ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញថ្ងៃទី៥ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 06, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅក្នុងប្រទេសរ៉ូស្ស៊ី នឹងចាប់ផ្ដើមបើកប្រកួត នៅថ្ងៃទី១៤ ខែមិថុនា ឆាប់ៗខាងមុខនេះហើយ ខណៈក្រុមបាល់ទាត់ជម្រើសជាតិ ដែលទទួលបានសំបុត្រ ឡើងទៅទាត់នៅលើទឹកដី នៃប្រទេសមួយ ដែលមានផ្ទៃក្រឡាធំជាងគេក្នុងលោក ក៏កំពុងដុសខាត់សំលៀងបច្ចេកទេស ទៅតាមក្រុមរៀងៗខ្លួនដែរ។
ចុះចម្រៀងផ្លូវការ របស់ព្រឹត្តិការណ៍ដ៏ធំមួយនេះ មានទិដ្ឋភាពបែបម៉េចទៅ? បន្ទាប់ពីត្រូវបានបង្ហើបចេញ ជាច្រើនទម្រង់ ទៅតាមពាក្យចចាមអារាមជាច្រើននោះ ចម្រៀងនេះ ទើបតែត្រូវបានទម្លាយ ចេញឲ្យដឹង កាលពីចុងខែឧសភា មុននេះប៉ុណ្ណោះ។ ចំណងជើងចម្រៀង ត្រូវបានសរសេរជាភាសាអង់គ្លេសថា «Live it up» មានន័យជាខេមរភាសា «ចូររីករាយ ឲ្យបានខ្លាំងឡើង»។
ចម្រៀងនេះ ត្រូវបានតម្លើងទំនុកបទភ្លេង និងបកស្រាយដោយ តារាភាពយន្ដ និងជាសមិទ្ធិករភាពយន្ដ នៅហូលីវូដ លោក «Will Smith» - អ្នកឆ្នៃចាក់ភ្លេង លោក «DJ Nicky Jam» និងអ្នកចម្រៀងមកពីសាធារណរដ្ឋ កូសូវ៉ូ នាង «Era Istrefi»។ «ចូររីករាយ ឲ្យបានខ្លាំងឡើង» នឹងមកបន្តវេនចម្រៀង «ពួកយើងតែមួយ (We are One)» នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តិទៅ ក្នុងប្រទេសប្រេស៊ីល៕
ខាងក្រោមនេះ ជាដំណើរការតម្លើងចម្រៀងផ្លូវការមួយនេះ ដែលបង្ហោះជូន ដោយលោក «Will Smith» នៅលើគណនីយូធូបរបស់លោក៖