បវរកញ្ញាបារាំង២០១៤ ជាយុវតី ផ្ល័រ៉ា កូគេរ៉េ មកពីក្រុងអ័រឡេអង់
ម្កុដពេជ្របវរកញ្ញាបារាំង ឆ្នាំ២០១៤ ត្រូវបានធ្លាក់ទៅ នាងផ្ល័រ៉ា កូគេរ៉េ (Flora Coquere) អាយុ១៩ឆ្នាំ មកពីក្រុង អ័រឡេអង់ (Orléan) ផ្នែកកណ្ដាលនៃប្រទេសបារាំង ខាងត្បូងនៃទីក្រុងប៉ារីស។ នាងផ្ល័រ៉ា ត្រូវបានប្រកាសជាប់ជាបវរកញ្ញា កាលពីពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០១៣ ដោយប្រធានក្រុមប្រឹក្សាមេប្រយោគ ដែលឆ្នាំនេះជាអ្នកចម្រៀងជនជាតិកាណាដា លោក ហ្គារូ (Garou) នៅក្នុងមហោស្រពជ្រើសរើសបវរកញ្ញា ធ្វើនៅទីក្រុងឌីហ្សុង (Dijon)។
នាងផ្ល័រ៉ា កូគេរ៉េ មកពីក្រុង អ័រឡេអង់ បានជាប់ជាបវរកញ្ញាប្រចាំប្រទេសបារាំងឆ្នាំ២០១៤។ (រូបថត ផ្ដិតពីទូរទស្សន៍ប៉ុស្ដ៍លេខមួយបារាំង)
រាជនីសម្ផស្ស - បន្ទាប់ពីការសម្ដែងនូវផ្ទាំងទស្សនីយភាព អស់រយៈពេល ជាង៣ម៉ោង ដ៏អស្ចារ្យ [...]