Posts by "សុខជា រស្មី"

អូស្រ្តាលី៖ កញ្ចប់បារីដូចៗគ្នាទាំងនេះ តើមានអ្វីប្លែកទៅ?

អូស្រ្តាលី៖ កញ្ចប់បារីដូចៗគ្នាទាំងនេះ តើមានអ្វីប្លែកទៅ?

ចាប់ពីខែធ្នូខាងមុខនេះទៅ អ្នកជក់បារីនៅក្នុងប្រទេសអូស្រ្តាលី នឹងទិញបារីដែលមានកញ្ចប់ដូចៗគ្នា។ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយកមកបកស្រាយ តាមចំនុចនីមួយៗ ដូចខាងក្រោម៖

តើកញ្ចប់បារីដែលហៅថា «មានរូបរាងដូចៗគ្នា»ទាំងនេះ មានរាងស្រដៀងដូចទៅនឹងអ្វី?

ចាប់ពីពេលនេះតទៅ កញ្ចប់បារីទាំងអស់នៅប្រទេសអូស្រ្តាលី នឹងមានផ្ទៃពណ៌បៃតងចាស់ ហើយគ្មានយីហោ គ្មានរូប សញ្ញា និង គ្មានពណ៌ ដែលធ្វើអោយទាក់ទាញអ្វីទាំងអស់ នៅពីលើកញ្ចប់នោះ។ ផ្ទុយទៅវិញ ពាក្យដាស់តឿនរំលឹក ស្ដីពីគ្រោះថ្នាក់នៃការជក់បារី ដូចជា «ជក់បារីបង្កជម្ងឺមហារីកបំពង់ក និងមាត់» និងរូបថតគួរអោយខ្លាច នឹងត្រូវបានបិត នៅលើកញ្ចប់បារី។

ហេតុអ្វី ក៏មានវិធានការនេះ [...]

កម្ពុជា៖ ភ្នំពេញនឹងមាន អាកាសយាន្តដ្ឋានទីពីរ

កម្ពុជា៖ ភ្នំពេញនឹងមាន អាកាសយាន្តដ្ឋានទីពីរ

ក្នុងមហិច្ចតា ចង់ទាក់ទាញភ្ញៀវទេសចរណ៍ អោយបានពី ៧ ទៅ ១០លាននាក់ ក្នុងឆ្នាំ២០២០ខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងចង់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធខ្លួនឯង អោយបានកាន់តែត្រឹមត្រូវ។


ព្រលានយន្ដហោះពោចិនតុង មើលពីផ្កាយរណប់របស់ហ្គូហ្គើល។

ទីតាំងសាងសង់ របស់អាកាសយាន្តដ្ឋានទីពីរនៅភ្នំពេញនោះ ត្រូវបានជ្រើសរើសរួចហើយ។ ប៉ុន្តែដោយខ្លាចថាដំណឹងនេះ រាលដាលទៅខាងក្រៅ ធ្វើអោយដីនៅតំបន់នោះឡើងថ្លៃ នាយករដ្ឋមន្តីខ្មែរ​លោក ហ៊ុន សែន បាននិយាយថាអោយចាំសិន មុននឹងបង្ហាញចេញនូវគំរោងនេះ។ លោកបានប្រកាសកាលពីថ្ងៃ ទី ២០ កញ្ញាថា «យើងបានគិតឃើញកន្លែងមួយ សំរាប់ សាងសង់ អាកាសយាន្តដ្ឋានទីពីរនេះរួចហើយ។ ប្រហែលជានៅឆ្ងាយពីអាកាសយាន្តដ្ឋានសព្វថ្ងៃបន្តិច។» គួររំលឹកដែរថា [...]

វិបត្តិហិរញ្ញវត្ថុពិភពលោក គំរាមប្រទេសមិនសូវអភិវឌ្ឍន៍ PMA

វិបត្តិហិរញ្ញវត្ថុពិភពលោក គំរាមប្រទេសមិនសូវអភិវឌ្ឍន៍ PMA

អង្គការសហប្រជាជាតិ បានប្រាប់អោយដឹង នៅក្នុងរបាយការណ៍ថ្មីមួយថា ការអូសបន្លាយនៃវិបត្តិហិរញ្ញវត្ថុ និងកំណើន សេដ្ឋកិច្ចតិចតួច នៅលើពិភពលោក នឹងបង្អាក់ដល់ការរីកចំរុងចំរើនទៅមុខ នៃប្រទេសមិនសូវអភិវឌ្ឍ(PMA) ដែលចាប់ ពីពេលនេះទៅមុខ ពាក់កណ្តាលនៃប្រទេសទំាងនេះ អាចនឹងមិនសំរេចគោលបំណងរបស់ពួកគេ ក្នុងការអភិវឌ្ឍប្រទេស អោយបានទាន់ពេលវេលា។


