Posts tagged as "Thorng Sarath"

នរណា​ជា​ឃាតករ​ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ?

នរណា​ជា​ឃាតករ​ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ?

ភាពអាថ៌កំបាំង នៅតែបន្តមាន... ក្នុងសំនុំរឿងឧក្រិដ្ឋ បាញ់សម្លាប់កណ្ដាលរាជធានី យ៉ាងសហាវព្រៃផ្សៃ ពី​សំណាក់​ខ្មាន់កាំភ្លើងមួយរូប ទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ឲ្យដួលស្លាប់ នៅក្នុងថ្លុកឈាមភ្លាមៗ នឹង​កន្លែង​ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។ បុរសអ្នកមានប្រាក់ អាយុ ៥៣ឆ្នាំរូបនេះ បានចុះពីរថយន្ដ​ធុន​ ឡិចស៊ីស របស់​លោក នៅមុខហាងលក់ផ្លែឈើ «ឡោ តិចសេង» ម្តុំ​អាងទឹកអូឡាំពិក ហើយត្រូវបាន​​បុរស​មាឌ​ក្រអាង​ម្នាក់ ដក​កាំភ្លើងឈរជំទែងបាញ់សន្ធាប់ ឲ្យស្លាប់យ៉ាងអាណោចអាធម។

វីដេអូសុវត្ថិភាព ដែលត្រូវបានបង្ហោះផ្សាយ លើបណ្ដាញសង្គម នៅប៉ុន្មានម៉ោងក្រោយឃាតកម្ម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បន្ទាប់​ពី​បានធ្វើសកម្មភាពរួច ខ្មាន់កាំភ្លើង បានលោតឡើង ជិះពីក្រោយម៉ូតូមួយ ដែល​ឈប់​ចាំ​នៅ​ក្បែរ​នោះ មុន​នឹង​បើក​ចេញ​ទៅ ដោយគ្មានភាពស្ទាក់ស្ទើរ​អ្វីទាំងអស់។

នៅជាងមួយសប្ដាហ៍ក្រោយមក ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន [...]

អេង រិទ្ធី ជា​តួ​សម្ដែង​«នយោបាយ» ឲ្យ​អ្នក​និពន្ធ​«អាយ៉ង»?

អេង រិទ្ធី ជា​តួ​សម្ដែង​«នយោបាយ» ឲ្យ​អ្នក​និពន្ធ​«អាយ៉ង»?

បើគេចាំមិនភ្លេចទេ អតីតតារាសម្ដែង អេង រិទ្ធី ដែលបានក្លាយជាពិធីករ នៅទូរទស្សន៍បាយ័ន្ត បាន​ថ្លែង​អះអាង​នៅក្នុងវីដេអូមួយ កាលពីអំឡុងចុងឆ្នាំ២០១៣ ថានៅស្រុកខ្មែរ គ្មានយួនម្នាក់ឡើយ។ វីដេអូនោះ ដែល​ត្រូវ​បានជនអនាមិកម្នាក់យកមកបង្ហោះ នៅក្នុងបណ្ដាញសង្គម បានទទួលនូវការចែករំលែក​យ៉ាង​សន្ធឹក​សន្ធាប់ ជាមួយនឹងការវាយប្រហារត្រឡប់ទៅលោក អេង រិទ្ធី វិញ​យ៉ាងចាស់ដៃ ពីសំណាក់មនុស្សជាច្រើន ជា​ពិសេស​​ទស្សនិកជន ​របស់​​តារា​សម្ដែង​នេះ​ផ្ទាល់​តែម្ដង។

ប្រតិកម្មពីបណ្ដាប្រិយមិត្ត បានផ្ទុះឡើងជាថ្មីទៀត នៅក្រោយពេលធ្វើសន្និសីទការសែត កាលពីដើមខែធ្នូ ឆ្នាំ​២០១៤ ពីសំណាក់ឪពុកម្ដាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ទាក់ទងនឹងឧក្រិដ្ឋកម្មដ៏សាហាវមួយ នៅ​កណ្ដាល​រាជធានីភ្នំពេញ ដែលនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ អ្នកទាំងពីរ​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់ និង​នៅ​មាន​សាច់សារលោហិត ឬខ្សែបណ្ដាញជាច្រើន នៅក្នុងប្រទេសវៀតណាមនោះទៀត។

[...]
វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

មានការចោទជាសំនួរថា តើសម្រាប់តុលាការកម្ពុជា ពិតជាមានច្បាប់មួយ តែ«ស្តង់ដា» អនុវត្តពីរមែនដែរឬទេ? បើមាន តើនោះជាច្បាប់របស់ប្រទេស ជាច្បាប់របស់បុគ្គល នៃមន្រ្តីអនុវត្តន៍ច្បាប់?

