វៀតណាមទាមទារឲ្យ ហ៊ុន សែន ចាកចេញពីអំណាច?
មេដឹកនាំវៀតណាម បានផ្ទុះកំហឹងដាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតែមួយគត់ ដែលកាន់អំណាចតាំងពីជាង៣០ឆ្នាំមកនោះ ដោយបានប្រាប់លោកថា «ដល់ពេលវេលា ដែលលោក ហ៊ុន សែន ត្រូវចេញពីអំណាចហើយ» នេះ ជាការអះអាងឡើង របស់មន្ត្រីជាន់ខ្ពស់ ដែលនៅស្និតជាមួយមេដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ហើយដែលបានទម្លាយអាថ៌កំបាំងនេះ ប្រាប់សារព័ត៌មាន «Asia Times» នៅក្នុងអត្ថបទមួយ ចេញផ្សាយកាលពីម្សិលម៉ិញ។
សារព័ត៌មានដ៏ធំមួយនេះ បានបញ្ជាក់ទៀតថា ភាពក្ដៅក្រហាយរបស់គណៈប្រតិភូ ក្រុង ហាណូយ បានកើតមានឡើង ក្នុងជំនួបបិទទ្វាដ៏សំងាត់មួយ កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ។ សារព័ត៌មាន បានស្រង់សំដីមន្ត្រីទាំងនោះ ដែលមិនបានបញ្ជាក់ ពីអត្តសញ្ញាណ មកបញ្ជាក់ថា៖ «បញ្ហាពីរសំខាន់ៗ ដែលធ្វើគណៈប្រតិភូវៀតណាម ឆេះដុំនោះ គឺ(១) [...]