បូកសរុបចុងឆ្នាំ២០១២៖ ព្រឹត្តិការណ៍សំខាន់ៗកន្លងមក ក្នុងពិភពលោក (ភាគ២ចប់)
ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់ប្រទេសស៊ីរី ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយគ្នានេះ ក៏មានផងដែរ នូវព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដីរាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ទាំងនេះ ឡើងវិញ ក្នុងភាគទីពីរដែលជាភាគបញ្ចប់។
ខ្យល់ព្យុះសង្ឃរា សេនឌី បានបក់កាត់ទីក្រុងញ៉ូយក ហើយសម្លាប់មនុស្ស ៤៣នាក់។
នេះជាព្រឹត្តិការណ៍ ដែលកើតនៅក្នុងរយះពេល ៦ខែ នៃចុងឆ្នាំ២០១២ ចំណែកឯរាល់ព្រឹត្តិការណ៍ ដែលបានកើតមាន នៅក្នុងរយះពេល ៦ខែ [...]