Posts tagged as "Espagne"

តូរ៉ូ​មួយ​ក្បាល​ធ្វើ​អត្តឃាត ព្រោះ​ភ័យ​នឹង​ភ្លើង​ឆេះ​ស្នែង

តូរ៉ូ​មួយ​ក្បាល​ធ្វើ​អត្តឃាត ព្រោះ​ភ័យ​នឹង​ភ្លើង​ឆេះ​ស្នែង

នៅពេល ដែលភាពសប្បាយរីករាយរបស់មនុស្ស បានឈានដល់ដំណាក់កាលមួយ... តូរូ (Toro ឬ​គោ​ឡើង​ក) ​មួយ​ក្បាល បានបោលយកក្បាល បុកនឹងបង្គោលឈើ​ដ៏មាំ បណ្ដាលឲ្យសត្វពាហនៈ បានស្លាប់នៅ​នឹង​កន្លែង​យ៉ាង​ខ្លោចផ្សារ ដោយសារជ្រួលភ័យ នឹងភ្លើងដែលត្រូវបាន​ដាក់ដុតបញ្ឆេះ នៅចុងស្នែង​ទាំងសង​ខាង​របស់​វា។

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដានេះ នៅក្នុងក្រុង «Foios» (ក្បែរក្រុង «Valence») ខណៈ​មនុស្ស​ច្រើន​រយនាក់ កំពុងប្រារព្ធ លេងល្បែងប្រពៃណីប្រចាំតំបន់ ឈ្មោះ «Toro Embolado»។ ជា​ថ្មី​ម្ដង​ទៀត ហេតុការណ៍​ដ៏​អាណោច​អាធម បាន​បង្កឲ្យផ្ទុះ ការរិះគន់យ៉ាង​ខ្លាំងក្លា ពីសំណាក់ក្រុម​អ្នកការពារសត្វ។

 

សមាគមការពារសត្វគោឡើងក ហៅជាភាសាអង់គ្លេស «Bulls Defenders United» [...]

កុំ​ដុត​បន្ថែម​ ព្រោះ​គោ តូរ៉ូ ភ្លើង​ឆេះ​ស្នែង​អាច​ធ្វើ​ឲ្យ​សន្លប់​បាន!

ឈុតឆាក បានកើតឡើងតាំងពីថ្ងៃទី៣ ខែសីហា ឆ្នាំទៅម៉ិញ នៅក្នុងទីលានមួយ នៃក្រុង មីស្លាតា (Mislata) នៃ​ប្រទេសអេស្ប៉ាញ ប៉ុន្តែវីដេអូគ្រប់ជ្រុង ទើបនឹងត្រូវបានគេកាត់ត ដាក់បញ្ចូលគ្នា ហើយយកមកបង្ហោះ កាល​ពី​ម្សិលម៉ិញនេះប៉ុណ្ណោះ។ គោឡើងក ដែលមានស្នែងដុតឆេះ ដោយអណ្ដាតភ្លើង ដ៏សន្ធោសន្ធៅ បានបញ្ចេញ​កំហឹងរបស់វា«មែនទែន» ទល់នឹងបុរសម្នាក់ ដែលចេះតែមកលលេង ឌឺដង់ ញាក់មុខមាត់ដាក់វា។

បុរសនោះបានគេចខ្លួន ឡើងទៅលើជណ្ដើរ កណ្ដាលទីលាន ដែលដាក់សម្រាប់សម្ដែងឈុតឆាកនេះ តែគោ​ឡើងក បានទៅទាន់ពីក្រោយ ហើយបានគាស់បុរស ត្រូវមួយស្នែងឆេះភ្លើង ប៉ើងខ្ទាតឡើងវិលបួនប្រាំត្រឡប់ ធ្លាក់មកខាងក្រោយវិញ។ ហេតុការណ៍នេះ បង្កឲ្យបុរសដួលដេកនៅនឹងដី ស្ងាត់មាត់ឈឹង រហូតលុះត្រា​មាន​ក្រុមអ្នកជួយសង្គ្រោះ បានចូលមកអូសចេញ ដោយខ្លាចគោ តូរ៉ូ ត្រឡប់មកបង្ហើបមួយស្នែងទៀត៕

ត្រូវ​មួយ​ស្នែង​តូរ៉ូ បាក់​ឆ្អឹង​ជំនី​ស្លាប់​ប៉ុន្មាន​ម៉ោង​ក្រោយ (vdo)

ដើម្បីគោរពទៅដល់ជនរងគ្រោះ ប្រពៃណីបុណ្យ ស៊ាំងពែរ (Sant Pere) ក្នុងក្រុង ហ្គ្រាវ ឌី កាស្ទែយ៉ុង (Grao de Castellón) ប្រទេសអេស្ប៉ាញ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ កាលពីថ្ងៃចន្ទ បុរសម្នាក់អាយុ៥៤ឆ្នាំ បាន​រង​គ្រោះស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានគោឡើងក តូរ៉ូ ជល់នឹងស្នេង ហើយបានឆ្កឹះគ្រវ៉ាត់បុរសនេះ ប៉ើង​ខ្ទាត​ពីដី។

