Posts tagged as "Chut Vuthy"

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

វីដេអូទីមួយ ជាបទយកការណ៍របស់ទូរទស្សន៍អូស្ត្រាលី «SBS Dateline» ដែលបានស៊ើបអង្កេត ទៅលើការសំលាប់សកម្មជនបរិស្ថានកម្ពុជា លោក ឈុត វុទ្ធីនិងថាតើលោក ឈុត វុទ្ធី ទំនងជាបានដឹងពីអ្វី ដែលឃាតកមិនចង់ឲ្យលោកបង្ហាញ។ 

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

«ខ្ញុំជា ឈុត វុទ្ធី» ចាក់​ផ្សាយ​ភាពយន្ដ​ឯកសារ​ទាំង​ស្រុង

ខ្សែភាពយន្ដឯកសារនេះ ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ជាតិអង់គ្លេស និងបាន​ចំណាយ​ពេលរហូតដល់៤ឆ្នាំ ដើម្បីបានចេញ ជារូបរាងឡើង។ ផ្ទុយទៅវិញ ភាពយន្ដ​ឯកសារ​ដែល​និយាយ​ពីវីរភាព របស់សកម្មជនការពារ​ធនធានធម្មជាតិខ្មែរ បែរជាត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហាមប្រាមមិនឲ្យបញ្ចាំង ជាសាធារណៈឡើយ។

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

ផៃ ស៊ីផាន នឹង​តតាំង​ក្តី​ជា​មួយ​កូន​ច្បង​លោក ឈុត វុទ្ធី

ផៃ ស៊ីផាន នឹង​តតាំង​ក្តី​ជា​មួយ​កូន​ច្បង​លោក ឈុត វុទ្ធី

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​សរសេរ​ស្វាគមន៍ ចំពោះ​ពាក្យ​បណ្តឹង​ទៅ​តុលាការ លើ​ជញ្ជាំង​នៃ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា៖ «ដំណើរការ​ក្នុង​តុលាការ ជា​កិច្ច​ស្វែង​រក​ការ​ពិត ឲ្យ​អស់​ពី​ភាព​សង្ស័យ។ ខ្ញុំ​ទទួល​បាន​សំណួរ​ជា​ច្រើន​ពី​មិត្ត​សារព័ត៌មាន បាន​ប្រាប់​ខ្ញុំ​អំពី​កូន​របស់​លោក ឈុត វុទ្ធី ត្រៀម​ខ្លួន​ក្នុង​ការ​ប្តឹង​ផ្តល់ ស្វែង​រក​ការ​ពិត ឬ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៏ អំពី​ខ្លួន​ខ្ញុំ។»

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន មិន​បាន​បង្ហាញ​នូវ​ភាព​រុញរា ក្នុង​ការ​តស៊ូ​មតិ តាម​ផ្លូវ​តុលាការ​នោះ​ឡើយ។ លោក​បាន​បញ្ជាក់​ថា លោក​នៅ​មាន​សាក្សី​រស់ លោក ឈឹម សាវុធ ដែល​ដឹង​ពី​ដំណើរ​ដើម​ទង នៃ​ការងារ​របស់​លោក ឈុត វុទ្ធី។ ហើយ​លោក​ក៏​សម្តែង នូវ​ការ​សុំ​ខមាទោស​ដល់​វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ក៏​ដូច​ជា​ក្រុម​គ្រួសារ ញតិមិត្ត​ជិត​ឆ្ងាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...