ផែនទីពិភពលោក ដែលបង្ហាញពីប្រទេសមិនសូវអភិវឌ្ឍន៍ទាំង៤៩។

របាយការណ៍នេះ បានផ្តោតទៅលើ ការសិក្សាយ៉ាងជំនាញ អំពីករណីរបស់ប្រទេសចំនួនបី រួមមាន ប្រទេស ហ្សុមប៊ី (Zambie) បេណាំង (Bénin) និង ប្រទេសកម្ពុជា (Cambodge)។ វាបង្ហាញថា ការអូសបន្លាយនៃវិបត្តិហិរញ្ញវត្ថុ បានពន្យឺត នៅក្នុងករណីខ្លះ និងករណីខ្លះទៀត បានទាញទម្លាក់មកវិញ [...]

កម្ពុជា៖ កុមារអាយុ៣ឆ្នាំម្នាក់ ចេះព្យាបាលជម្ងឺ

កម្ពុជា៖ កុមារអាយុ៣ឆ្នាំម្នាក់ ចេះព្យាបាលជម្ងឺ

ក្រុមមនុស្ស មិនតិចជាង ៣០០០នាក់ បានធ្វើដំណើរទៅជួបកុមារាម្នាក់ ដែលពួកគេជឿថាមានរិទ្ធីបារមី ក្នុងការព្យាបាល ជំងឺ។ អ្នកជំងឺជាច្រើនបានអះអាង ថាបានជាសះស្បើយពីជំងឺប្រាកដមែន។


កុមារនិងឪពុកកំពុងចាប់ផ្ដើម ពិធីព្យាបាលជម្ងឺនៅចំពោះគំនរដង្វាយជាច្រើន។

តាមសេចក្ដីរាយការណ៍ ជាភាសាកាណាដាមួយ របស់ទូរទស្សន៍ ញូវ ថាង ឌីណាស្ស៊ី (New Tang Dynasy) មានទីតាំង នៅទីក្រុងញូវយ៉ក ដែលបានបង្កើតកាលពីឆ្នាំ២០០១ ដោយក្រុមអ្នកជឿសាសនាចិននិកាយ ហ្វាឡាង ហ្កុងនោះ បាន អោយដឹងថា មានក្មេងប្រុសម្នាក់អាយុ៣ឆ្នាំ ត្រូវបានគេជឿថាមានបារមីពិសេស ហើយបានទាក់ទាញហ្វូងមនុស្ស អោយផ្អើលភ្លូកទឺកភ្លូកដី នៅកម្ពុជា។ ក្នុងមួយថ្ងៃៗ មនុស្សម្នាច្រើនជាង១០០នាក់ បានធ្វើដំណើរទៅឃុំកោះរកា ជាមួយ [...]

អាយហ្វូន៥៖ មានលក់តែថ្លៃជ្រុលហួស នៅថៃនិងកម្ពុជា

អាយហ្វូន៥៖ មានលក់តែថ្លៃជ្រុលហួស នៅថៃនិងកម្ពុជា

តាមរយៈកាសែត វ៉ល ស្ត្រ៊ីត ជួណឡ (Wall Street Journal) បានអោយដឹងថា ទូរស័ព្ទដៃស៊េរីចុងក្រោយរបស់អ័បផល មិនទាន់ត្រូវបានដាក់លក់ក្នុងប្រទេសថៃ (ឬក្នុងប្រទេសកម្ពុជា) ជាផ្លូវការនៅឡើយទេ ប៉ុន្តែគេបែរជាឃើញ ទូរស័ព្ទទំនើប ដ៏មានប្រជាប្រិយនេះ មានដាក់លក់រួចមកហើយ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងទីក្រុងបាងកក។


ទូរស័ព្ទទំនើប អាយហ្វូន៥ ពីមុខនៅក្នុងដៃអ្នកប្រើប្រាស់។

ទូរស័ព្ទដែលគេទន្ទឹងចាំប្រើនេះ ត្រូវបាននំាចូលមកពីហុងកុង ពីសាំងហ្កាពួរ រឺ ពីសហរដ្ឋអាមេរិកដោយផ្ទាល់តែម្ដង។ វា ត្រូវបាននំាចូលមកក្នុងប្រទេសថៃ ដោយខុសច្បាប់ ដើម្បីដាក់លក់ក្នុងតំលៃដ៏ថ្លៃ នៅតាមតូបលក់នានា ក្នុងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ម៉ាប៊ុកក្រុង (Mahboonkrong(MBK)) នៅចំកណ្តាលទីក្រុងបាងកក។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...