បាល់ទាត់បារាំង៖ លីអូណាដូ មេដឹកនាំក្រុមប៉ារីស រងពិន័យ៩ខែ

នាយកកីឡាក្រុមម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោកលីអូណាដូ (Leonardo) ត្រូវទទួលពិន័យមិនឲ្យទាក់ទងនឹងវិស័យបាល់ទាត់រយះពេល៩ខែ បន្ទាប់ពីរកឃើញកំហុសឆ្គងថា គាត់បានរុញអាជ្ញាកណ្តាល។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកកីឡាក្រុមម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោកលីអូណាដូ (Leonardo) ត្រូវទទួល ពិន័យមិនឲ្យទាក់ទងនឹងវិស័យបាល់ទាត់រយះពេល៩ខែ បន្ទាប់ពីរកឃើញកំហុសឆ្គងថា គាត់បានរុញអាជ្ញាកណ្តាល។

ការដាក់ពិន័យយ៉ាងចាស់ដៃនេះ ត្រូវបានធ្វើឡើងដោយគណៈកម្មាការវិន័យ នៃសហព័ន្ធបាល់ទាត់អាជីបបារាំង (LFP)។ ហើយគណៈកម្មាការនេះ ក៏ប្រកាសជាផ្លូវការថា នឹងមិនឲ្យគាត់មានវត្តមានទៀតទេ កំឡុងពេលក្រុមប៉ារីសធ្វើការប្រកួត។

បុរសសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេរកឃើញថាពិតជាមានកំហុសឆ្គងពិតមែន ដោយគាត់បានទៅរុញអាជ្ញាកណ្តាល​លោកអាឡិចសាន់ដ្រេ កាស្រ្តូ (Alexandre Castro) កំឡុងពេលដែលក្រុមប៉ារីសប្រកួតស្មើ ១-១ ជាមួយនឹងក្រុម​វ៉ាឡិនស្សៀន (Valenciennes) កាលពីថ្ងៃទី០៥ ខែឧសភា។ ហេតុការណ៏នោះ ត្រូវបានកាមេរ៉ារបស់ទូរទស្សន៏កាណាល​ព្លូស (Canal Plus) ចាប់យករូបភាពបាន។

ក្រុមប៉ារីស បានឆ្លើយតបដោយនិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៏នូវការដាក់ទណ្ឌកម្មនេះ។ នៅក្នុងរបាយការណ៏​របស់ក្លឹប​បានបន្ថែមថា «ជាការសម្រេចចិត្តមួយដែលមិនត្រឹមត្រូវ និងធ្ងន់ធ្ងរពេក»។ ហើយពួកគេបន្តថា «យើងនឹងគាំទ្រពេញ​ទំហឹងដល់នាយកកីឡារបស់យើង»។

ហេតុការដែលធ្វើឲ្យលោកលីអូណាដូ ក្តៅស្លឹកត្រចៀកដល់ថ្នាក់ទៅរុញអាជ្ញាកណ្តាលនេះ ដោយសារតែគាត់ខឹងនឹង​ការ​សម្រេចចិត្តរបស់អាជ្ញាកណ្តាល ដែលបណ្តេញកីឡាករប្រធានក្រុមប៉ារីស ទីយ៉ាកូ ស៊ីលវ៉ា (Thiago Silva) ចេញពីការ​ប្រកួត (កាតក្រហម) នៅពាក់កណ្តាលវគ្គទី១ នៃការប្រកួត។

ជាងនេះទៅទៀត ក្រុមប៉ារីសក៏ត្រូវរងពិន័យដែរ ដោយគណៈកម្មាការវិន័យបានសម្រេចចិត្តដកពិន្ទុចំនួន៣ពិន្ទុ។ ការរង​បម្រាមក្នុងរយះពេលដ៏យូរនេះ នឹងធ្វើឲ្យលោកលីអូណាដូ មានការពិបាកសម្រាប់អនាគតរបស់គាត់ជាមួយនឹងក្លឹប។

គេជឿថា ម្ចាស់ក្លឹបក្រុមប៉ារីសសញ្ជាតិកាតា កំពុងតែពិចារណាចង់ឲ្យបុរសសញ្ជាតិប្រេស៊ីល ដែលជាអតីតកីឡាករក្រុម​អេស៊ី មីឡាន (AC Milan) នឹងគ្រូបង្វឹកក្រុមអ៊ីនថឺ មីឡាន (Inter Milan) រូបនេះ ឡើងដឹកនាំជំនួសលោកកាឡូ អេនសេឡូទី (Carlo Ancelotti) បន្តនៅរដូវកាលថ្មី។ ប៉ុន្តែបន្ទាប់ពីរងពិន័យយ៉ាងធ្ងន់ធ្ងរនេះ ប្រហែលជាគាត់​គ្មានឱកាស​ទៀតទេ។

ទោះបីជាយ៉ាងណា ការពិន័យរយះពេលដ៏យូរនេះ ក៏មិនប្រកដថាអាចប៉ះពាល់ដល់សមត្ថភាពរបស់គាត់ដែរ។ ប៉ុន្តែអ្វី​ដែលធ្វើឲ្យគាត់ខកចិត្តនោះ គាត់នឹងត្រូវបាត់មុខពីវិស័យបាល់ទាត់រហូតដល់៩ខែ ហើយអនាគតរបស់គាត់ជាមួយក្រុម​ប៉ារីសក៏មិនដឹងថា នឹងអាចបន្តទៀត ឬយ៉ាងណានោះទេ៕

សូមទស្សនាវីដេអូ នៅពេលដែលគាត់រុញអាជ្ញាកណ្ដាល បន្ទាប់ពីការប្រកួតបានបញ្ចប់៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...