ដូចនៅក្នុងវីដេអូខាងលើ បុរសម្នាក់នេះ ត្រូវបានគោតូរ៉ូ ឆ្កឹះគ្រវាត់ឡើងទៅលើ យ៉ាងរន្ធត់។ ហេតុការណ៍បាន​បណ្ដាលឲ្យបាក់ឆ្អឹងជំនី ហើយក្រុមគ្រូពេទ្យ មិនអាចធ្វើអ្វីបាន ដើម្បីជួយបុរសនេះបានឡើយ។ តែនៅមុន​ហេតុការណ៍នេះ បុរសមានរបួស នៅនឹងដៃខាងឆ្វេង របស់ខ្លួនរួចហើយ។

សម្រាប់ប្រទេសអេស្ប៉ាញ ពិធីបុណ្យនេះ ជាប្រពៃណីមួយ។ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ការយកជីវិត​របស់​ខ្លួន ទៅដាក់ប្រឈមនឹងសត្វតិរច្ឆាន ដ៏មានកម្លាំងខ្លាំង ដូចយ៉ាងគោឡើងកនេះ វាជារឿងពិបាកទទួល​យក និងគួរឲ្យតក់ស្លុតណាស់។ កាលពីថ្ងៃទី២៦ [...]

អេស្ប៉ាញ៖ អ្នក​នយោបាយ​និង​ប្រធាន​ក្រុម​ហ៊ុន​៥០​នាក់ ជាប់​ទោស​ពី​បទ​ពុក​រលួយ

អេស្ប៉ាញ៖ អ្នក​នយោបាយ​និង​ប្រធាន​ក្រុម​ហ៊ុន​៥០​នាក់ ជាប់​ទោស​ពី​បទ​ពុក​រលួយ

ប្រព័ន្ធយុត្តិធម៌នៃប្រទេសអេស្ប៉ាញ បានដាក់ទោសកាលពីថ្ងៃសុក្រទី០៤ខែតុលានេះ អ្នកនយោបាយ និងម្ចាស់ក្រុមហ៊ុន​ឯកជន ចំនួនជាង៥០នាក់ ឲ្យជាប់ពន្ធនាគារ និងឲ្យបង់ពិន័យ យ៉ាងធ្ងន់ធ្ងរ ពីបទទាក់ទងនឹងរឿងអាស្រូវប្រព្រឹត្តិ​អំពើ​ពុក​រលួយមួយ  ដែលបានធ្វើឲ្យរជើបរំជួល ដល់ស្ថានីយ៍លំហែកាយដ៏ធំ នៅទីក្រុងម៉ាប៊ែឡា (Marbella)។


លោក ជ័ន អង់តូនីញ៉ូ រ៉ូកា ពេលនាំខ្លួនទៅតុលាការ។ (រូបថត intereconomia.com)

ទីក្រុងប៉ារីស - បន្ទាប់ពីរកឃើញថា បានបង្កើតឲ្យប្រព័ន្ធពុករលួយជាទូទៅមួយ ក្នុងសំនុំរឿង អតីតទីប្រឹក្សាផ្នែក​រៀបចំ​ដែនដីនគរោបនីយកម្មមួយរូប លោក ជ័ន អង់តូនីញ៉ូ រ៉ូកា (Juan Antonio Roca) ត្រូវបានកាត់ទោសឲ្យ​ជាប់ពន្ធនាគារ​«១១ឆ្នាំ» និងបង្ខំឲ្យបង់ពិន័យ«២៤០លានអ៊ឺរ៉ូ [...]

២៣នាក់​របួស នៅ​ក្នុង​ការ​រត់​ជាន់​គ្នា​នៃ​បុណ្យ​ប៉មពើឡន (VDO)

២៣នាក់​របួស នៅ​ក្នុង​ការ​រត់​ជាន់​គ្នា​នៃ​បុណ្យ​ប៉មពើឡន (VDO)

ហេតុការណ៍បានកើតឡើងនៅពេលដែលមនុស្សរាប់រយនាក់ បានរត់អមជាមួយនឹងគោឡើងកទាំងនោះ មកដល់​មាត់​ច្រក​ចូលនៃព្រលានប្រជល់ ដែលកន្លងមកត្រូវបានចាត់ទុកថា ជាកន្លែងដែលមានគ្រោះថ្នាក់បំផុតនោះ។

មនុស្សបានប្រជ្រៀតគ្នាណែនណាំតាន់តាប់ រុញគ្នាចុះឡើងនៅទីនោះ ខណៈដែលគោឡើងក បានប្រញាប់​ប្រញាល​ហក់​ឡើងពីលើហ្វូងមនុស្សទាំងនោះ ដើម្បីរកច្រកចេញ។ មនុស្ស២៣នាក់រងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះ​យុវជន​ម្នាក់អាយុ១៩ឆ្នាំ រងគ្រោះនឹងភាពតក់ស្លុត កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ មនុស្សរបួសពីរនាក់ពីក្នុងនោះ មានម្នាក់ជា​ជន​ជាតិអាមេរិកាំង អាយុ៣៥ឆ្នាំ និងម្នាក់ទៀតជាជនជាតិអេស្ប៉ាញអាយុ១៨ឆ្នាំ បានទទួលប៉ុន្មានស្នែងស្រួចៗរបស់ហ្វូងគោ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...