ប្រណាំងកង់៖ ម៉ាស្សែល ឃីតថេល ឈ្នះក្នុងជុំទី២ ខណះម្ចាស់ជើងឯកបារាំងធ្លាក់
កីឡាករប្រណាំងកង់របស់អាឡឺម៉ង់ ម៉ាស្សែល ឃីតថេល (Marcel Kittel) បានឈ្នះក្នុងជុំទី២ នៃកម្មវិធី ប៉ារីស-ណីស (Paris-Nice) ក្នុងការប្រកួតរយះចំងាយ ២០០,៥គីឡូម៉ែត្រ ដែលត្រូវធ្វើដំណើរពីតំបន់វីម៉ូរី (Vimory) ទៅកាន់ ស្សឺរីលី (Cerilly) កាលពីថ្ងៃអង្គារ៏កន្លងទៅ។
កីឡាករប្រណាំងកង់ ម៉ាស្សែល ឃីតថេល។
ទោះបីជាយ៉ាងណា ការនាំមុខសរុបគឺបានទៅលើកីឡាកររបស់អ៊ីតាលី អេលែ វីវ៊ែនី (Elia Viviani) ដែលបានទទួលផលចំណេញពីអ្នកនាំមុខចាស់ គឺម្ចាស់ជើងឯកកីឡាករបារាំង ណាសឺ បូហានី (Nacer Bouhanni) ដែលបានធ្លាក់ចេញពីការប្រកួតដោយសារតែគាត់ដួលក្នុងចំងាយ ៥៨គីឡូម៉ែត្រ ពីកន្លែងបញ្ចប់ ហើយរងការឈឺចាប់ដោយសាររបួសមាត់។
បន្ទាប់ពីគ្រូពេទ្យបានពិនិត្យរួចឃើញថា កីឡាករវ័យ ២២ឆ្នាំរូបនេះ បានបាក់ធ្មេញអស់ចំនួន២ [...]