Posts tagged as "Pailin"

ចាប់​ខ្លួន​ជន​សង្ស័យ សម្លាប់​និង​ដុត​មួយ​គ្រួសារ នៅ​ប៉ៃលិន

ចាប់​ខ្លួន​ជន​សង្ស័យ សម្លាប់​និង​ដុត​មួយ​គ្រួសារ នៅ​ប៉ៃលិន

ឃាតកម្មដុតសម្លាប់ ស្មៀន​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​មួយ​ប្រពន្ធ និង​កូន​ស្រី អាយុ​ទើប​៦ខែ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ផ្ទះ យ៉ាង​សាហាវ​ឃោឃៅ​នោះ ត្រូវ​បាន​គរបាល​ខេត្ត​ប៉ៃលិន ប្រកាស​ថា ខ្លួន​ចាប់​ជន​ដៃ​ដល់​បាន​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នោះ។ ជន​សង្ស័យ​ដែល​ប្រព្រឹត្តិ​ទង្វើ​ដ៏​សាហាវ​ព្រៃផ្សៃ​នេះ គឺ​ជា​បង​ថ្លៃ​របស់​ភរិយា​លោក​ស្មៀន​ឃុំ​វ័យ​ក្មេង ដែល​ជា​ជន​រង​គ្រោះ ទាំង​គ្រួសារ (ប្រពន្ធ​ជន​សង្ស័យ និង​ប្រពន្ធ​ជន​រងគ្រោះ ជា​បង​ប្អូន​បង្កើត)។

មូលហេតុ ដែល​​នាំ​ឲ្យ​ជន​សង្ស័យ​សម្លាប់​ជន​រង​គ្រោះ មួយ​គ្រួសារ​នេះ ដោយ​សារ​តែ​រឿង​កេរមរតក និង​ខឹង​ជន​រង​គ្រោះ​ជា​ប្តី មើល​ងាយ​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​លោក​ស្នង​ការ​នគរបាល ខេត្ត​ប៉ៃលិន លោក​ឧត្តមសេនីយ៍ ជា ចាន់ឌិន។ លោក​ស្នង​ការ​បាន​អះអាង​ថា ជន​សង្ស័យ​ឈ្មោះ ឆោម ចំរើន អាយុ​៣២ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​កើតហេតុ [...]

តំណាង​រាស្ត្រ បាន ស្រីមុំ រង​ការ​ចោទ​ថា ​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​​រាស្ត្រ​ដើម្បី​​យក​​ដី​

តំណាង​រាស្ត្រ បាន ស្រីមុំ រង​ការ​ចោទ​ថា ​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​​រាស្ត្រ​ដើម្បី​​យក​​ដី​

ពលរដ្ឋបួនគ្រួសារ ចោទប្រកាន់តុលាការប៉ៃលិនថា មិនគោរពច្បាប់ ស្តាប់តាមបញ្ជាអ្នកមានលុយ មានអំណាច ចាប់​ពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ដាក់ពន្ធនាគារ។ ពលរដ្ឋទាំងនោះ បានចង្អុលដាក់លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រមកពី​គណបក្សប្រជាជនកម្ពុជា និងជាភរិយារបស់អតីតអភិបាលខេត្ត អ៊ី ឈាន ថាជាអ្នកនៅពីក្រោយការចាប់ចងទាំងនេះ ដោយសារតែចង់បានដីលំនៅដ្ឋានរបស់ខ្លួន។ ការ​បញ្ជូនខ្លួនចូលពន្ធនាគារ ត្រូវបានធ្វើឡើងដោយគ្មានការស្រាវជ្រាវ និងដំណោះស្រាយអ្វីឡើយ មកទល់ពេលនេះ ក្រោមបទចោទប្រកាន់​រុក​រានដីរដ្ឋ។


ក្រុមគ្រួសារពលរដ្ឋ ដែលត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់ឃុំ។ (រូបថត បណ្ដាញដីធ្លី)

សិទ្ធិដីធ្លី - ប្រជាពលរដ្ឋដែលមានឈ្មោះលោក ពេជ្រ សុធា, អ្នកស្រី ឱម [...]

អ៊ី ឈាន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពលរដ្ឋ​បី​នាក់ ពី​រឿង​ទំនាស់​ដី​ធ្លី?

អ៊ី ឈាន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពលរដ្ឋ​បី​នាក់ ពី​រឿង​ទំនាស់​ដី​ធ្លី?

ប្រជាពលរដ្ឋប្រមាណប្រាំនាក់ ក្នុងនោះមានក្មេងប្រុសម្នាក់អាយុ៤ឆ្នាំ ត្រូវបានចាប់ខ្លួន (ប្រភពមួយទៀត និយាយថា​មានតែបី​នាក់ទេ) និងបួននាក់ផ្សេងទៀត បានរត់ចូលព្រៃ គេចចេញពីការតាមចាប់របស់អាជ្ញាធរក្រុងប៉ៃលិន ក្រោមបញ្ជា​ផ្ទាល់ពីលោកអភិបាលក្រុង អ៊ី ឈាន ក្នុងបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលអាជ្ញាធរលក់ទៅឲ្យ​ក្រុមហ៊ុន។


ខេត្តប៉ៃលិន។ (រូបថត ឯកសារ)

ដីធ្លី - ព្រះតេជគុណ ឃឹម សំអឿន ព្រះចៅអធិការវត្តមួយក្នុងក្រុងប៉ៃលិន និងជាសមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ប្រចាំក្រុងប៉ៃលិន បានមានសង្ឃដីការឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ដឹងថា ការចាប់ខ្លួនប្រជាពលរដ្ឋទាំងប្រាំនាក់​ខាងលើ [...]

កម្ពុជា៖ ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ តាមការផ្ញើរ សារតាមទូរស័ព្ទ SMS

កម្ពុជា៖ ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ តាមការផ្ញើរ សារតាមទូរស័ព្ទ SMS

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ តំបន់ផ្នែកភាគខាងលិចនៃប្រទេសកម្ពុជា បានរងគ្រោះនឹងជំងឺគ្រុនចាញ់ ដែលមានភាពធន់ នឹងការព្យាបាលជារៀងរាល់ដង។ ជាការគំរាមកំហែងមួយទៀត ទាមទារអោយមាន វីធីសាស្រ្តថ្មីសំរាប់ទប់ស្កាត់៖ គឺដោយ សារតែជំងឺនេះ មានប្រតិកម្មលឿន ដូច្នេះហើយទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សំរេចយកការផ្ញើរសារតាមទូរស័ព្ទ (SMS) មក ធ្វើជាប្រព័ន្ធប្រកាសអាសន្ន។


ជំងឺគ្រុនចាញ់ ដែលឆ្លងតាមមូស។

នៅឯ ភ្នំដំបង ដែលនៅជិតព្រំដែនប្រទេសថៃ គេបានគូររូបមូស នៅលើផ្លាកសញ្ញាពណ៍លឿងជាច្រើន ដើម្បីក្រើនរំលឹក អំពីជំងឺគ្រុនចាញ់នេះ។ លោក ឡុង វុទ្ធី ដែលជាមេភូមិមួយក្នុងខេត្តបៃលិនបានរំលឹកថា បើគ្មានការទទួលព្យាបាលត្រឹមត្រូវ ជំងឺនេះអាចសម្លាប់អ្នកជំងឺយ៉ាងលឿនជាទីបំផុត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...