Posts tagged as "microsoft"

មីក្រូសូហ្វ៍ បង្កើត​«អាវ​ទ្រនាប់» សម្រាប់​វាស់​ចង្វាក់​បេះដូង

មីក្រូសូហ្វ៍ បង្កើត​«អាវ​ទ្រនាប់» សម្រាប់​វាស់​ចង្វាក់​បេះដូង

អ្នកស្រាវជ្រាវមួយក្រុម របស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា មីក្រូសូហ្វ៍ ដែលមានការចូលរួម​ពីសកលវិទ្យាល័យ​ជា​ច្រើនផង បានធ្វើការផ្សព្វផ្សាយនូវអត្ថបទមួយ នៅសប្ដាហ៍នេះ ដែលបានរៀបរាប់យ៉ាងលំអិតអំពី ឈុតអាវក្នុង​របស់ស្ត្រី ដែលមានបំពាក់ទៅដោយប្រដាប់ប្រដា សម្រាប់វាស់ចង្វាក់បេះដូងរបស់អ្នកពាក់។ គ្រឿងបំពាក់នេះ មាន​សមត្ថភាពអាចប្រមូលទិន្នន័យ ដែលទាក់ទងនឹងដំណើរបេះដូង និងភាពអត់ធន់នៃស្បែក។


រូបអាវទ្រនាប់ជំនួស របស់ស្ត្រីគំរូមួយរូប។ (រូបថត ឯកសារ)

បច្ចេកវិទ្យា - ដោយភ្ជាប់ដំណើរការទៅនឹងកម្មវិធីពិសេសមួយ គ្រឿងបំពាក់នេះនឹងប្រកាសប្រាប់ជាដំណឹង និង​អាចជួយផ្ដល់ជាយោបល់ ទៅអ្នកប្រើប្រាស់របស់វា នៅពេលជួបនឹងស្ថានភាពតឹងតែងក្នុងអារម្មណ៍។ [...]

«អ៊ិចបក់វ័ន» ចេញ​លក់​នៅ​ចុង​ខែ​វិច្ឆិកា លើ​ទី​ផ្សារ​១៣​ប្រទេស (VDO)

«អ៊ិចបក់វ័ន» ចេញ​លក់​នៅ​ចុង​ខែ​វិច្ឆិកា លើ​ទី​ផ្សារ​១៣​ប្រទេស (VDO)

ក្រុមហ៊ុនមីក្រូសូហ្វ (Microsoft) បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធថា ឧបករណ៏លេងហ្គេមជំនាន់បន្ទាប់ «អ៊ិចបក់វ័ន» (Xbox One) នឹងចេញលក់ជាផ្លូវការនៅលើទៅផ្សារពិភពលោកចំនួន ១៣ប្រទេស នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣។


អ៊ិចបក់វ័ន ប្រអប់ហ្គេមចេញថ្មីរបស់ក្រុមហ៊ុន មីក្រូសូហ្វ។ (រូបថត ក្រុមហ៊ុន)

«អ៊ិចបក់វ័ន» នឹងជាឧបករណ៏លេងហ្គេមជំនាន់ថ្មីមួយទៀត របស់ក្រុមហ៊ុនមីក្រូសូហ្វ បន្ទាប់ពី «អ៊ិចបក់៣៦០» (Xbox 360) ដែលបានចេញលក់តាំងតែពីឆ្នាំ២០០៥។ វត្តមានរបស់វាពេលនេះ មានន័យថា វានឹងត្រូវប្រកួតប្រជែងទីផ្សារ​ជា​មួយនឹង «ផ្លេស្តេសិន៤» (PlayStation 4) របស់ក្រុមហ៊ុនសូនី (Sony) ដែលត្រៀមនឹងចេញលក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនោះផង។

ទីផ្សារទាំង១៣ប្រទេស ដែលចេញលក់ឧបករណ៏លេងហ្គេមជំនាន់ថ្មីដំបូងគេនេះ មានដូចជា៖ [...]

