បាល់ទាត់បារាំង៖ លីអូណាដូ មេដឹកនាំក្រុមប៉ារីស រងពិន័យ៩ខែ
នាយកកីឡាក្រុមម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោកលីអូណាដូ (Leonardo) ត្រូវទទួល ពិន័យមិនឲ្យទាក់ទងនឹងវិស័យបាល់ទាត់រយះពេល៩ខែ បន្ទាប់ពីរកឃើញកំហុសឆ្គងថា គាត់បានរុញអាជ្ញាកណ្តាល។
ការដាក់ពិន័យយ៉ាងចាស់ដៃនេះ ត្រូវបានធ្វើឡើងដោយគណៈកម្មាការវិន័យ នៃសហព័ន្ធបាល់ទាត់អាជីបបារាំង (LFP)។ ហើយគណៈកម្មាការនេះ ក៏ប្រកាសជាផ្លូវការថា នឹងមិនឲ្យគាត់មានវត្តមានទៀតទេ កំឡុងពេលក្រុមប៉ារីសធ្វើការប្រកួត។
បុរសសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេរកឃើញថាពិតជាមានកំហុសឆ្គងពិតមែន ដោយគាត់បានទៅរុញអាជ្ញាកណ្តាលលោកអាឡិចសាន់ដ្រេ កាស្រ្តូ (Alexandre Castro) កំឡុងពេលដែលក្រុមប៉ារីសប្រកួតស្មើ ១-១ ជាមួយនឹងក្រុមវ៉ាឡិនស្សៀន (Valenciennes) កាលពីថ្ងៃទី០៥ ខែឧសភា។ [...]