Posts tagged as "MERS"

ជំងឺ MERS នៅ​កូរ៉េ៖ រក​ឃើញ​៣​ករណី​ទៀត ស្លាប់​២៧​នាក់

ជំងឺ MERS នៅ​កូរ៉េ៖ រក​ឃើញ​៣​ករណី​ទៀត ស្លាប់​២៧​នាក់

ប៉ុន្តែយ៉ាងហោចណាស់ នៅព្រឹកថ្ងៃអង្គារនេះ អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូង មិនបានប្រកាស ពីករណី​មរណៈភាពថ្មីទៀត ដែលកើតចេញពីជំងឺនេះទេ ដែលផ្ទុយពីម្សិលម៉ិញ ដែលអាជ្ញាធរបានប្រកាសថា ចំនួនអ្នក​ស្លាប់បានកើនឡើង ដល់២៧នាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុងហាប់ របស់​កូរ៉េខាងត្បូង។

អ្នកជំងឺ៤នាក់ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ ធ្វើឲ្យចំនួនអ្នកជំងឺជាសះទាំងអស់ កើនដល់​៥៤​នាក់។ បណ្ដាជនដែលបានឆ្លងកាត់ការត្រួតពិនិត្យ មានចំនួនទាំងអស់ ២៨០៥នាក់សម្រាប់ព្រឹកថ្ងៃនេះ តិច​ជាង​ម្សិលម៉ិញ ដែលមានចំនួនដល់ទៅ ៣ ៨៣៣នាក់។ មនុស្សដែលទទួលបានការត្រួតពិនិត្យ ហើយត្រូវបាន​ចេញ​មកវិញ រហូតមកដល់ម៉ោងនេះ មានចំនួនទាំងអស់ ១០ ៧១៨នាក់។

៣ករណីទៀត ទើបនឹងត្រូវបានរកឃើញបន្ថែម ធ្វើឲ្យអ្នកជំងឺដែលបានឆ្លងជំងឺនេះ មានចំនួនឡើងដល់ ១៧៥​នាក់ ហើយ២៧នាក់ បានស្លាប់ និង៩៤នាក់ កំពុងសម្រាក នៅក្នុងមន្ទីរពេទ្យនៅឡើយ (អ្នកជំងឺ [...]

ជំងឺ MERS បាន​ឆ្លង​ដំបូង​គេ មក​ដល់​ថៃ

ជំងឺ MERS បាន​ឆ្លង​ដំបូង​គេ មក​ដល់​ថៃ

អ្នកជំងឹ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ នៃរាជធានីបាងកក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ ដើម្បី​ពិនិត្យ​ព្យាបាល អាការៈបេះដូងរបស់ខ្លួន។ អ្នកជំងឺជាច្រើនមកពីតំបន់មជ្ឈឹមបូព៌ា បានជ្រើសរើសមន្ទីរពេទ្យ នៃ​រាជធានីបាងកក ដើម្បីពិនិត្យព្យាបាលរោគរបស់ពួកគេ។ សមាជិកបីនាក់ទៀត នៃអ្នកជំងឺខាងលើ ក៏ត្រូវ​បាន​ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ របស់មន្ទីរពេទ្យ បាមរ៉ាស្នារ៉ាឌៀរ៉ា (Bamrasnaradura) ដែលមាន​ជំនាញ​ខាង​ការ​ប្រយុទ្ធទល់នឹងជំងឺរាតត្បាត។

ជំងឺ «MERS» បានបង្ហាញខ្លួនដំបូងគេ នៅក្នុងឧបទ្វីបអារ៉ាប់ ដែលបានសម្លាប់មនុស្សជាង ៩៥០នាក់ និង​៤១២​នាក់ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត រាប់ពីឆ្នាំ២០១២​កន្លងមក។ រោគរាតត្បាតមួយនេះ ក៏បានធ្វើឲ្យមនុស្ស​២៣នាក់ បានស្លាប់ នៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ។ អ្នកជំងឹទីមួយ របស់ប្រទេសកូរ៉េ ត្រូវបានរកឃើញថា បាន​ឆ្លងជំងឺនេះ កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ បន្ទាប់ពីអ្នកជំងឺ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...