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) នឹងទិញយករាល់ផលិតផល (devices) និងសេវាកម្ម របស់ក្រុម ណូគៀ (Nokia) ដែល​រួម​មានទាំងសេវាកម្មផែនទី (mapping services) ថែមទៀត ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ៧.២ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បីពង្រីកទីផ្សារខាងទូរស័ព្ទដៃវ៉ៃឆ្លាតរបស់ខ្លួន។


លោក ស្តេហ្វិន អេឡុប នៃក្រុមហ៊ុន ណូគៀ និង លោក ស្តីវ បលមឺ នៃក្រុមហ៊ុនមីក្រូសូហ្វ នៅពេលប្រកាស​ចេញទូរស័ព្ទ​វីនដូវហ្វូន កាលពីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១១។ (រូបថត AP)

ក្រុមហ៊ុនកម្មវិធីយក្ស (software) នឹងចំណាយ ៥ពាន់លានដុល្លារ សម្រាប់គ្រប់ផលិតផលទូរស័ព្ទដៃរបស់ណូគៀទាំងអស់ និង ២.២ពាន់លានដុល្លារទៀត សម្រាប់ការទិញយកកម្មសិទ្ធិប៉ាតង់ (របស់ណូគៀ)។

[...]
ក្រុមហ៊ុន​អេសឺ​របស់​តៃវ៉ាន់ ប្រកាស​ចេញ​ក្ដា​បញ្ជា ដំណើរ​ការ​ជា​មួយ​វីនដូវ៨ (VDO)

ក្រុមហ៊ុន​អេសឺ​របស់​តៃវ៉ាន់ ប្រកាស​ចេញ​ក្ដា​បញ្ជា ដំណើរ​ការ​ជា​មួយ​វីនដូវ៨ (VDO)

ក្រុមហ៊ុនដែលនាំមុខគេក្នុងការលក់កុំព្យូទ័ររបស់ប្រទេសតៃវ៉ាន់ អេសឺ (Acer) បានប្រកាសបង្ហាញជាផ្លូវការមួយ នូវ ថេបប្លិត (tablet) ទំហំអេក្រង់៨.១អ៊ីញ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការវីនដូ៨ (Windows 8 ) របស់ ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) ជាលើកដំបូងរបស់ខ្លូន កាលពីថ្ងៃច័ន្ទកន្លងទៅ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធខួបលើកទី៣៣ របស់ក្រុមហ៊ុនកុំព្យូធីច (Computex) នៅក្នុងទីក្រុងតៃប៉ិ (Taipei) ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម ផ្នែកពត៌មានវិទ្យាមួយ ឈានមុនគេនៅក្នុងតំបន់អាស៊ី។

ថេប្លិតថ្មីរបស់ក្រុមហ៊ុនអេសឺនេះ មានឈ្មោះថា អាយខុនៀ ដិប័លយូ៣ (Iconia W3) ដែលមានទម្ងន់ ៥៤០ក្រាម និងមាន​កម្រាស់ប្រមាណ ១១.៣៥មីលីម៉ែត្រ។ វាមានបន្ទះក្តាចុចប្រភេទប្លូធូស (Bluetooth) [...]

ប៊ូតុង «ចាប់ផ្តើម /Start /Démarer» របស់​វីនដូវ ត្រឡប់​មក​វិញ​ហើយ

ប៊ូតុង «ចាប់ផ្តើម /Start /Démarer» របស់​វីនដូវ ត្រឡប់​មក​វិញ​ហើយ

ក្រុមហ៊ុនមីក្រូស្សូហ្វ (Microsoft) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញថា ក្រុមហ៊ុនបានធ្វើកំណែប្រែប្រព័ន្ធ​ប្រតិបត្តិការវីនដូវ (Windows) ថ្មីមួយ ដែលនាំមកជាមួយនូវប៊ូតុង «ចាប់ផ្តើម» (Start) ត្រឡប់មកវិញ បន្ទាប់ពីបាត់មុខ​មួយរយះ សម្រាប់អ្នកដែលប្រើប្រាស់វីនដូ៨ កន្លងមក។


ការបង្ហាញនូវផលិតផលថ្មីរបស់ក្រុមហ៊ុនមីក្រុសូហ្វ ជាពិសេសវីនដូវ កូនសម្លាញ់របស់ខ្លួន។

ប្រព័ន្ធប្រតិបត្តិការវីនដូជំនាន់ថ្មីនេះ មានរហ័សនាមថា «វីនដូខៀវ» (Windows Blue)។ ក្រុមហ៊ុននឹងចេញនូវវីនដូនេះ នៅថ្ងៃ​ទី២៦ខែមិថុនា ហើយអ្នកប្រើប្រាស់វីនដូ៨ ទាំងអស់អាចធ្វើបច្ចុប្បន្នកម្ម (update) បានដោយឥតគិតថ្លៃ នូវស៊េរី៨.១នេះ។

នាយករងទទួលបន្ទុកគ្រប់គ្រងខាងសរសេរកម្មវិធីវីនដូ លោកអេនតុញ ឡេប្លូន (Antoine [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...