ទឹកជំនន់នៅភាគខាងត្បូងថៃ បង្កគ្រោះដល់ឧស្សាហកម្មកៅស៊ូ
ទឹកជំនន់ល្ហាចល្ហឹម នៅភាគខាងត្បូងនៃប្រទេសថៃ បានធ្វើឲ្យមនុស្សយ៉ាងហោច ៤០នាក់ បានបាត់បង់ជីវិត មកដល់ថ្ងៃនេះ។ ចំនួនជនរងគ្រោះខាងលើ នៅមិនទាន់រាប់បញ្ចូលផងទេ នូវហេដ្ឋារចនាជាច្រើនទៀត ដែលត្រូវបានបំផ្លាញ ជាពិសេសហេដ្ឋារចនា នៅក្នុងឧស្សហកម្មកៅស៊ូ។ គឺជាតុល្យភាព ជាបណ្ដោះអាសន្ន ដែលនៅមិនទាន់បញ្ចប់នៅឡើយ ដោយហេតុថា ភ្លៀងធ្លាក់ខុសរដូវ នៅបន្តមាននៅឡើយ នៅក្នុងតំបន់។ នេះ បើតាមអ្នកទទួលខុសត្រូវ ផ្នែកការពារគ្រោះថ្នាក់ធម្មជាតិ នៃប្រទេសថៃ លោក «Chatchai Promlert»។
វិស័យទេសចរណ៍ថៃ ដែលរំពឹងថា នឹងមានអ្នកទេសចរណ៍ ប្រមាណជា ១,៦លាននាក់ មកកំសាន្ដ នៅក្នុងតំបន់ ក៏នឹងត្រូវរងផលប៉ះពាល់ខ្លាំងក្លាដែរ។ ផ្លូវថ្នល់ និងផ្លូវដែកជាច្រើន ត្រូវបានកាត់ផ្ដាច់។ ជាធម្មតា រដូវវស្សា (ដូចនៅកម្ពុជាដែរ) ត្រូវបានបញ្ចប់តាំងពីខែវិច្ឆិកាមកម្លេះ។ តែភ្លៀងខុសរដូវដ៏ជោគជាំ បានបង្អុរចុះមកយ៉ាងខ្លាំង នៅក្នុងរយៈពេល [...]