បាល់ទាត់ពិភពលោក៖ ២៨ឆ្នាំក្រោយមក អង់គ្លេសឡើងដល់វគ្គ១ភាគ២
ក្ដីសង្ឃឹម ដែលបណ្ដាជនអង់គ្លេស បានរង់ចាំតាំងពីឆ្នាំ ១៩៩០ (ពោល គឺ២៨ឆ្នាំ កន្លងមកហើយ)។ ក្ដីសង្ឃឹម ដែលបានឃើញក្រុមជម្រើសជាតិរបស់ខ្លួន ឡើងប្រកួត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយកជ័យជំនះ ក្នុងជំហានទៅប្រកួតផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ តែក្ដីសង្ឃឹមរបស់អង់គ្លេស ក៏បានធ្វើឲ្យក្ដីសុបិន្ត របស់ប្រជាជាតិមួយទៀត ផុតរលត់ទៅដែរ។
ក្រុម តោបីអង់គ្លេស បានបំបាក់ក្រុម ស៊ុយអែដ ក្នុងគ្រាប់បាល់២០ ក្នុងការប្រកួត នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែកក្កដានេះ។ គ្រាប់បាល់ទាំងពីរនោះ រកបានដោយកីឡាករ «Harry Maguire» នៅនាទីទី ៣០ បន្ទាប់ពីទទួលបានបាល់ ទាត់ចេញពីជ្រុង និងដោយកីឡាករ «Dele Alli» នៅនាទីទី ៥៩។
ក្នុងការប្រកួត ទល់នឹងក្រុម ស៊ុយអែដ មួយនេះ ប្រធានក្រុមកីឡាករ អង់គ្លេស គឺកីឡាករ ហារី ឃេន (Harry Kane) មិនបានបញ្ចេញស្នាដៃ ក្នុងការបញ្ជូនគ្រាប់បាល់ [...]