ផ្ទុះបារីអេឡិចត្រូនិក រយះមុខបាក់អស់ធ្មេញជាច្រើន
ម្ចាស់ហាងបារីអេឡិចត្រូនិក ដែលមានទីតាំង នៅក្នុងក្រុង កូឡូញ (ប្រទេសអាល្លឺម៉ង់) បានថ្លែងប្រាប់សារព័ត៌មានអាល្លឺម៉ង់ «Bild» ថា បារីអេឡិចត្រូនិក ដែលហាងលោកបានលក់ ទៅឲ្យបុរសម្នាក់ បានផ្ទុះឡើង នៅពេលដែលបុរសរូបនោះ បានបឺតជក់យកផ្សែងសិប្បនិមិត្ត ចេញពីបារីអេឡិចត្រូនិកនោះ។ ម្ចាស់ហាងដដែល បានពន្យល់ថា អតិថិជនរបស់លោក ដែលមានអាយុ២០ឆ្នាំ ទើបនឹងប្ដូរថ្មពិល សម្រាប់បារីអេឡិចត្រូនិក។
រឿងរ៉ាវ បានកើតឡើង កាលពីចុងខែមករា ឆ្នាំ២០១៦ មុន និងបានបណ្ដាលឲ្យជនរងគ្រោះ បាក់ធ្មេញអស់៨ និងរយះមុខយ៉ាងដំណំ មុននឹងត្រូវបានបញ្ជូនជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ។
ក្នុងពេលភ្លាមៗ មូលហេតុដែលបណ្ដាលឲ្យបារីអេឡិចត្រូនិកផ្ទុះឡើង នៅមិនទាន់ឲ្យដឹងនៅឡើយ។ ការស៊ើបអង្កេតមួយ ត្រូវបានអាជ្ញាធរបើកធ្វើ [...]