អាមេរិកត្រៀមបញ្ជូនឧទ្ធម្ភាគចក្រ ទៅជួយអៀរ៉ាក់វាយ ISIS
ប្រសិនបើនាយករដ្ឋមន្ត្រីអៀរ៉ាក់ លោក ហេឌ័រ អាល់-អាបាឌី (Haider al-Abadi) ធ្វើសំណើរសុំ នោះសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការជួយកងទ័ពអៀរ៉ាក់ ជាមួយនឹងមធ្យោបាយ«បន្ថែម» ដើម្បីដំណ្ដើមយកក្រុង រ៉ាម៉ាឌី ឲ្យបានមកវិញ ក្នុងនោះ មានទាំងការបញ្ជូនឧទ្ធម្ភាគចក្រចម្បាំង និងទីប្រឹក្សាយោធា ដើម្បីជួយជ្រោមជ្រែង កងកម្លាំងរបស់ប្រទេសអៀរ៉ាក់។ នេះជាការថ្លែងអះអាង កាលពីថ្ងៃពុធនេះ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក អាស្ដុន កាទ័រ (Ashton Carter) នៅចំពោះគណៈកម្មការ ទទួលបន្ទុកខាងយោធា របស់ព្រឹទ្ធសភាអាមេរិក។
ប្រមុខមន្ទីរប៉ង់តាហ្គោនរូបនេះ បានអំពាវនាវ ទៅដល់សហគមន៍អន្តរជាតិ ឲ្យបន្ថែមការខិតខំប្រឹងប្រែងរបស់ខ្លួន ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោកបានថ្លែងឡើងថា៖ «យើងត្រូវធ្វើគ្រប់យ៉ាង ឲ្យកាន់តែខ្លាំងជាងមុន»។
សុំឲ្យរ៉ូស្ស៊ី ចូលមកខាងដែលត្រឹមត្រូវ...
[...]