កូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកពី បញ្ហានុយក្លេអ៊ែរ
កូរ៉េខាងជើង បានអះអាងប្រាប់កម្ពុជាថា ខ្លួនបានត្រៀមរួចជាស្រេច ក្នុងការចូលរួមតុចចារ ៦ភាគី ពីបញ្ហានុយក្លេអ៊ែរ។ នេះ ជាការថ្លែងប្រាប់ ទៅអ្នកសារពត៌មាន របស់រដ្ឋាភិបាលកម្ពុជា ដោយមិនបាននិយាយពីលក្ខខ័ណ្ឌជាមុន របស់ប្រទេស កូរ៉េខាងជើង ដើម្បីនឹងត្រឡប់ ចូលមកតុចចារវិញនោះទេ។
លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសខ្មែរ បានលើកឡើងក្នុងសន្និសិទ្ធសារពត៌មានថា «លោកប្រមុខ ការទូត របស់ប្រទេសកូរ៉េខាងជើង ប៉ាក អ៊ី ឈុន (Pak Ui-Chun) បានជួបជាមួយដៃគូសន្ទនាកម្ពុជា នៅរាជធានីភ្នំពេញ ហើយបាន ប្រកាសយ៉ាងច្បាស់ ពីសារធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម ក្នុងតុចចារ ៦ភាគី។» លោកបន្ថែមថា «កម្ពុជាទទួលស្វាគមន៍ ពីជំហ៊ានវិជ្ជមាននេះ ហើយលោក ប៉ាក អ៊ី ឈុន មិនបាន ដាក់លក្ខខ័ណ្ឌ អ្វីទាំងអស់ នៅក្នុងពេលជួបសន្ទនានោះ។»
ភាពតានតឺងបានកើតមានជាថ្មីឡើងវិញ [...]