Posts tagged as "Chhuk Bandit"

ឲ្យ ឈូក បណ្ឌិត ចូល​ខ្លួន ដើម្បី​អាច​ចាប់​សកម្ម​ជន​បក្ស​ប្រឆាំង?

ឲ្យ ឈូក បណ្ឌិត ចូល​ខ្លួន ដើម្បី​អាច​ចាប់​សកម្ម​ជន​បក្ស​ប្រឆាំង?

នៅពេលដែលមតិមួយចំនួន និយាយថា ការចូលសារភាពរបស់លោក ឈូក បណ្ឌិត ដើម្បីអនុវត្តទោស​ក្នុង​ពន្ធនាគារ ទៅលើបទចោលបាញ់បោះ យ៉ាងអាណាធិបតេយ្យ ទៅលើកម្មករ ថាជាការបិទបញ្ចប់ នូការរិះគន់ និង​នីទណ្ឌភាពនៅកម្ពុជានោះ សម្រាប់មតិមួយចំនួន បានគិតថា ការចូលខ្លួន របស់អតីតអភិបាលក្រុងបាវិត ជាការបើកផ្លូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឈាន ទៅចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងផ្សេងទៀត។

លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានសម្ដែង​ទស្សនៈ​របស់លោក ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាការចូលខ្លួនសារភាព របស់លោក ឈូក បណ្ឌិត នា​ពេលនេះថាអាចជានុយ សម្រាប់បំពាក់ ដើម្បីស្ទូចយកសកម្មជននានា របស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធ​នឹងអំពើហិង្សានៅស្ពាននាគ។ លោក បានពន្យល់ឡើងថា៖ «យើងមើលឃើញថា នៅពេលដែលសម្តេច​នាយក​រដ្ឋមន្រ្តី ប្រកាសឲ្យចាប់ខ្លួនបន្ថែមទៀតទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ [...]

ឈូក បណ្ឌិត ចូល​ខ្លួន ព្រោះ​ចង់​«រួច»​ខ្លួន?

ឈូក បណ្ឌិត ចូល​ខ្លួន ព្រោះ​ចង់​«រួច»​ខ្លួន?

ការចូលសារភាពរបស់លោក ឈូក បណ្ឌិត បានបន្សល់ទុក នូវមន្ទិលយ៉ាងច្រើន ដល់សាធារណៈមតិ និងជា​ពិសេស ដល់មន្ត្រីដែលតាមឃ្លាំមើល ថាតើនេះជាការចូលសារភាព ដោយគ្មានល្បិចកិច្ចកល់ពីក្រោយ ឬយ៉ាង​ណា? មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បាននិយាយថា លោក ឈូក បណ្ឌិត ជាអ្នកមានអំណាចមួយរូប ហើយ​​មានខ្នងបង្អែក​នៅពីក្រោយ ដូច្នេះគេពិបាកនឹងជឿថា នៅពីក្រោយការចូលសារភាពនេះ មិនមានការ​សម្រប​សម្រួលគ្នា​នោះ​ណាស់។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែង​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើកឡើងវា វត្តមានរបស់លោក ឈូក បណ្ឌិត ក្រោយការថ្លែង ដ៏មានឥទ្ធិពល​របស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីបានរត់គេចខ្លួន អស់រយៈពេលជាងបីឆ្នាំ ទៅហើយ។ លោកសំអាត បាន​និយាយថា ការបង្ហាញខ្លួននៅពេលនេះ ក៏ជាការបង្ហាញនូវការភ្ញាក់ផ្អើលមួយថ្មី ថាសមត្ថកិច្ចទាំងអស់ មិនមាន​លទ្ធភាពក្នុងការបំពេញការងារ [...]

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

គ្មាន​សម្ដី ហ៊ុន សែន សមត្ថកិច្ច​កម្ពុជា​ចាប់ ឈូក បណ្ឌិត មិន​បាន​!

បើសិនជាគ្មានសម្ដីបញ្ជា របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ លោក ហ៊ុន សែន កាលពីថ្ងៃចន្ទទេ តើអាជ្ញាធរមាន​សមត្ថកិច្ចកម្ពុជា មានសមត្ថភាព ក្នុងការនាំខ្លួនទណ្ឌិត ឈូក បណ្ឌិត មកផ្ដន្ទាទោសបានឬទេ? មិនមាននរណា អាចឆ្លើយជំនួសក្រុមសមត្ថកិច្ចបានទេ នៅពេលដែលទណ្ឌិតមួយរូប ដែលរស់នៅក្រៅឃុំរាប់ឆ្នាំ ទើបតែចូល​ខ្លួន​មកសារភាព នៅចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនោះ។

លោក ឈូក បណ្ឌិត បានចូលមកសារភាព​ នាវេលាម៉ោង ​ប្រមាណ​១២​ថ្ងៃ​ត្រង់ ថ្ងៃទី៨ ខែសីហា នៅ​ស្នងការ​ដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ហើយត្រូវបានមន្ត្រីនគរបាលរាជធានី ធ្វើការបញ្ជូនខ្លួន នៅម៉ោង១៣ និង​៣០​នាទី ឆ្ពោះទៅកាន់សាលាដំបូង ខេត្តស្វាយរៀង ជាបន្តទៅទៀត​ ដើម្បី​ចាត់ការ​តាមច្បាប់។ នេះបើតាមការ​អះអាងរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងរសៀល​ថ្ងៃ​ដដែល។

លោក ជួន សុវណ្ណ បាននិយាយថា៖ «មិនមាន​ការចាប់ខ្លួន​ទេ [...]

វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

មានការចោទជាសំនួរថា តើសម្រាប់តុលាការកម្ពុជា ពិតជាមានច្បាប់មួយ តែ«ស្តង់ដា» អនុវត្តពីរមែនដែរឬទេ? បើមាន តើនោះជាច្បាប់របស់ប្រទេស ជាច្បាប់របស់បុគ្គល នៃមន្រ្តីអនុវត្តន៍ច្បាប់?

ដើម្បីចង់ដឹងថា ច្បាប់មួយ «ស្តង់ដា»អនុវត្តន៍ពីរ យ៉ាងណានោះ គេត្រូវសម្លឹងមើលឧទាហរណ៍មួយចំនួន ថាតើ​«ស្ដង់ដា»ណាមួយ ដែលសមល្មមនឹងបុគ្គលក្រុមណា? ដូចជាករណីលោក ឈូក បណ្ឌិត ដែលតុលាការបាន​កាត់ទោស ឲ្យជាប់ពន្ធនាគារទៅហើយនោះ តែទណ្ឌិតរូបនេះ កំពុងរស់នៅនៅក្រៅពន្ធនាគារ យ៉ាងមាន​សេរីភាព​នៅឡើយ។ ករណីបាញ់សម្លាប់អ្នកការសែតជាច្រើននាក់ តែគេមិនដែលឃើញជនល្មើស ត្រូវបាន​ចាប់​ឲ្យមក​ទទួល​ទោស ខណៈឯការបាញ់សម្លាប់ សកម្មជនព្រៃឈើលោក ឈុត វុទ្ធី ត្រូវបានតុលាការបិតសំនុំរឿង ដោយ​សំអាង​ថា ជនដៃដល់បានស្លាប់ (ដែលភាសាតុលាការ និយាយថា ជនល្មើសស្លាប់ បណ្ដឹងអាជ្ញាក៏ផុត​រលត់ តាមណ្នឹង​ដែរ)។ តែផ្ទុយទៅវិញ តុលាការកម្ពុជា មិនបានស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ថាតើមូលហេតុអ្វី [...]

គឹម គុណវឌ្ឍន៍ ថា ឈូក បណ្ឌិត គួរ​គិត​ពី​កិត្តិយស​គ្រួសារ

គឹម គុណវឌ្ឍន៍ ថា ឈូក បណ្ឌិត គួរ​គិត​ពី​កិត្តិយស​គ្រួសារ

ព្រោះភាពស្ងៀមស្ងាត់ របស់មន្រ្តីជំនាញ និងមន្រ្តីមានសមត្ថកិច្ច ក្នុងការតាមចាប់ និងស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត តាមដីការរបស់តុលាការនោះ នៅថ្ងៃនេះ លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិ របស់ប្រទេសកម្ពុជា ដែលជាអ្នក មកពីខេត្តស្វាយរៀងដែរនោះ បានបង្ហើរសំណេរយ៉ាងខ្លី លើគណនីហ្វេសប៊ុក របស់លោកថា៖ «ជាកូន​អ្នក​ស្វាយរៀងម្នាក់ ខ្ញុំសូម លោក បណ្ឌិត ក្លាហាននឹងមកសារភាព ទទួលខុសតាមច្បាប់ទៅ»។

អគ្គនាយក ទូរទស្សន៍ជាតិកម្ពុជារូបនេះ បានបង្ហាញនូវទស្សនៈផ្ទាល់ ជូនដល់លោក ឈូក បណ្ឌិត ដែលកំពុងពួន​សង្ងំ​លាក់ខ្លួន ដូចសត្វ«ពង្រូ» ដែលបាត់តែមុខ តែខ្លួននៅកណ្តាលវាល យ៉ាងដូច្នេះថា «លោកមិនអាចរស់នៅ ដោយទុកឲ្យ​កិត្តិយសគ្រួសារ កិត្តិយសអ្នកស្រុក-អ្នកភូមិ បាត់បង់នោះទេ។ វាជាសេចក្តីថ្លៃថ្នូរ ក្នុងនាមជាមនុស្ស  (...) ដែលជាអតីត​មន្រ្តីម្នាក់។»

យ៉ាងណា ចំពោះការលើកឡើងខាងលើ របស់លោក គឹម គុណវឌ្ឍន៏ ជាចេតនា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...