បោះឆ្នោតប្រធានាធិបតីបារាំង៖ ម៉ាក្រុង និងឡឺពេន ឈ្នះឡើងជុំទីពីរ
បេក្ខជនប្រធានាធិបតី មកពីចលនា «En Marche!» លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងមកពីគណបក្សរណសិរ្យជាតិ (Front national) អ្នកស្រី ម៉ារីន ឡឺពេន (Marine Le Pen) បានជាប់ឆ្នោត ក្នុងការបោះឆ្នោតជុំទីមួយ នៅថ្ងៃអាទិត្យទី២៣ ខែមេសានេះ។ អ្នកទាំងពីរ នឹងត្រូវប្រកួតប្រជែងគ្នា ដើម្បីឈានទៅដណ្ដើមជ័យជំនះ នៅក្នុងការបោះឆ្នោតជុំទីពីរ នៅថ្ងៃទី៧ ខែឧសភា ខាងមុខទៀត មុននឹងក្លាយខ្លួន ជាម្ចាស់វិមានអេលីហ្សេ (Elysee - វិមានប្រធានាធិបតីបារាំង) សម្រាប់អណត្តិ៥ឆ្នាំ។
តាមការផ្សាយ ជាជំហានដំបូង និងជាផ្លុវការ ដោយក្រសួងមហាផ្ទៃបារាំង ក្នុងយប់ថ្ងៃបោះឆ្នោតដដែលនេះ បានឲ្យដឹងថា លោក អេម៉ានុយអែល ម៉ាក្រុង ទទួលបានសម្លេងគាំទ្រ ២៣,៩% ខណៈអ្នកស្រី ម៉ារីន ឡឺពេន ទទួលបានសម្លេង២១,៤%។ សម្រាប់វិទ្យាស្ថានជាច្រើន ដែលមានជំនាញខាងការបោះឆ្នោត និងការស្ទង់មតិ ដូចយ៉ាង «Ipsos» «Harris Interactive» និង [...]