ដើម្បីចង់ដឹងថា ច្បាប់មួយ «ស្តង់ដា»អនុវត្តន៍ពីរ យ៉ាងណានោះ គេត្រូវសម្លឹងមើលឧទាហរណ៍មួយចំនួន ថាតើ​«ស្ដង់ដា»ណាមួយ ដែលសមល្មមនឹងបុគ្គលក្រុមណា? ដូចជាករណីលោក ឈូក បណ្ឌិត ដែលតុលាការបាន​កាត់ទោស ឲ្យជាប់ពន្ធនាគារទៅហើយនោះ តែទណ្ឌិតរូបនេះ កំពុងរស់នៅនៅក្រៅពន្ធនាគារ យ៉ាងមាន​សេរីភាព​នៅឡើយ។ ករណីបាញ់សម្លាប់អ្នកការសែតជាច្រើននាក់ តែគេមិនដែលឃើញជនល្មើស ត្រូវបាន​ចាប់​ឲ្យមក​ទទួល​ទោស ខណៈឯការបាញ់សម្លាប់ សកម្មជនព្រៃឈើលោក ឈុត វុទ្ធី ត្រូវបានតុលាការបិតសំនុំរឿង ដោយ​សំអាង​ថា ជនដៃដល់បានស្លាប់ (ដែលភាសាតុលាការ និយាយថា ជនល្មើសស្លាប់ បណ្ដឹងអាជ្ញាក៏ផុត​រលត់ តាមណ្នឹង​ដែរ)។ តែផ្ទុយទៅវិញ តុលាការកម្ពុជា មិនបានស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ថាតើមូលហេតុអ្វី [...]

មេធាវីថា ថោង សារ៉ាត់ បដិសេធ​ការ​ចោទ​របស់​តុលាការ (vdo)

មេធាវីថា ថោង សារ៉ាត់ បដិសេធ​ការ​ចោទ​របស់​តុលាការ (vdo)

ជនសង្ស័យឈ្មោះ ថោង សារ៉ាត់ ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច បានបន្តរដំណើររបស់ខ្លួន ដោយមិនខ្វល់នឹង​ការចោទ​សួរ ពីអ្នកសារព័ត៌មានណាម្នាក់ ដូចឪពុកម្តាយ របស់លោកឡើយ។ លោកក៏ត្រូវបានសមត្ថកិច្ច នាំបញ្ចូលក្នុងឡាន ស្លាក​លេខ «ន.ប» ដែលឈប់រង់ចាំ ក្បែរជណ្តើរតុលាការស្រាប់ និងបញ្ជូនទៅឃុំខ្លួន បន្តទៀត នៅពន្ធនាគារ​ព្រៃស​វិញ​ភ្លាម។

ដោយឡែកមេធាវី ការពារក្ដីរបស់លោក ថោង សារ៉ាត់ ដែលមានវត្តមានក្នុងការសាកសួរនោះ ក៏បានព្យាយាមគេចចេញ ពីអ្នកសារព័ត៌មាន និងមិនបានធ្វើអត្ថាធិប្បាយ នៃការសួរដេញដោល របស់តុលាការឡើយ ហើយក៏មិនបានបញ្ជាក់ ពី​ការ​ចោទប្រកាន់ថា យ៉ាងណានោះដែរ។ តែមេធាវីម្នាក់ បានត្រឹមនិយាយថា តុលាការសាកសួរព័ត៌មានបន្ថែម លើ​ព័ត៌មាន​ចាស់ ដែលនៅសេសសល់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា មេធាវីការពារលោក ថោង សារ៉ាត់ មានប្រាំរូប រួមមាន លោក គា អ៊ាវ, លោក ឈុន វីនីតា, លោក ស៊ី សត្យា, លោក លឹម វណ្ណា ដែលមានវត្តមាន ក្នុងការសាកសួរ នាថ្ងៃទី២៣ [...]

សំណុំ​រឿង​បាញ់​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

សំណុំ​រឿង​បាញ់​ឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

មកទល់ល្ងាច ថ្ងៃទី២៣ ខែមេសានេះ បើទោះជាសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរ ជនជាប់ចោទ ថោង សារ៉ាត់ ជាលើកទីពីរ បន្ទាប់ពីបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមេសាមកក៏ដោយ តែលទ្ធផលយ៉ាងណានោះ នៅមិន​ទាន់​ឲ្យដឹង ឬស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។

គេសង្កេតឃើញថា «ព័ត៌មាន» នៃសំណុំរឿង បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្ដាលរាជធានីភ្នំពេញនេះ ហាក់បីដូចជាមានការបិទបាំងច្រើន តាំងពីការចាប់ផ្តើមស៊ើបអង្កេតដំបូង រហូតមកទល់ពេលនេះ។ មិនថាអាជ្ញាធរ​មាន​សមត្ថកិច្ច មេធាវី ឬចៅក្រមស៊ើបសួរឡើយ ពួកគេបានបិទព័ត៌មានយ៉ាងជិត នូវមូលហេតុចំបងៗក្នុងសំនុំរឿង។

ចំពោះមេធាវីការពារក្ដី ឲ្យលោក ថោង សារ៉ាត់ ហាក់ដូចជាមិនចង់បំភ្លឺ ករណីកូនក្តីខ្លួន និងនីតិវិធីរឿងក្តីនៅរបស់​តុលាការ​ឡើយ។ ឯចៅក្រមស៊ើបសួរក្នុងរឿងនេះ ក៏មិនទាន់ប្រាប់នូវចំណុច នៃការចោទប្រកាន់ជាផ្លូវការថា យ៉ាងណា​នោះនៅឡើយដែរ។ ករណីដូចគ្នានេះ បន្ទាប់ពីការចាប់ខ្លួនឪពុកម្តាយលោក ថោង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...