បវរកញ្ញាប៊ែលហ្សិក ជាកូនកាត់ហ្វីលីពីន
ប្រទេសប៊ែលហ្សិក ដែលមានរាជធានី ស្ថិតនៅជាបេះដូងរបស់អ៊ឺរ៉ុប បានជ្រើសរើសបវរកញ្ញារបស់ខ្លួន ប្រចាំឆ្នាំ២០១៨នេះហើយ។ នារីដ៏ស្រស់ប្រិមប្រិយ មានអាយុ២២ឆ្នាំ មកពីក្រុងអង់វែ (Anvers - ស្ថិតនៅភាគខាងជើង) និងដែលជាកូនកាត់ហ្វីលីពីន បានឈ្នះជ័យលាភី ពីក្នុងការប្រលងជ្រើសរើស ដ៏ធំសម្បើមមួយ កាលពីយប់ថ្ងៃសៅរ៍ ដោយមានការចូលរួម ពីបេក្ខនារីប្រមាណជា៣០នាក់។
បវរកញ្ញា ដែលមានរូបសម្បត្តិឈ្នះដាច់គេនេះ មានឈ្មោះ អង់ជឺលីន ផ្លរ ពុយអា (Angeline Flor Pua) ជានិស្សិតមួយរូប ផ្នែកបើកបរយន្ដហោះ។ ចាប់កំណើត នៅក្នុងប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥ កញ្ញា អង់ជឺលីន មានឪពុកជាជនជាតិប៊ែលហ្សិក និងមានម្ដាយ ជាជនជាតិ មានដើមកំណើតហ្វីលីពីន។
នៅចំពោះដើមកំណើត ជាកូនកាត់របស់នាង រាជនីសម្ផស្សថ្មីថ្មោងរូបនេះ ប្រាកដជាប្រឈម [...]