោក លី កេគៀង (Li Keqiang)។ ប្រទេសឥណ្ឌាបានចោទកងទ័ពចិនថា បានឆ្លងកាត់ព្រំដែននៅថ្ងៃទី១៥ខែមេសា [...]