នាយករដ្ឋមន្ត្រីស្លូវ៉ាគី លាលែងពីតំណែងបន្ទាប់ពីមានឃាតកម្មលើអ្នកកាសែត
«នៅថ្ងៃពុធនេះ ខ្ញុំបានប្រគល់លិខិតលាលែងពីតំណែងរបស់ខ្ញុំ ជូនទៅលោកប្រធានាធិបតី នៃសាធារណរដ្ឋស្លូវ៉ាគីហើយ» នេះ ជាការអះអាងឡើងរបស់លោក រ៉ូប៊ែរ ហ្វីកូ (Robert Fico) នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលស្លូវ៉ាគី។ លោកបន្តថា៖ «ប្រសិនជាលោកប្រធានាធិបតីយល់ព្រម ចំពោះការស្នើសុំលាលែងរបស់ខ្ញុំ ៗបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាកចេញពីតំណែង នៅថ្ងៃព្រហស្បត្តិ៍ស្អែក»។
ប្រមុខរដ្ឋាភិបាល អាយុ៥៣ឆ្នាំ នៃប្រទេសអ៊ឺរ៉ុបខាងកើតមួយនេះ បានប្រកាសពីដំណឹងខាងលើ នៅចំពោះបណ្ដាប្រធានគណបក្ស ដែលបានចងជាសម្ព័ន្ធភាព ដើម្បីបង្កើតរដ្ឋាភិបាលមួយឡើង បន្ទាប់ពីលោកបានចេញ ពីជំនួបជាមួយប្រធានាធិបតីស្លូវ៉ាគី លោក អង់ឌ្រេច គីស្កា (Andrej Kiska)។
បើតាមលោក ហ្វីកូ បានពន្យល់ឲ្យដឹងថា ប្រទេសស្លូវ៉ាគី អាចនឹងធ្លាក់ទៅក្នុងភាពវឹកវរផ្នែកនយោបាយ ប្រសិនជាក្រុមមនុស្ស មកពីបក្សប្រឆាំងសព្វថ្ងៃ ឡើងកាន់អំណាច។ [...]