កម្ពុជាព្រួយបារម្ភ នៅចំពោះការកើនឡើង នៃជម្ងឺផ្ដាសាយបក្សី
រដ្ឋាភិបាលកម្ពុជា បានសារភាពពីកង្វល់របស់ខ្លួន នៅថ្ងៃអង្គារទី២៦កុម្ភះ នៅចំពោះកំណើនឡើងវិញ នៃជម្ងឺផ្ដាសាយបក្សីនៅក្នុងប្រទេស។ ជម្ងឺដ៏ប្រល័យបានសម្លាប់ ជនរងគ្រោះកម្ពុជា ចំនួន៨នាក់រួចហើយ រាប់ពីដើមឆ្នាំ២០១៣នេះមក ហើយបានបង្ហាញនូវកំរិតដ៏ខ្ពស់មួយ។
សត្វស្លាប នៅជនបទកម្ពុជា។
បញ្ហានេះ ត្រូវបានសារព័ត៌មានក្នុងស្រុកជាទូទៅ លែងយកចិត្តទុកដាក់ទៅហើយ តែផ្ទុយទៅវិញ ជម្ងឺផ្ដាសាយបក្សីនេះ ជាសត្រូវលាក់មុខ ដ៏ស្រួចស្រាវមួយ ដែលរស់នៅ«ជិតនឹងរូបអ្នក»គ្រប់ៗគ្នា អាចនឹងបង្កអោយរូបអ្នក «មានគ្រោះថ្នាក់»គ្រប់វិនាទីទាំងអស់។
បុរសអាយុ៣៥ឆ្នាំ បានស្លាប់ម្នាក់ទៀត នៅថ្ងៃអង្គារដដែលនេះ បន្ទាប់ពីបានឆ្លងជម្ងឺនេះ នៅក្នុងខេត្តប៉ែកពាយ័ព្យនៃប្រទេស ដែលធ្វើអោយតួរលេខជាផ្លូវការ បានឡើងដល់៩នាក់ [...]