សារព័ត៌មាន«TOMO» ធ្វើវីដេអូថ្មី ចំអកឲ្យស្ដេចថៃ
ព្រះមហាក្សត្រថៃ កាលនៅជាព្រះអង្គម្ចាស់ បានចេញដើរកម្សាន្ដ ទៅតាមចំណង់ចំណូលចិត្ត និងសេរីភាពរបស់ទ្រង់ នៅក្នុងផ្សារទំនើបមួយ ដែលគេគិតថា ជាផ្សារទំនើប នៅក្នុងក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់។ ហើយការចេញប្រព្រាតផ្សារនេះ ត្រូវបានអ្នកស្គាល់ទ្រង់ ថតជាវីដេអូ មុននឹងយកវីដេអូនេះ មកទម្លាយតៗគ្នា ជាពិសេសយកមកបង្ហោះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)។ នៅទីបំផុត អាជ្ញាធរថៃបែរជាគម្រាមបិតហ្វេសប៊ុក ប្រសិនជាបណ្ដាញសង្គមដ៏ធំមួយនេះ មិនព្រមលុបចេញ នូវទំព័រហ្វេសប៊ុកច្រើនរយទំព័រ ដែលបានបង្ហោះវីដេអូខាងលើនោះទេ។
សារព័ត៌មាន «TOMO» ជំនាញខាងធ្វើអាត្ថាធិប្បាយជារូបភាព ទៅលើព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងពិភពលោក បានចោទជាសំនួរឡើងថា៖ «និយាយឲ្យពិតទៅ តើវាជាកំហុស របស់ហ្វេសប៊ុកឬ?»។
សារព័ត៌មានចម្រុះភាសា «TOMO» ផ្សាយនៅលើបណ្ដាញអ៊ិនធើណែត និងមានទីតាំង នៅក្នុងរដ្ឋធានី តៃប៉ិ ប្រទេសតៃវ៉ាន់ ក៏បានធ្វើវីដេអូមួយ [...]