Posts tagged as "Halloween"

តារា​ស្ត្រី​រ៉ូស្ស៊ី​ម្នាក់​ស្លៀក​ពាក់​ជា​ទាហាន​ខ្មែរ​ក្រហម ក្នុង​ថ្ងៃ​ហាឡូវីន

តារា​ស្ត្រី​រ៉ូស្ស៊ី​ម្នាក់​ស្លៀក​ពាក់​ជា​ទាហាន​ខ្មែរ​ក្រហម ក្នុង​ថ្ងៃ​ហាឡូវីន

មានដើមកំណើតពីតំបន់ស៊ីបេរី ប្រទេសរ៉ូស្ស៊ី តារាសំដែង នាង ដូណា ត្រាំប្លូវ៉ា (Donna Trumplova) មិនសូវជាមានឈ្មោះល្បីណាស់ណាទេ នៅលើពិភពសិល្បៈ ក្នុងឆាកអន្តរជាតិ។ នៅតាមបណ្ដាញសង្គម គេឃើញគណនីរបស់នាងភាគច្រើន បានសរសេរហៅខ្លួនឯងថា ជាកូនស្រីទីបី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សព្វថ្ងៃ (លោក ដូណាល់ ត្រាំ មានកូនស្រីតែពីរនាក់ទេ ជាផ្លូវការ)។

តែនៅថ្ងៃហាឡូវីន (Halloween) ឆ្នាំ២០១៧នេះ នាង ដូណា ត្រាំប្លូវ៉ា បានស្លៀកពាក់ជាទាហានខ្មែរក្រហម ដាក់បង់គ្រាប់ នៅជុំវិញចង្កេះ ពាក់មួកពណ៌ខ្មៅ និងក្រមាបង់ក ពណ៌ក្រហម ជាមួយនឹងកាំភ្លើងអាកា នៅនឹងដៃ។ រូបភាពរបស់នាង ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម (ទាំងហ្វេសប៊ុក ទ្វីសធើរ ទាំងអ៊ីនស្ដាហ្គ្រាម) បានអមមកជាមួយ នូវសំណេរមានន័យថា៖

«ក្នុងថ្ងៃហាឡូវីននេះ ខ្ញុំមានសម្លៀកបំពាក់ដ៏ពិសេសមួយ។ ខ្ញុំបាននឹកទៅដល់ភាពយន្ដពីរ ពីក្នុងចំណោមភាពយន្ដ [...]

ប្រារព្ធ​បុណ្យ Halloween ដោយ​តែង​ខ្លួន​ជា​«មនុស្ស​ខ្មោច»​​ដូច... ស្វារ៉េស (vdo)

តើអ្នកមានយោបល់ឬទេ ខាង​ការ​រើស​យក​តួអង្គ​ណា​មួយ ដ៏​គួរ​ឲ្យ​ខ្លាច​ជាង​គេ មក​ធ្វើការ​តុប​តែង​មុខ​តាម ដើម្បី​ដើ​របន្លាច​គេ​ឯង ក្នុង​ថ្ងៃ​បុណ្យ ហាឡូវីន? ប្រហែល​ជា តួអង្គ​ខ្មោច​បីសាច ក្នុង​ភាពយន្ដ​ហូលីវូដ ឬ​នាង​ណាត ក្នុង​ភាពយន្ដ​ថៃ​និយាយ​​ពី​ខ្មោច​ស្លាប់​តៃហោង​ទាំង​កូន​ក្នុង​ផ្ទៃ ឬ​ក៏​ព្រាយ​កន្ទោង​ខៀវ ... អាប​បង្ហោះ​ក្បាល​គ្មាន​ខ្លួន។ល។ ឬ​បើ​និយាយ​ឲ្យ​ខ្លី តួ​អង្គ​ខ្លាចៗ មាន​រាប់​មិន​អស់ ដែល​អាច​ឲ្យ​យើង​ធ្វើការ​ជ្រើសរើស ដើម្បី​តុប​តែង​មុខ​តាម។

ដោយឡែក ក្រុម​មួយ​ដែល​ដាក់​ឈ្មោះ​ហៅ​ខ្លួន​ឯង​ថា Football Daily នៅ​លើ​គេហទំព័រ​ចែក​ផ្សាយ​វីដេអូ យូធូប បែរ​ជា​ជ្រើសរើស​យក​កីឡាករ ល្វីស៍ ស្វារ៉េស ដែល​ល្បី​ឈ្មោះ ខាង​ខាំ​កីឡាករ​គ្នា​ឯង​នៅ​លើ​លាន​បាល់​ទាត់ មក​ធ្វើ​ការ​តុប​តែង​ជា មនុស្ស​ខ្មោច ដើម្បី​ដើរ​បន្លាច​រាល់​អ្នក​ដំណើរ​ទៅ​វិញ។ ប៉ុន្តែ​ជា​មួយ​នឹង​ការ​រៀបចំ​យ៉ាង​ល្អ​នេះ [...]

តារា​ល្បីៗ និង​យុវវ័យ​កម្ពុជា នាំ​គ្នា​ប្រារព្ធ​បុណ្យ Halloween

តារា​ល្បីៗ និង​យុវវ័យ​កម្ពុជា នាំ​គ្នា​ប្រារព្ធ​បុណ្យ Halloween

«Halloween» ជា​បុណ្យ​បែប​សាសនា​គ្រឹស្ត៍ ដែល​គេ​ច្រើន​និយម​ធ្វើ នៅ​បស្ចឹមលោក។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​ទទួល​យក​មក​ប្រារព្ធ​តាម យ៉ាង​ពេញ​ទំហឹង នូវ​បុណ្យ​តា​ណូអ៊ែល តាំង​ពី​ច្រើន​ឆ្នាំ​មក​នេះ​ក្តី នៅ​ឆ្នាំ​២០១៤​នេះ (ពី​ឆ្នាំ​មុន មាន​ខ្លះ​ដែរ តែ​មិន​ខ្លាំង​ក្លា) ពន្លក​នៃ​បុណ្យ ហាឡូវីន បាន​ពន្លេច​ខ្លួន​ឡើង ក្នុង​រាជធានី​ភ្នំពេញ នៅ​តាម​ក្លឹប​កំសាន្ត​មួយ​ចំនួន។ ជា​ពិសេស​ទៅ​ទៀត នៅ​តាម​សាលា​រៀន​ខ្លះ ក៏​គេ​ឃើញ​មាន​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ដែរ។ ក្រុម​អ្នក​ចូល​រួម​ធ្វើ​បុណ្យ បាន​នាំ​គ្នា​តុប​តែង​មុខ​ជា​រូប ខ្មោច ព្រាយ បីសាច ក្រវ៉េម​ក្រវ៉ាម​ពេញ​មុខ ដើម្បី​ចូល​រួម​លេង និង​អបអរ​បុណ្យ​នេះ។

ជារៀងរាល់ឆ្នាំកន្លងមក ការ​ទទួល​យក​មក​ប្រារព្ធ នូវ​ពិធី​បុណ្យ​តាម​បែប​បស្ចឹមលោក​មួយ​នេះ មិន​ត្រូវ​បាន​កត់​សម្គាល់ ថា​មាន​ភាព​រីកសាយ​នោះ​ទេ ព្រោះ​មាន​ធ្វើ​សម្រាប់​តែ​យុវវ័យ​មួយ​ចំនួន​ប៉ុណ្ណោះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...