វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

នៅកម្ពុជា ថ្វីត្បិតមានច្បាប់តែមួយ តែប្រទេសនេះ រងការរិះគន់ថា របៀប (ឬស្ដង់ដា Standard) នៃការអនុវត្តច្បាប់ មានចំនួន«ពីរ»ខុសគ្នា សម្រាប់ដាក់ឲ្យមន្រ្តីសាធារណៈអនុវត្តន៍ ពិសេសសម្រាប់ស្ថាប័នតុលាការ អនុវត្តន៍​ទៅ​លើ​មនុស្ស​មួយ​ក្រុម ដែលរាប់បញ្ចូលអ្នកមានប្រាក់ មានអំណាច និងទៅលើក្រុមមនុស្សមួយទៀត ដែល​មាន​តែ​អ្នក​ក្រ​ខ្សត់ គ្មាន​អំណាច​ជា​ដើម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 19, 2015
  • ប្រធានបទ: វិភាគច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានការចោទជាសំនួរថា តើសម្រាប់តុលាការកម្ពុជា ពិតជាមានច្បាប់មួយ តែ«ស្តង់ដា» អនុវត្តពីរមែនដែរឬទេ? បើមាន តើនោះជាច្បាប់របស់ប្រទេស ជាច្បាប់របស់បុគ្គល នៃមន្រ្តីអនុវត្តន៍ច្បាប់?

ដើម្បីចង់ដឹងថា ច្បាប់មួយ «ស្តង់ដា»អនុវត្តន៍ពីរ យ៉ាងណានោះ គេត្រូវសម្លឹងមើលឧទាហរណ៍មួយចំនួន ថាតើ​«ស្ដង់ដា»ណាមួយ ដែលសមល្មមនឹងបុគ្គលក្រុមណា? ដូចជាករណីលោក ឈូក បណ្ឌិត ដែលតុលាការបាន​កាត់ទោស ឲ្យជាប់ពន្ធនាគារទៅហើយនោះ តែទណ្ឌិតរូបនេះ កំពុងរស់នៅនៅក្រៅពន្ធនាគារ យ៉ាងមាន​សេរីភាព​នៅឡើយ។ ករណីបាញ់សម្លាប់អ្នកការសែតជាច្រើននាក់ តែគេមិនដែលឃើញជនល្មើស ត្រូវបាន​ចាប់​ឲ្យមក​ទទួល​ទោស ខណៈឯការបាញ់សម្លាប់ សកម្មជនព្រៃឈើលោក ឈុត វុទ្ធី ត្រូវបានតុលាការបិតសំនុំរឿង ដោយ​សំអាង​ថា ជនដៃដល់បានស្លាប់ (ដែលភាសាតុលាការ និយាយថា ជនល្មើសស្លាប់ បណ្ដឹងអាជ្ញាក៏ផុត​រលត់ តាមណ្នឹង​ដែរ)។ តែផ្ទុយទៅវិញ តុលាការកម្ពុជា មិនបានស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ថាតើមូលហេតុអ្វី ដែលធ្វើឲ្យ​ជន​ល្មើស ឈានទៅបាញ់សម្លាប់ សកម្មជនការពារព្រៃឈើនោះឡើយ។

រយៈពេលកន្លងមក មន្ត្រីសង្គមស៊ីវិលមួយចំនួន បានលើកឡើងថា កម្ពុជាពិតជាមាន «អយុត្តិធម៌សង្គម» និង​ភាព«មិនស្មើគ្នា» នៅចំពោះមុខច្បាប់ និងបញ្ហា«នីទណ្ឌភាព» កំពុងរីកដុះដាល ដោយគ្មានវិធានការទប់ស្កាត់ ពីសំណាក់រដ្ឋាភិបាលទាល់តែសោះ។

ករណីថ្មីៗនេះ ដូចជាឪពុកម្តាយលោកឧកញ៉ា ថោង សារ៉ាត់ ជាដើម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេចផ្ដន្ទាទោស កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ក្នុងម្នាក់ៗ ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យ​ជា​ប្រាក់ ប្រាំមួយលានរៀល ក្នុងបទចោទប្រកាន់ ប្រើប្រាស់ និងលាក់អាវុធគ្មានច្បាប់អនុញ្ញាត។

លួចត្រយ៉ូងចេក ជាប់គុក៣៥ឆ្នាំ! លួចចេកមិនទាន់ទុំ ជាប់គុក៤០ឆ្នាំ!

