មែរគែល ប្រើកិច្ចព្រមព្រៀងសន្តិភាព១៩៩១ មកព្រមាន ហ៊ុន សែន
មិនសូវមាននរណាចាប់អារម្មណ៍ទេ ក្រៅតែពីប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន និងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបង្វិលអត្ថន័យនៃទូរសារនេះ មកផ្សាយថា ជាការអបអរសាទរ ទទួលស្គាល់លោក ហ៊ុន សែន ថាជានាយករដ្ឋមន្ត្រី ចេញពីរដ្ឋសភាប្រជាធិបតេយ្យមួយ។ អាចបង្វិលអត្ថន័យបាន ដោយហេតុថា ទូរសារនោះសរសេរជាភាសាអាល្លឺម៉ង់ និងផ្ញើរចេញ នៅថ្ងៃទី៦ ខែកញ្ញា ជួនចំឱកាស ដែលលោក ហ៊ុន សែន ត្រូវបានរដ្ឋសភាឯកបក្សកម្ពុជា ជ្រើសតាំងសារជាថ្មី ឲ្យក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាលអាណត្តិទី ៦។
ប្រដាប់ឃោសនាដ៏ល្បីមួយ របស់លោក ហ៊ុន សែន ថែមទាំងបានច្បិចឃ្លាជូនពរ ដែលជាទម្រង់នៃការគួរសម នៅក្នុងលិខិតផ្លូវការ យកមកផ្សាយនាំមុខ ដែលមើលទៅ ហាក់ដូចជាមេដឹកនាំអាល្លឺម៉ង់ បានជូនពរ និងទទួលស្គាល់លោក ហ៊ុន សែន ខណៈបុរសខ្លាំងកម្ពុជារូបនេះ បានឈ្នះការបោះឆ្នោតមួយ ដែលរងការរិះគន់ យ៉ាងចាស់ដៃ ថាមិនយុត្តិធម៌ មិនសេរីត្រឹមត្រូវ ពីសំណាក់ប្រទេសលោកសេរី ជាពិសេសពី