Posts tagged as "cancers"

នាយ​វីតាមីនសេ បាន​លាចាក​លោក​ហើយ ក្នុង​យប់​នេះ

នាយ​វីតាមីនសេ បាន​លាចាក​លោក​ហើយ ក្នុង​យប់​នេះ

ដំណឹងដ៏សោកសង្រេង សម្រាប់ពិភពសិល្បៈខ្មែរ បានធ្លាក់មកដល់ ក្នុងយប់ថ្ងៃទី២៩ ខែមីនានេះ។ កូនប្រុសនាយ «វីតាមីសេ» បានសរសេរនៅមុននេះបន្តិច លើបណ្ដាញសង្គមថា៖ «លោកប៉ា​ទៅចោលកូនៗហើយ! កូនស្រលាញ់លោកប៉ា។ ស្នាមញញឹម ដែលលោកប៉ាធ្លាប់មានឲ្យកូន កូនលែង​បាន​ឃើញទៀត​ហើយ។»។

លោក មាស សាមឿន ហៅនាយវីតាមីនសេ ដែលជាសិល្បករកំប្លែងដ៏ល្បី រួមជំនាន់ រួមក្រុមជាមួយនឹងនាយកុយ បានលាចាកលោក ក្នុងអាយុ៦៩ឆ្នាំ នៅប៉ុន្មានជាពីរម៉ោងមុននេះ នៅក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងផ្លូវ​ ២៧១ ម្ដុំត្រឡោក​បែក រាជធានីភ្នំពេញ​។

លោក «វីតាមីនសេ» ត្រូវបានក្រុមគ្រួសារ សម្រេចបញ្ជូនចេញ ពីមន្ទីរពេទ្យកាលម៉ែត្រ កាលពីរសៀលថ្ងៃនេះ ដើម្បីយករូបលោក ត្រឡប់ទៅផ្ទះវិញ មុននឹងរៀបចំពិធី«សង្ឃទាន»មួយឡើង។ លោកមានជំងឺមហារីកថ្លើម ដ៏រ៉ាំរ៉ៃ ហើយនៅក្នុងរយៈពេលចុងក្រោយ ក្រុមគ្រួសារបានជ្រើសរើស ការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងស្រុក [...]

រូបវិទូ​អង់គ្លេស​ដ៏ល្បី បាន​លាចាក​លោក​ក្នុង​អាយុ​៧៦ឆ្នាំ

រូបវិទូ​អង់គ្លេស​ដ៏ល្បី បាន​លាចាក​លោក​ក្នុង​អាយុ​៧៦ឆ្នាំ

ពិភពអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រ កំពុងកាន់ទុក្ខ! លោក ស្ដេហ្វិន ហាវឃីង (Stephen Hawking) រូបវិទូជាតិអង់គ្លេស​ដ៏ល្បី ដែលមានជំនាញខាងតារាវិទ្យា បានធ្វើមរណភាព នៅព្រឹកថ្ងៃពុធទី១៤ ខែមីនានេះ ក្នុងអាយុ៧៦ឆ្នាំ។ កូនប្រុសស្រីរបស់លោកទាំងបី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅព្រឹកថ្ងៃនេះដដែលថា៖ «យើងមានទុក្ខក្រៀមក្រំ យ៉ាងធ្ងន់ធ្ងរ ដោយលោកឪពុក ជាទីស្រឡាញ់របស់យើង បានលាចាកលោកទៅហើយ នៅថ្ងៃនេះ»។

សេចក្ដីប្រកាសព័ត៌មាននោះ បានលើកនិយាយ ពីបុគ្គលិកលក្ខណៈ របស់លោក ស្ដេហ្វិន ហាវឃីង ថាជាមនុស្ស ដែលពូកែកំប្លែងលេង មានពោរពេញដោយភាពក្លាហាន និងការតាំងចិត្តដោយមោះមុត។ អត្ថបទបានបន្តថា៖ «លោក ជាអ្នកវិទ្យាសាស្ត្រ ដ៏អស្ចារ្យ និងជាមនុស្សដ៏ពិសេស​មួយរូប ដែលការងារស្រាវជ្រាវរបស់លោក នឹងនៅស្ថិតស្ថេរ រាប់សិបឆ្នាំទៅមុខទៀត»។

រូបវិទូដ៏ល្បីល្បាញ បានចាប់កំណើតនៅខែមករា ឆ្នាំ១៩៤២ ក្នុងក្រុង «Oxford» [...]

ជម្ងឺ​ដ៏​ចម្លែក ស៊ី​រូង​មុខ​បុរស​ម្នាក់​នេះ គួរ​ឲ្យ​រន្ធត់!

