សារព័ត៌មាន«TOMO» ធ្វើ​វីដេអូ​ថ្មី ចំអក​ឲ្យ​ស្ដេច​ថៃ

រូបភាពពីព្រះមហាក្សត្រ កាលនៅជាព្រះអង្គម្ចាស់ ចេញប្រព្រាតផ្សារ... ត្រូវបានហាមឃាត់ មិនឲ្យបង្ហោះផ្សព្វផ្សាយនៅថៃ។ ហេតុអ្វី ក៏អាជ្ញាធរយោធា របស់ប្រទេសថៃ ចង់លាក់បំបាំងរឿងនេះ? សារព័ត៌មាន «TOMO» ជំនាញខាងធ្វើអត្ថាធិប្បាយ ជារូបភាព ទៅលើព្រឹត្តិការណ៍សំខាន់ៗ ក្នុងពិភពលោក បានបកស្រាយឡើងវិញ ពីហេតុការណ៍នេះ ដោយធ្វើជាវីដេអូមួយ ដែលសម្រាប់ក្រុមអ្នករាជានិយមថៃ វាជាការចំអកថ្មីមួយទៀត ទៅដល់ព្រះមហាក្សត្ររបស់ខ្លួន។
សារព័ត៌មាន«TOMO» ធ្វើ​វីដេអូ​ថ្មី ចំអក​ឲ្យ​ស្ដេច​ថៃ
រូបភាពប្រព្រាតផ្សារ របស់ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន និងរូបភាពពន្យល់ របស់សារព័ត៌មាន «TOMO»។
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 18, 2017
  • ប្រធានបទ: ថៃនិងហ្វេសប៊ុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះមហាក្សត្រថៃ កាលនៅជាព្រះអង្គម្ចាស់ បានចេញដើរកម្សាន្ដ ទៅតាមចំណង់ចំណូលចិត្ត និងសេរីភាពរបស់ទ្រង់ នៅក្នុងផ្សារទំនើបមួយ ដែលគេគិតថា ជាផ្សារទំនើប នៅក្នុងក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់។ ហើយការចេញប្រព្រាតផ្សារនេះ ត្រូវបានអ្នកស្គាល់ទ្រង់ ថតជាវីដេអូ មុននឹងយកវីដេអូនេះ មកទម្លាយតៗគ្នា ជាពិសេសយកមកបង្ហោះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)។ នៅទីបំផុត អាជ្ញាធរថៃបែរជាគម្រាម​បិតហ្វេសប៊ុក ប្រសិនជាបណ្ដាញសង្គមដ៏ធំមួយនេះ មិនព្រមលុបចេញ នូវទំព័រហ្វេសប៊ុកច្រើនរយទំព័រ ដែលបានបង្ហោះវីដេអូខាងលើនោះទេ។

សារព័ត៌មាន «TOMO» ជំនាញខាងធ្វើអាត្ថាធិប្បាយជារូបភាព ទៅលើព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងពិភពលោក បានចោទជាសំនួរឡើងថា៖ «និយាយឲ្យពិតទៅ តើវាជាកំហុស របស់ហ្វេសប៊ុកឬ?»។

សារព័ត៌មានចម្រុះភាសា «TOMO» ផ្សាយនៅលើបណ្ដាញអ៊ិនធើណែត និងមានទីតាំង នៅក្នុងរដ្ឋធានី តៃប៉ិ ប្រទេសតៃវ៉ាន់ ក៏បានធ្វើវីដេអូមួយ ពន្យល់ពីហេតុការណ៍នេះដែរ។ តែសម្រាប់ក្រុមអ្នករាជានិយមថៃ វីដេអូនោះ គឺជាការចំអកថ្មី ទៅដល់ព្រះមហាក្សត្ររបស់ពួកគេ ដែលទើបឡើងគ្រងរាជ្យ កាលពីខែធ្នូកន្លងមក។ ជាការចំអក ព្រោះសារព័ត៌មាន «TOMO» បានសរសេរចោទសួរ នៅចុងញ្ចប់ទៀតថា៖ «តើបុរសម្នាក់ ដែលមានអាយុ៦៤ឆ្នាំ មិនដឹងទេឬ ថាខោអាវសម្រាប់កុមារ "Baby Gap" មិនមែនជាជម្រើសល្អ សម្រាប់ឲ្យគាត់ យកមកស្លៀកពាក់នោះ?»។

តាំងពីច្រើនថ្ងៃមកហើយ រូបភាពនៃ​វីដេអូឃ្លីប​ខ្លីមួយ ត្រូវបានបង្ហោះ និងចែករំលែក នៅលើបណ្ដាញសង្គម។ ឃ្លីបវីដេអូនោះ បានបង្ហាញឲ្យឃើញ ព្រះមហាក្សត្រថៃ (កាលនោះ នៅជាព្រះអង្គម្ចាស់ រាជទាយាទ) ព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ទ្រង់គ្រឿង អាវខ្លីពណ៌លឿង កំពុងយាងកម្សាន្ដ ជាមួយស្ត្រីម្នាក់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង។

លោក «Andrew MacGregor Marshall» អ្នកសារព័ត៌មានជាតិអង់គ្លេស ដែលរងបណ្ដឹងជាច្រើនករណី ពីសំណាក់អាជ្ញាធរថៃ (ជាពិសេសពីបទបរិហារព្រះមហាក្សត្រ) បានអះអាងថា វីដេអូខាងលើនេះ ជាទិដ្ឋភាពដំណើរប្រព្រាត​ផ្សារមួយ របស់ព្រះអង្គម្ចាស់ ម៉ាហា នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦ ពោលគឺប៉ុន្មានថ្ងៃមុន រូបភាពមួយចំនួនទៀត ដែលបង្ហាញឲ្យឃើញ ពីព្រះអង្គម្ចាស់ ម៉ាហា ក្នុងស្ថានភាព​ទ្រង់គ្រឿង ប្រហាក់ប្រហែលគ្នា កំពុងយាងចុះពីយន្ដហោះ នៅក្រុង មូនិឆ ប្រទេសអាល្លឺម៉ង់ (ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៦)។ ប៉ុន្តែវីដេអូខ្លីនេះ ទើបនឹង​ត្រូវ​បាន​បែកធ្លាយ កាលពី​៤សប្ដាហ៍​មុន និងបន្ទាប់មក ត្រូវបាន​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម បង្ហោះចែក​រំលែក យ៉ាងសន្ធឹកសន្ធាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...