កែម ឡី៖ ចិន​នាំ​កម្ពុជា​យក​«កោះ​ត្រល់» ឯ​អាមេរិក​នាំ​កម្ពុជា​យក​«នីតិរដ្ឋ»

បើកម្ពុជាពឹងផ្អែកលើចិន អាចទទួលបានទឹកដីដែលបាត់បង តែបើពឹងផ្អែកលើអាមេរិកបាននីតិរដ្ឋ ការ​គោរព​ច្បាប់ និង​សិទ្ធិ​មនុស្ស។ ជម្រើសទាំងពីរ ជាការសម្រេចចិត្តរបស់កម្ពុជា ក្នុងការកំណត់ និងជ្រើសរើស​សម្រាប់​ផ្លូវ​ដើរ​របស់​ខ្លួន ​នា​ពេល​អនាគត។ នេះជាការលើកឡើង របស់លោក កែម ឡី។
កែម ឡី៖ ចិន​នាំ​កម្ពុជា​យក​«កោះ​ត្រល់» ឯ​អាមេរិក​នាំ​កម្ពុជា​យក​«នីតិរដ្ឋ»
ទង់ជាតិចិន និងអាមេរិក។ (រូបថត AFP)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 16, 2014
  • ប្រធានបទ: គំនិតមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេស​មហា​អំណាច​ចិន ជា​ប្រទេស​ដឹកនាំ​តាម​លិទ្ធិ​ «កុម្មុយនីស» ឯ​ប្រទេស​មហា​អំណាច​ផ្នែក​ «សេរី» ជា​សហរដ្ឋ​អាមេរិក។ ប្រទេស​មហា​អំណាច​ធំៗ​ទាំង​ពីរ នេះ​ក៏​កំពុង​តែ​សម្លឹង​​មើល​មក​កម្ពុជា ក្នុង​ហេតុផល ផល​ប្រយោជន៍ កេរ្តិ៍​ឈ្មោះ និង​អំណាច។ មហា​អំណាច​ទាំង​ពីរ​នេះ ក៏​កំពុង​ប្រលង​ប្រណាំង​គ្នា ដើម្បី​ទាញ​យក​ប្រជាប្រិយ​ភាព ភាព​ជឿជាក់ និង​ការ​ទុក​ចិត្ត​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​​ការ​អភិវឌ្ឍ​សង្គម បាន​ធ្វើការ​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​នេះ សំខាន់​សម្រាប់​ប្រទេស​​កម្ពុជា​ដូច​គ្នា ហើយ​ក៏​នឹង​ផ្តល់​ផល​ប្រយោជន៍ មក​កម្ពុជា​ដូច​គ្នា​ដែរ គ្រាន់​តែ​ក្នុង​ទិសដៅ​ខុស​គ្នា​ប៉ុណ្ណោះ។ លោក​បន្ត​ថា តែ​យ៉ាង​ណា​ក៏​ដោយ បើ​កម្ពុជា​ខ្លួន​ឯង​ចេះ​ធ្វើ​ទំនាក់​ទំនង ឬ​ពឹង​ផ្អែក​លើ​ប្រទេស​មហា​អំណាច​​ទាំង​​ពីរ​​នេះ នោះ​កម្ពុជា​ក៏​នឹង​ទទួល​បាន​ផល​ប្រយោជន៍ យ៉ាង​ក្រាស​ក្រែល ដែល​មិន​នឹក​ស្មាន​ដល់។

ក្នុងជំនួបជាមួយពលរដ្ឋ ក្នុងវត្តសាមគ្គីរង្សី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ន​នេះ កម្ពុជាមាននិន្នាការពីរ ក្នុងការសម្រេចចិត្ត ពីការពឹងផ្អែកលើបរទេស។ លោកបានបញ្ជាក់​ដូច្នេះ​ថា «ផ្លូវ»​សំខាន់​ពីរ​យ៉ាង​ដែលកម្ពុជាត្រូវដើរ និងដើរទន្ទឹមគ្នានោះ គឺ៖

- ផ្លូវទីមួយ កម្ពុជាត្រូវចាប់ដៃគូជាមួយប្រទេសចិន ដើម្បីស្វែងរកឱកាសទាមទាយកដី ដែលប្រទេស​វៀតណាម​​​បានលេបត្របាក់យកទៅ នារយៈកាល​កន្លងមក រួមមានកោះត្រល់ជាដើម។

- ផ្លូវទីពីរ កម្ពុជាត្រូវចាប់ដៃគូ ជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាថិបតេយ្យធំជាងគេ នោះកម្ពុជា​ក៏​នឹង​ទទួលបាន នូវការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចស្វែងរកប្រតិកម្មបន្ថែម ចំពោះការលើកឡើងខាងលើ ពីមន្រ្តី​រដ្ឋាភិបាល ឬពីមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបាននៅឡើយ ក្នុងថ្ងៃនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...