រស់នៅក្នុងស្រុក ហូហាវ (Hau Hoa) នៃដែនដីវៀតណាមខាងត្បូង (អតីតទឹកដីកម្ពុជាក្រោម) លោក យ៉ុង វាន់ដាត មិនអាចនិយាយ និងបរិភោគបាន ដូចគេឯងនោះទេ។ ជម្ងឺដ៏ចម្លែក ដែលចូលមករុករានលោក តាំង​ពី​ជាង១១ឆ្នាំមុន បានធ្វើឲ្យលោក បាត់ច្រមុះនិងមាត់បន្តិចម្ដងៗ សឹងតែផុងចូលទៅក្នុង អស់ទៅហើយ។ ភ្នែក​ទាំងគូ នៅសល់ទម្រង់បានខ្លះ តែមើលអ្វីមិនឃើញទេ។

ភរិយារបស់លោក យ៉ុង វ៉ានដាត បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ជម្ងឺនេះបានកើតឡើង នៅឆ្នាំ២០០៤ ជាមួយនឹងអាការៈដំបូង ដោយមានឈាមច្រមុះ ៣ទៅ៤ដងក្នុងមួយថ្ងៃ។ ចេញពីអាការៈនេះ លោក យ៉ុង បាន​ស្ទះរន្ធច្រមុះ ដកដង្ហើមលែងចេញ ដែលតម្រូវឲ្យលោក ត្រូវចូលខ្លួនទៅឲ្យគ្រូពេទ្យធ្វើការវះកាត់ ដើម្បីឲ្យ​លោក​បានដកដង្ហើមស្រួលវិញ។ នៅប៉ុន្មានខែក្រោយមក លោកបានផឹកទឹកមួយកែវចូលទៅ ស្រាប់តែទទួល​អារម្មណ៍​ថា ប្រហោងរវាងក្រអូមមាត់ខាងលើ និងរន្ធច្រមុះ បានចាប់រូបរាងឡើង។ បន្តិចម្ដងៗ ប្រហោងនេះបាន​ពង្រីក​ខ្លួន [...]

ក្រុម​និស្សិត៖ ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​៥យ៉ាង

ក្រុម​និស្សិត៖ ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​៥យ៉ាង

ការសិក្សាមួយ របស់ក្រុមមួយ ដែលដាក់ឈ្មោះខ្លួនឯង នៅលើបណ្ដាសង្គម ថាជា«និស្សិតវេជ្ជសាស្រ្តកម្ពុជា» បានបង្ហាញឲ្យឃើញថា ស្រ្តីទាំងអស់ដែលធ្លាប់ ឬកំពុងមានការរួមភេទ សុទ្ធមានការប្រឈមមុខ នឹងបញ្ហា​ជំងឺ​មហារីកមាត់ស្បូន។ ខាងក្រោម ជាសញ្ញាបញ្ជាក់ថា ស្រ្តីទាំងនេះ មានបញ្ហាប្រឈមកម្រិតខ្ពស់ នឹងត្រូវមានការ​ការពារ សុខភាពមាត់ស្បូន ឲ្យបានល្អ។

១. ស្រ្តីដែលរួមភេទមុនអាយុ២០ឆ្នាំ៖ ការសិក្សារបស់និស្សិត វេជ្ជសាស្រ្តកម្ពុជា បានបង្ហាញថា ស្រ្តីដែល​មាន​អាយុក្រោម២០ឆ្នាំ នឹងមានបញ្ហាប្រឈមខ្ពស់ នៅពេលរួមភេទ ទាក់ទងនឹងជំងឺមហារីកមាត់ស្បួន។

២. ស្រ្តីមានដៃគូររួមភេទច្រើន៖ មិនមែនគ្រាន់តែរួមភេទ មុនអាយុ២០ឆ្នាំ ស្រ្តីអាចប្រឈម​នឹងបញ្ហា​មហារីក​មាត់ស្បូននោះទេ ស្រ្តីដែលមានដៃគូររួមភេទច្រើន ក៏ជាសញ្ញាបញ្ជាក់ថា នាងនឹងប្រឈមខ្ពស់ ទៅនឹងជងឺ​មហារីក​មាត់ស្បួន ប្រសិនបើគ្មានការពារបានល្អ។

[...]
ថ្នាំអាស្ពីរីន ជាក្តីសង្ឈឹមថ្មី ក្នុងការព្យាបាលជម្ងឺមហារីក

ថ្នាំអាស្ពីរីន ជាក្តីសង្ឈឹមថ្មី ក្នុងការព្យាបាលជម្ងឺមហារីក

កំណត់សំគាល់ ៖ ការប្រើប្រាស់ថ្នាំអាស្ពីរីនជាប្រចាំថ្ងៃ ត្រូវការចាំបាច់ ការពិគ្រោះជាមួយគ្រូពេទ្យ ទោះបីជាប្រតិកម្ម បានមកពីការប្រើប្រាស់ថ្នាំនេះ មានតិចតួចក៏ដោយ។ ក្នុងសម័យបច្ចុប្បន្ន និងជាទូទៅ គ្រូពេទ្យមិនសូវជាបញ្ជា អោយមានការប្រើប្រាស់ទៀតទេ នូវថ្នាំប្រភេពនេះ។

សម្រាប់មនុស្សជាច្រើន តាំងពីយូរមកហើយ ថ្នាំអាស្ពីរីន គឺជាថ្នាំសំរាប់ទប់ទល់ ឬព្យបាលទៅបានគ្រប់រោគអការៈ។ ដោយសារតែថ្នាំនេះ ដែលជាថ្នាំអាចកំចាត់ភាពឈឺចាប់ និងរោគគ្រុន (បរិមាណការប្រើប្រាស់ច្រើន) មានប្រតិកម្មខាង ការពារប្រឆាំង នឹងជម្ងឺសសៃឈាមបេះដូង (បរិមាណការប្រើប្រាស់តិច)។ អ្វីដែលល្អជាងនេះ ថ្នាំនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...