Posts in ‘ពិភពលោក’ Category

«អ្នក​កាសែត "Khashoggi" ត្រូវ​បាន​ច្របាច់ក​សម្លាប់​នៅ​ក្នុង​ស្ថាន​ភារធារី និង​កាត់​បំបែក​សព»

«អ្នក​កាសែត "Khashoggi" ត្រូវ​បាន​ច្របាច់ក​សម្លាប់​នៅ​ក្នុង​ស្ថាន​ភារធារី និង​កាត់​បំបែក​សព»

ជាឃាតកម្មដ៏សាហាវមួយ ដែលធ្វើឡើង ទៅលើជនជាតិខ្លួនឯង នៅក្នុងស្ថានភារធារី (ការិយាល័យសាខាមួយ របស់ស្ថានទូត) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រចាំក្នុងក្រុង អ៊ីស្តាំប៊ូល ប្រទេសតួរគី។ នេះ បើតាមការប្រកាសឲ្យដឹង ពីសំណាក់រដ្ឋអាជ្ញាតួរគី ប្រចាំនៅក្រុងអ៊ីស្តាំប៊ូល នៅល្ងាចថ្ងៃពុធ ទី៣១ ខែតុលានេះ។

លោករដ្ឋអាជ្ញាបានពន្យល់ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ការបញ្ចេញឲ្យដឹង ពីអ្វីដែលខ្លួនបានស៊ើបអង្កេតរកឃើញ ធ្វើឡើងជា«ការចាំបាច់» ដើម្បីជាពន្លឺតបនឹងការស៊ើបអង្កេត ដែលមិនមានលទ្ធផល ជាដុំកំភួន ពីសំណាក់រាជអាជ្ញាកំពូល មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត  កាលពីពេលថ្មីៗនេះ។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «ដោយមានគម្រោងប៉ុនប៉ងទុកជាមុន ជនរងគ្រោះ "Jamal Khashoggi" ត្រូវបានច្របាច់កសម្លាប់ ចាប់ពីពេលដែលជនរងគ្រោះ បានចូលទៅដល់ក្នុងស្ថានភារធារីភ្លាម។ (...) សាកសពជនរងគ្រោះ ត្រូវបានកាប់បំបែកជាដុំៗ មុននឹងយកទៅបោះចោល [...]

កីឡាករ​បាល់ទាត់​ប្រេស៊ីល​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ស្លាប់​ជិត​ដាច់ក និង​ដាច់​លិង្គ

កីឡាករ​បាល់ទាត់​ប្រេស៊ីល​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ស្លាប់​ជិត​ដាច់ក និង​ដាច់​លិង្គ

កីឡាករ «Daniel Correa Freitas» អាយុ ២៤ឆ្នាំ ជាកីឡាកររបស់ក្រុម «Sao Paulo - ប្រេស៊ីល» តែត្រូវបានក្រុម «Sao Bento - ប្រេស៊ីល» ខ្ចីយកទៅទាត់ឲ្យខ្លួន តាំងពីឆ្នាំទៅម៉ិញ។

នគរបាលប្រេស៊ីលបានអះអាងថា សាកសពកីឡាករត្រូវបានរកឃើញ នៅក្នុងព្រៃល្បោះមួយ ក្បែរភូមិ «Sao José dos Pinhais» ដែលស្ថិតនៅជាយក្រុង «Curitiba» ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស។ ខ្សែបម្រើរូបនេះ ត្រូវបានសម្លាប់ដោយអារក យ៉ាងជ្រៅរហូតធ្វើឲ្យក្បាល សឹងតែដាច់ចេញពីស្មារទៅហើយ។ ដោយឡែក លិង្គរបស់កីឡាករ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង។

អាជ្ញាធរអះអាងថា ការស៊ើបអង្កេតរបស់ខ្លួន បានឈានដល់កម្រិតមួយ ស៊ីជម្រៅហើយ តែបដិសេធមិនបញ្ចេញឲ្យដឹង ពីមូលហេតុ និងឃាតករ ដែលប្រព្រឹត្តិទង្វើខាងលើនេះទេ។

យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា កីឡាករទំនងជាត្រូវបានសម្លាប់ ដោយស្វាមីរបស់ស្ត្រីម្នាក់ ដែលកីឡាករមានទំនាក់ទំនង «ពិសេស» ជាមួយ [...]

រូបភាព​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​សម្លាប់​អតីត​ម្ចាស់​ក្រុម​ ឡីឆេស្ទ័រ

រូបភាព​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​សម្លាប់​អតីត​ម្ចាស់​ក្រុម​ ឡីឆេស្ទ័រ

រូបភាពនេះ ត្រូវបានថតផ្តិតយក​ ដោយបុគ្គលិកមួយរូប ដែលស្ថិតនៅខាងក្នុងកីឡាដ្ឋាន «King Power Stadium» នៅពេលដែលឧទ្ធម្ភាគចក្រ ប្រភេទ «AgustaWestland AW169» ហោះងើបខ្លួនពីដី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅមុនស្លាបបង្វិលរបស់ឧទ្ធម្ភាគចក្រធ្វើចលនា គេបានឃើញផ្សែងហុយពណ៌ខ្មៅ ចេញពីដំបូលឧទ្ធម្ភាគចក្រ ដែលបង្ហាញថា យានយន្ដមួយគ្រឿងនេះ បានជួបបញ្ហាបច្ចេកទេសរួចហើយ។

