តើក្ដាបញ្ជា បានមកជំនួសឧស្សាហកម្មកុំព្យូទ័រ ដោយរបៀបណា?
លោក ប៊ិន បាចារិន (Ben Bajarin) ជាអ្នកវិភាគផ្នែកទីផ្សារ និងបច្ចេកវិទ្យា នៅស៊ីលីខន វ៉ាឡេ (Silicon Valley - ទីក្រុងក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក) បានផ្សាយអត្ថបទមួយ ស្ដីពីការផ្លាស់ប្ដូរពីប្រព័ន្ធកំព្យូទ័រ មកជាក្ដាបញ្ជានេះ នៅលើទស្សនាវដ្ដីថែម៍ (Time) របស់អង់គ្លេស ហើយលោកបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំង ពីរាល់ការផ្លាស់ប្តូរទាំងនេះ។ មនោរម្យព័ងអាំងហ្វូ សូមដកស្រង់ការវិភាគរបស់លោក មកជម្រាបជូនដូចតទៅ។
បច្ចេកវិទ្យា នៃ«ក្ដាបញ្ជា» សម្រាប់ប៉ះបញ្ជាលើតុ ដែលធ្វើអោយមនុស្សអាចប្រើប្រាស់ ជាកិច្ចប្រជុំ នៅជុំវិញវា។
បើយើងក្រឡេកទៅមើលឧស្សាហកម្មកុំព្យូទ័រ លោកប៊ិន អាចចង្អុលបង្ហាញពីការផ្លាស់ប្តូរច្រើនរាប់មិនអស់ ហើយការផ្លាស់ប្តូរទាំងនោះ វាជាគំរូរដែលធ្វើឲ្យយើងមានថ្ងៃនេះ។ [...]