២គ្រាប់របស់ដ្រក់បា ជួយឲ្យកាឡាតាសារ៉ៃ លើកពានអេមីរ៉េត
អតីតខ្សែប្រយុទ្ធក្រុមឆែលស៊ី (Chelsea) ឌីឌីយើ ដ្រក់បា (Didier Drogba) បានចុះពីកៅអីកីឡាករបម្រុងនៅពាក់កណ្តាលវគ្គទី២ និងបានទាត់បញ្ចូលទី២គ្រាប់ លើក្រុមកាំភ្លើងធំអាសិណល (Arsenal) ហើយបានជួយឲ្យក្រុមកាឡាតាសារ៉ៃ (Galatasaray) លើកពាន អេមីរ៉េត (Emirates Cup) បន្ទាប់ពីក្រុមរបស់ទួរគីមួយនេះ យកឈ្នះដោយលទ្ធផល ២-១។
កីឡាករ ឌីឌីយើ ដ្រក់បា នៅពេលលើកពានរង្វាន់ អេមីរ៉េត។ (រូបថត AP/Scanpix)
កីឡាករអន្តរជាតិកូឌឺវ័រ វ័យ៣៥ឆ្នាំ ដែលបានចាកចេញពីឆែលស៊ី បន្ទាប់ពីជួយឲ្យតោខៀវឈ្នះឆែមពានលីក (Champions League) កាលពីឆ្នាំ២០១២ និងផ្ទេរទៅកាន់ក្រុមសៀងហៃ សៀនហួរ (Shanghai Shenhua) នៅក្នុងប្រទេសចិនបានមួយរយះពេលខ្លី នៅតែមានទម្រង់លេងល្អដដែល [...]