តែឧទ្ធម្ភាគចក្រ នៅតែត្រូវបានបញ្ហាឲ្យហោះឡើង។ លុះហោះឡើងបានបន្តិច ឧទ្ធម្ភាគចក្របានបាត់បង់លំនឹងរបស់វា និងវិលខ្លួន... មុននឹងធ្លាក់ចុះបោកខ្លួន ផ្ទុះឆេះទៅលើដី ក្នុងសួនច្បារមួយ នៅក្បែរកីឡាដ្ឋាន។

ហេតុការណ៍ ដែលបានកើតឡើង នៅយប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ និងបានសម្លាប់មនុស្សសំខាន់ៗ ៥នាក់ ក្នុងនោះមានលោក «Vichai Srivaddhanaprabha» ដែលជាមហាសេដ្ឋីជាតិថៃ នាយក និងជាម្ចាស់ក្រុមបាល់ទាត់ ឡីឆេស្ទ័រ (Leicester City)។ តាមរយៈរូបភាពខាងលើ [...]

ទិដ្ឋភាព​ជា​រូបភាព នៃ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន នៅ​មុខ EU

ទិដ្ឋភាព​ជា​រូបភាព នៃ​បាតុកម្ម​ប្រឆាំង ហ៊ុន សែន នៅ​មុខ EU

លោក លី ភឿង រស់នៅក្រុង លីយ៉ុង (ភាគខាងត្បូងបារាំង) ដែលជាអ្នករៀបចំបាតុកម្មម្នាក់ ពីក្នុងចំណោម អ្នករៀបចំបាតុកម្មច្រើននាក់ បានអះអាងថា ចំនួនបាតុករនៅរសៀលថ្ងៃនេះ នៅខាងមុខអាគារគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប មានចំនួនហួសពីការរំពឹងទុក ប្រមាណរហូតដល់ ១៣០០នាក់។ លោក បន្តថា គម្រោងបាតុកម្មនេះ ចាប់ផ្ដើមនៅម៉ោង១រសៀល និងត្រូវបញ្ចប់ នៅម៉ោង៣រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះដដែល។

មកដល់វេលានេះ បណ្ដាបាតុករដ៏សន្ធឹកសន្ធាប់ទាំងនោះ បានបំបែកជួរ និងចាកចេញ ពីទីលានខាងមុខអាគារគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប នៅកណ្ដាលរាជធានី ប្រ៊ុចហ្សែល (ប្រទេសប៊ែលហ្សិក) នោះអស់ហើយ។ យ៉ាងណា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមត្រឡប់មកយកទិដ្ឋភាព (ជារូបថត និងវីដេអូ) នៃការប្រមូលផ្ដុំគ្នា បង្ហាញកម្លាំងដោយសន្តិវិធី ពីសំណាក់ពលរដ្ឋខ្មែរ នៅក្នុងទ្វីបអ៊ឺរ៉ុប មកផ្សាយឡើងវិញ ដូចខាងក្រោម ដោយរួមទាំងរូបភាពមួយចំនួន ដែលផ្តិតយកដោយអ្នកសារព័ត៌មានធំៗ [...]

ភូមា និង​វេណេហ្សុយអេឡា ស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់ អ.ស.ប

ភូមា និង​វេណេហ្សុយអេឡា ស្ថិត​ក្នុង​បញ្ជីខ្មៅ​របស់ អ.ស.ប

អង្គការសហប្រជាជាតិ កំពុងរឹតបន្តឹងវិធានការរបស់ខ្លួន ចំពោះប្រទេសភូមា និងប្រទេសវេណេហ្សុយអេឡា។ 

បន្ទាប់ពីរបាយការណ៍ របស់បេសកកម្មស្វែងរកការពិតមួយ បានអះអាងពីអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងបណ្ដាជនជាតិភាគតិច រ៉ូហីងយ៉ា នៅក្នុងប្រទេសភូមា ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបោះឆ្នោតសម្រេច នៅថ្ងៃព្រហស្បត្តិនេះ ឲ្យមាននូវយន្តការឯករាជ្យមួយ សម្រាប់ការពារភស្តុតាង។

របាយការណ៍ របស់បេសកកម្មឯករាជ្យនោះ បានបង្ហាញអនុសាសន៍ ឲ្យមានការបញ្ជូនខ្លួន មេដឹកនាំយោធាកំពូលៗ ប្រមាណជា៦នាក់ របស់ប្រទេសភូមា ឡើងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទប្រល័យពូជសាសន៍។

កាលពីសប្ដាហ៍មុនដដែល តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់តាមភាសាអង់គ្លេស «ICC» និងភាសាបារាំង «CP» ក៏បានបើកការអង្កេតបឋមរបស់ខ្លួនដែរ ជុំវិញការបណ្ដេញបណ្ដាជនជាតិភាគតិច រ៉ូហីងយ៉ា ឲ្យចេញពីភូមិករផ្ទះសម្បែង របស់ពួកគេ។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...