បររកញ្ញា​បារាំងឆ្នាំ​២០១៣៖ ម៉ារីន ល័រហ្វឺឡាំង មក​ពី​តំបន់​ប៊ួរហ្គោញ

ជាជោគជ័យ នៃក្ដីស្រមៃយ៉ាងធំសម្បើម របស់នាង ម៉ារីន ល័រហ្វឺលីន (Marine Lorphelin) ដែលបានមកជំនួសនាងកញ្ញា ដែលហ្វីន វេស្ពីស័រ (Delphine Wespiser) អតីបររកញ្ញាបារាំង ២០១២ ដែលបានឡើងមកបំពាក់ ម្កុដអោយនាង នៅក្រោយការប្រកាសលទ្ធផល របស់ប្រធានមេប្រយោគ លោកអាឡាំងដឺឡុង ។ ជាពេលវេលាដ៏រជួយចិត្ត ដែលម្ចាស់ម្កុដ សម្រាប់ឆ្នាំ២០១៣រូបនេះ នាងបានបង្ហូរទឹកភ្នែក នៅចំពោះទស្សនិកជនរាប់លាននាក់ ក្នុងប្រទេសបារាំង។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 09, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លទ្ធផលប្រលងបររកញ្ញាបារាំង ប្រចាំច្នាំ២០១៣ ទើបតែបានធ្លាក់មក នៅ​យប់ថ្ងៃសៅរ៍ទី ០៩ ធ្នូនេះ ដោយអ្នកឈ្នះបាន បានទៅ​លើនាងកញ្ញម្នាក់ ឈ្មោះ ម៉ារីន ល័រហ្វឺឡាំង។ នាងកញ្ញដ៏ស្រស់ប្រិមប្រិយរូបនេះ ដែលជាបររកញ្ញាប្រចាំតំបន់ប៊ួហ្គោញ នៃប្រទេស​បារាំងផងនោះ នឹងកាន់កាប់ម្កុដ ជាបវរកញ្ញារបស់ប្រទេសបារាំងចំនួនមួយឆ្នាំ។


នាងកញ្ញ ម៉ារីន ល័រហ្វឺឡាំង បវរកញ្ញាបារាំងឆ្នាំ២០១៣។ រូបថត Société Miss France។

ជាជោគជ័យ នៃក្ដីស្រមៃយ៉ាងធំសម្បើម របស់នាង ម៉ារីន ល័រហ្វឺឡាំង (Marine Lorphelin) ដែលបានមកជំនួសនាងកញ្ញា ដែលហ្វីន វេស្ពីស័រ (Delphine Wespiser) អតីបររកញ្ញាបារាំង២០១២ ដែលបានឡើងមកបំពាក់ម្កុដអោយនាង នៅក្រោយការប្រកាស​លទ្ធផល របស់ប្រធានមេប្រយោគ លោកអាឡាំងដឺឡុង ។ ជាពេលវេលាដ៏រជួយចិត្ត ដែលម្ចាស់ម្កុដ សម្រាប់ឆ្នាំ២០១៣រូបនេះ នាងបានបង្ហូរ​ទឹកភ្នែក នៅចំពោះទស្សនិកជនរាប់សិបលាននាក់ ក្នុងប្រទេសបារាំង។

អ្នកណាទៅជាម្ចាស់ម្កុដ បវរកញ្ញាបារាំងឆ្នាំ២០១៣នេះ?

នាងម៉ារីន ល័រហ្វឺឡាំង មកពីតំបន់ប៊ួរហ្កោញ (Bourgogne) នៃប្រទេសបារាំង នាងមានអាយុ១៩ឆ្នាំ កំពស់១ម៉ែត្រនិង៧៧សង់ទី​ម៉ែត្រ មានសក់ពណ៌ទង់ដែង និងមានកែវភ្នែក ពណ៌បៃតង។ នាងជានិស្សិត ឆ្នាំទីពីរ ផ្នែកវេជ្ជសាស្ត្រ មានចំណង់ចំណូលចិត្ត ហាត់​កាយ​វប្បកម្ម និងរត់។ នាងបាននិយាយថា នាងចូលចិត្តសិល្បះ គំនូរ និងម៉ូដរចនា ហើយជាមនុស្សម្នាក់ ដែលមានបំណងយ៉ាងមោះមុត ក្នុងការងារ។


នាងកញ្ញ ម៉ារីន ល័រហ្វឺឡាំង បវរកញ្ញាបារាំងឆ្នាំ២០១៣។
រូបថត Société Miss France។

ក្នុងរាត្រីប្រលងបវរកញ្ញា ដែលផ្សាយបន្តផ្ទាល់តាមស្ថានីយទូរទស្សន៍ផងនោះ នាងម៉ារីន ល័រហ្វឺឡាំង បានមកដល់ដំណាក់កាល​ចុងក្រោយ ជាមួយនឹងនាងកញ្ញាមកពីកោះហៃអ៊ីទី (Tahit)។ តាំងពីច្រើនសប្ដាហ៍ហើយ ដែលពាក្យចចាមអារ៉ាម បានលើក​ឡើងពី​នាងកញ្ញាឯក មកពីហៃអ៊ីទីនេះ ថានឹងអាចមានភ័ពសំណាងឆក់យកឱកាស នូវម្កុដជាបវរកញ្ញាបារាំងឆ្នាំ២០១៣នេះ។ តែ​ពាក្យទាំង​នេះ នៅតែជាពាក្យចចាមអារ៉ាម ហើយនាងកញ្ញាហៃអ៊ីទី ដែលមានសម្រស់ល្អគន់នេះ បានធ្លាក់មកនៅត្រឹមតែ ចំណាត់​ថ្នាក់ទីពីរ នៅយប់ថ្ងៃប្រលងមែនទែនមកដល់។

សូមបញ្ជាក់ថា អ្នកអាចមានសិទ្ធវាយតម្លៃ ក្នុងការជ្រើសរើសនេះ មិនមែនមានត្រឹមតែមេប្រយោគ តែ៧នាក់នេះប៉ុណ្ណោះទេ តែ​សាធារណជនទូទៅ នរណាៗក៏អាចបោះឆ្នោតជ្រើសបវរកញ្ញា ដែលខ្លួនស្រឡាញ់បានដែរ ដោយប្រើមធ្យោបាយតាមទូរស័ព្ទ៕

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...