ឯករណីពីរដោយឡែកផ្សេងទៀត ដែលស្ថិតក្រោមដំបូលច្បាប់កម្ពុជាតែមួយ សាលាដំបូងចំនួនពីរ នៅថ្នាក់​ខេត្ត បានផ្តន្ទាទោសបុរសពីនាក់ ឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់៣៥ឆ្នាំ និងម្នាក់ទៀត៤០ឆ្នាំ ត្រឹមបទល្មើស លួចកាប់​ត្រយ៉ូង​​ចេក និងផ្លែចេកប៉ុណ្ណោះ។ ទីមួយ គឺតុលាការខេត្តកំពង់ចាម បានសម្រេចដាក់គុកបុរសម្នាក់ ឲ្យជាប់​ពន្ធនាគារ​​៣៥ឆ្នាំ ពីបទលួចត្រយ៉ូងចេកខ្ចី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិទួលថ្ម ឃុំថ្មពួន ស្រុក​ព្រៃ​ឈរ ខេត្ត​កំពង់ចាម។ និងទីពីរ គឺតុលាការខេត្តកណ្ដាល បានសម្រេចផ្ដន្ទាទោសបុរសម្នាក់ទៀត ឲ្យជាប់​ពន្ធនាគារ​៤០ឆ្នាំ ពី​បទ​លួច​ផ្លែ​ចេក​មិនទាន់ទុំ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ការកំណត់ទោសសម្រាប់ជនល្មើស ដោយ(បុគ្គល)ចៅក្រមទាំងនេះ ត្រូវបានលោក ណៃ វ៉ង់ដា អនុប្រធាន​ផ្នែក​អង្កេតការសិទ្ធមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក វាយតម្លៃឡើងថា ព្រោះតែកម្ពុជា មានស្តង់ដា​ច្បាប់ពីរយ៉ាង សម្រាប់ដាក់ឲ្យអនុវត្ត យ៉ាងមានប្រសិទ្ធិភាព។ លោកថា ដោយមិនចាំបាច់ ទៅមើលឯណា​ច្រើន​ទេ ព្រោះត្រឹមតែករណី លោកឧកញ៉ា ថោង សារ៉ាត់ មួយ ក៏អាចជឿជាក់បានដែរ។  ម្យ៉ាងទៀតលោកបន្តថា ការចាប់ខ្លួនមនុស្សសព្វថ្ងៃ នៅកម្ពុជា វាជារឿង«ធម្មតា»ទៅហើយ។

អ្នកច្បាប់មួយចំនួន ធ្លាប់បានទទួលស្គាល់ថា នៅកម្ពុជា បើគ្មានសេវាកម្ម ឬជំនួយផ្នែកច្បាប់ច្បាស់លាស់នោះទេ មុខជា«គ្មាន»យុត្តិធម៌ឡើយ សម្រាប់ជន«ក្រីក្រ»ដែលរងគ្រោះនោះ។ អ្នក​ច្បាប់​ទាំងនោះ បានដាក់ការយល់​ឃើញរបស់ខ្លួនថា យុត្តិធម៌នៅកម្ពុជា មានសម្រាប់តែអ្នកមានអំណាច និង​អ្នកមានប្រាក់ប៉ុណ្នោះ តែបានស្នើរ​ទៅ​រដ្ឋាភិបាល ថាត្រូវតែគិតគូរឡើងវិញ ឲ្យមានការគោរពច្បាប់ និង​សិទ្ធិ​មនុស្ស

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...