ការបាញ់សំលាប់ក្នុងសាលាជ្វីហ្វ នាក្រុងទូលូ៖ រកឃើញជនសង្ស័យ
ព្រឹត្តិការណ៍ដ៏រន្ធន់នេះ បានកើតឡើង ទៅលើសហគមន៏ ជនជាតិជ្វីហ្វ នាទីក្រុងទូលូ នៅផ្នែកទិសនារតី នៃប្រទេសបារាំង បានសំលាប់ មនុស្ស៤នាក់ ក្នុងនោះ ៣នាក់ជាកុមារ ម្នាក់ ជាគ្រូបង្រៀនសាសនា និង សិស្ស ២នាក់ ផ្សេងទៀត របួសជាទំងន់។ ការបាញ់សំលាប់នេះ កើតឡើង នៅម៉ោង ៨ម៉១០នាទីព្រឹក ថ្ងៃច័ន្ទ ទី១៩ ខែមិនា ឆ្នាំ២០១២ (ត្រូវជាម៉ោងសូត្រធម៌ របស់អ្នកប្រកាន់សាសនាជ្វីហ្វ) នៅចំពីមុខសាលាបង្រៀន Ozar Hatora របស់សហគមន៍ អ្នកកាន់សាសនា ជ្វីហ្វ ។
តាមសាក្សីនៅនឹងកន្លែង ឃាតករ ជិៈម៉ូតូ ស្គុតទ័រ Scooter ពាក់ខោអាវខ្មៅ និងមួករបាំងមុខម៉ូតូ បានឈប់នៅពីមុខសាលា ហើយដកកាំភ្លើងខ្លី ទីមួយ ប្រភេទ ៨មម ហើយបាញ់សំលាប់ភ្លាមៗ រាល់មនុស្សដែលនៅចំពីមុខ ដែលក្នុងនោះមាន គ្រូបង្រៀនសាសនាជនជាតិ ជ្វីហ្វ និង កុមារ បីនាក់ផ្សេងទៀងដែល នៅចំពីមុខសាលា ។ បន្ទាប់មកទៀត ឃាតករបានដើរចូលទៅក្នុងសាលា [...]